BREAKING NEWS
Search

BEST EXPRESS បង្កើត​បណ្តាញ​ចំនួន ៥ នៅ​អាស៊ីអាគ្នេយ៍ ក្នុង​រយៈពេល ២ ឆ្នាំ​

​ភ្នំពេញ ​៖ ដំណោះស្រាយ​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ឆ្លាត​វៃ​ឈានមុខ​គេ​របស់​ប្រទេស​ចិន​ និង​ខ្សែ​សង្វាក់​របស់​ក្រុមហ៊ុន​បេស (​លេខ​កូដ BEST) បេស អ៊ិច​ប្រេ​ស​កម្ពុជា បាន​បើក​ដំណើរការ​ទូលំទូលាយ ក្នុង​ប្រទេស​កម្ពុជា​លើ​អាជីវកម្ម​ដឹកជញ្ជូន​។ ស្រប​ជាមួយ​គ្នានេះដែរ បេស នឹង​កសាង​បន្ថែមទៀត​នូវ​បណ្តាញ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត​ឆ្លងដែន​ថ្មី​រវាង​ចិន​និង​អាស៊ីអាគ្នេយ៍​ដឹង​អំពី “​ការ​ដឹកជញ្ជូន​តាម​សមុទ្រ តាមផ្លូវ​គោក និង​តាម​ផ្លូវអាកាស​”​។

​ជាមួយគ្នានេះ ក្រុមហ៊ុន​បេស​ក៏បាន​ប្រកាសថា អាជីវកម្ម​ដឹកជញ្ជូន​នៅ​ម៉ាឡេស៊ី និង​សិង្ហ​បុរី​ត្រូវបាន​ដាក់ឲ្យ​ដំណើរការ​ជា​ផ្លូវការ​ហើយ​ នេះ​ជា​លើកទីមួយ​ហើយ ​ដែល​ក្រុមហ៊ុន​បេស​បាន​បង្កើត​បណ្តាញ​មូលដ្ឋានីយកម្ម​នៃ​ប្រទេស​ចំនួន ៣ នៅ​អាស៊ីអាគ្នេយ៍ បន្ទាប់ពី​ខ្លួន​បានដាក់​ដំណើរការ​បណ្តាញ​នៅ​ប្រទេស​ថៃ និង​វៀតណាម​ក្នុង​ឆ្នាំ ២០១៩​។ បន្ទាប់ពី​ទទួលបាន​ជោគជ័យ​នៅក្នុង​ប្រទេស​ថៃ​និង​វៀតណាម​រួចមក ក្រុមហ៊ុន​បេស​បាន​ពង្រីក​អាជីវកម្ម​របស់ខ្លួន​យ៉ាង​ឆាប់រហ័ស​ ហើយ​អាជីវកម្ម​ដឹកជញ្ជូន​បាន​គ្រប​ដណ្តប់​ជាង ៧០% នៃ ឧបទ្វីប​ឥណ្ឌូចិន ដែល​បម្រើ​ដល់​ប្រជាជន​ជាង ២១៥ លាន​នាក់​។ និយាយ​ជារួម ក្រុមហ៊ុន​បេស​គ្រោង​នឹង​បង្កើត​មជ្ឈមណ្ឌល​ដឹកជញ្ជូន​ធំៗ​ចំនួន ៤ កន្លែង និង​សាខា​ដឹកជញ្ជូន​ចំនួន ១០០ កន្លែង ក្នុង​រយៈពេល ៣ ឆ្នាំ នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ភ្នំពេញ​គឺជា​មជ្ឈមណ្ឌល​បញ្ជូន​ទំនិញ​គំរូ​ធំជាងគេ​មួយ ​ដែល​នឹង​ត្រូវ​បាន​បំពាក់​ដោយ​ឧបករណ៍​ថ្លឹង​ទម្ងន់​ស្វ័យប្រវត្តិ និង​ម៉ាស៊ីន​ស្កេន​បែងចែក​ទំនិញ​ស្វ័យប្រវត្តិ​ទំនើប​។

​លោក Zhou Shaoning ដែលជា​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​បេស បាន​មានប្រសាសន៍ ថា “​ក្រុមហ៊ុន​បេស​ មាន​សមត្ថភាព​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​ខ្នាត​ធំ​ជាមួយនឹង​បទពិសោធន៍​ប្រតិបត្តិការ​យ៉ាង​ស្ទាត់ជំនាញ ​ប្រកបដោយ​គុណសម្បត្តិ​ផ្ទាល់ខ្លួន​នៅក្នុង​បច្ចេកវិទ្យា​ ក្នុង​ការ​គ្រប់គ្រង​និង​ការធ្វើផែនការ​លើ​វិស័យ​ដឹកជញ្ជូន​។ បេស អាចបង្កើត​បណ្តាញ​ដឹកជញ្ជូន​លឿន​រហ័ស ​នៅ​អាស៊ីអាគ្នេយ៍​ ដោយ​ផ្តល់ជូន​អ្នកប្រើប្រាស់​នូវ​សេវា​ដឹកជញ្ជូន​រហ័ស​ទាន់​ចិត្ត សុវត្ថិភាព​និង​មាន​ទំនុក​ចិត្ត​ខ្ពស់​”​។

« យើង​សង្ឃឹមថា សេវាកម្ម​របស់​បេស នឹង​ជួយ​ដល់​អតិថិជន​របស់​ខ្លួន​ នៅ​តំបន់​អាស៊ីអាគ្នេយ៍​ ដើម្បី​ទទួល​បាន​នូវ​ការដឹកជញ្ជូន​កាន់តែ​ប្រសើរ​ឡើង​ដែល​អាច​ចូលរួម​ជួយ​លើកកម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ​។ » បន្ទាប់ពី​បាន​បើក​ការ​បណ្តាញ​ដឹកជញ្ជូន​នៅ​កម្ពុជា សិង្ហ​បុរី ម៉ាឡេស៊ី ថៃ​និង​វៀតណាម​រួចមក លោក Zhou Shaoning បានឲ្យ​ដឹងថា ផែនការ​បន្ទាប់​របស់​ក្រុមហ៊ុន​បេស​ គឺ​ចាប់​ផ្តើម​ដំណើរការ​ការ​ផ្គត់ផ្គង់​សេវាកម្ម​ នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ហ្វីលីពីន​និង​ប្រទេស​ផ្សេងទៀត​។ ដូច្នេះ​ពាណិជ្ជករ​អាស៊ីអាគ្នេយ៍ ​គឺមាន​កាន់​តែ​ច្រើន ហើយ​អតិថិជន​កាន់តែ​សប្បាយរីករាយ​នឹង​គម្រោង​សេវាកម្ម​ ដែលមាន​គុណភាព​ខ្ពស់​មួយ​នេះ​។

​ឥឡូវនេះ អាស៊ីអាគ្នេយ៍ គឺជា​ចំណុច​ពេញ​ដ៏​និយម​សម្រាប់​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។ យោង តាម​ការចុះផ្សាយ​របស់ Google ក្រុមហ៊ុន Temasek និង​ក្រុមហ៊ុន Bain បានចេញ​របាយការណ៍​រួមគ្នា​អំពី “​សេដ្ឋកិច្ច​នៅ​អាស៊ីអាគ្នេយ៍ ឆ្នាំ​២០១៩” ដែល​បាន​បង្ហាញថា ក្នុង​ឆ្នាំ ២០១៩ ទីផ្សារ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ក​នៅ​អាស៊ីអាគ្នេយ៍ ទឹកប្រាក់​ប្រតិបត្តិការ​(GMV) បាន​ឈានដល់ ៣៨ ពាន់​លាន​ដុល្លារ ហើយ​គេ​រំពឹង​ថា នៅ​ឆ្នាំ ២០២៥ នឹង​កើនឡើង ៣ ដង​ដល់ ១៥៣ ពាន់​លាន​ដុល្លារ​។ ក្រុមហ៊ុន​បេស ​ជំនាញ​ក្នុង​ផ្នែក​បច្ចេកវិទ្យា​និង​សេវាកម្ម​នាំចេញ​នូវ​ភស្តុភារ និង​ដំណោះស្រាយ​ខ្សែសង្វាក់​ផ្គត់ផ្គង់​របស់​ប្រទេស​ចិន​ទៅកាន់​អាស៊ីអាគ្នេយ៍​ ដែល​មិន​ត្រឹមតែ​ដឹង​តម្លៃ​ទីផ្សារ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ដើរតួ​យ៉ាងសកម្ម​ផងដែរ​ ក្នុងការ​ឆ្លើយតប​ទៅនឹង​ការប្រើប្រាស់​ពាណិជ្ជកម្ម​និង​ផលិតកម្ម​ក្នុងស្រុក​។

​ក្រុមហ៊ុន​បេស បាន​នាំមុខគេ​ក្នុង​ការបើក​ទីផ្សារ​អាស៊ីអាគ្នេយ៍​នៅ​ប្រទេស​ថៃ ជាមួយ “​បែបបទ​ទំនិញ​ធន់​ស្រាល​” ទទួលបាន​ជោគជ័យ​ ក្នុង​ការ​ស្រូបយក​ក្រុម​និយោជិក​គ្រប់ទិសទី​។ ស្រប​ដូចគ្នានេះដែរ ការលើកកម្ពស់​ភាពជា​សហគ្រិន បានធ្វើឲ្យ​បណ្តាញ​ដឹកជញ្ជូន​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​នៅ​ទូទាំងប្រទេស​ថៃ​ជា​រៀងរាល់​។ គិត​ត្រឹម​ចុងខែ​មីនា ឆ្នាំនេះ ក្រុមហ៊ុន​បេស​ បាន​បង្កើត​មជ្ឈមណ្ឌល​ចែកចាយ​ចំនួន ៨ និង​សាខា​ដឹកជញ្ជូន​ចំនួន ៣៧៩ នៅក្នុង​ប្រទេស​ថៃ ដោយមាន​អ្នក​ដឹកជញ្ជូន​ជាង ២ ០០០ នាក់ ហើយ​សមត្ថភាព​ដឹកជញ្ជូន​ប្រចាំថ្ងៃ​ អាចឈាន​ដល់​ចំនួន ៣០ ម៉ឺន​កញ្ចប់ ក្នុង​មួយថ្ងៃ​។

​ក្រុមហ៊ុន​បេស បើក​អាជីវកម្ម​លើក​ទី ២ នៅ​អាស៊ីអាគ្នេយ៍ ​ក្នុង​ប្រទេស​វៀតណាម​ ដែល​បាន​គ្របដណ្ដប់​លើ​តំបន់ ៩៨,៦ ភាគរយ និង​មាន​មជ្ឈមណ្ឌល​ចែកចាយ​ចំនួន ៧ និង​សាខា​ដឹកជញ្ជូន​ចំនួន ៣៦៧ ដោយមាន​អ្នក​ដឹកជញ្ជូន​ជាង ២៥០០ នាក់ ហើយ​សមត្ថភាព​ដំណើរការ​ដឹកជញ្ជូន​ប្រចាំថ្ងៃ​មាន​រហូតដល់ ២០ ម៉ឺន​កញ្ចប់​។ នា​ពេល​បច្ចុប្បន្ននេះ ទំនិញ​ក្នុង​ទីក្រុង​ហូជីមិញ​និង​ហាណូយ​ ត្រូវ​បាន​ដឹក​ក្នុង​ថ្ងៃ​តែមួយ​។ ក្រុមហ៊ុន​បេស ទទួល​បាន​បទពិសោធន៍​ជោគជ័យ​យ៉ាង​សន្ធឹកសន្ធាប់​ នៅ​ក្នុង​ប្រទេស​ថៃ​និង​ប្រទេស​វៀតណាម​។ គំរូ​ជោគជ័យ​នេះ “​បែបបទ​ទំនិញ​ធន់​ស្រាល​” បាន​ផ្ទេរ​បន្ត​មកកាន់​ប្រទេស​កម្ពុជា ម៉ាឡេស៊ី​និង​សិង្ហ​បុរី​ដោយមាន​ទីក្រុង​និង​តំបន់​សំខាន់ៗ​ផ្សេងទៀត​ ដែល​ជា​ស្នូល​ក្នុង​ការ​បង្កើត​បណ្តាញ​ដឹកជញ្ជូន​ឲ្យ​កាន់តែ​ច្រើន​ឡើង​នៅ​អាស៊ីអាគ្នេយ៍​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្នុងឱកាស​ពាក់កណ្ដាល​ឆ្នាំនេះ ក្រុមហ៊ុន បេស អុ​ិ​ច​ប្រេ​ស កម្ពុជា​បាន​បង្កើត​ប្រូ​ម៉ូ​សិន​ដ៏​ពិសេស​ដោយ​ធ្វើការ​បញ្ចុះតម្លៃ ៥០% សម្រាប់​ទំនិញ​ក្រោម ៥ គីឡូក្រាម លើ​សេវាកម្ម​ដឹកជញ្ជូន​ទូទាំងប្រទេស​កម្ពុជា​៕