BREAKING NEWS
Search

១២ ចំណុច គួរ​ដឹង​ពី​ព្រលាន​យន្តហោះ​ថ្មី​ភ្នំពេញ​ ប្រភេទអាកាសយានដ្ឋាន 4F កម្រិតថ្នាក់ពិភពលោក

ព្រលានយន្តភ្នំពេញថ្មី កំពុងដំណើរការសាងសង់ ស្ថិតនៅចម្ងាយជាង ២០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ជាគម្រោងវិនិយោគមហាសាលដែលចាយទឹកប្រាក់រាប់ពាន់លានដុល្លារ ព្រលានយន្តហោះថ្មីនេះ ត្រូវបានអភិវឌ្ឍជាប្រភេទអាកាសយានដ្ឋាន 4F កម្រិតថ្នាក់ពិភពលោក។

ចំណុចសំខាន់ៗនៃព្រលានយន្តហោះថ្មី​ភ្នំពេញ៖

– អគារស្ថានីយអ្នកដំណើរ (Passenger terminal)៖ មានកម្ពស់៤៥ម៉ែត្រ ៥ជាន់ និងជាន់ក្រោមដី១ជាន់ ដែលមានផ្ទៃក្រឡា២៤៣០០០ម៉ែត្រការ៉េ រចនាប្លង់ដោយក្រុមហ៊ុន Foster & Partners របស់អង់គ្លេស
– ផ្លូវរត់យន្តហោះ (Runway)៖ បណ្តោយ ៤ ០០០ ម៉ែត្រ និងទទឹង៦០ម៉ែត្រ
– អគារប៉មត្រួតពិនិត្យផ្លូវអាកាស (control tower)៖ កម្ពស់១០៨ម៉ែត្រ
– តំបន់ហោះហើរ (Land Area)៖ រចនាឡើងដោយក្រុមហ៊ុនអេវីក របស់ចិន
– ក្រុមហ៊ុនដេញថ្លៃសាងសង់ (construction)៖ China Construction Devotions III
– វិស្វករប្រចាំការ៖ បរទេសចំនួន៩៥នាក់ និងវិស្វករខ្មែរ១១០នាក់ និងកម្មកររាប់ពាន់នាក់ទៀត
– ម្ចាស់គម្រោង៖ OCIC 90% និងរដ្ឋាភិបាល 10%
– តម្លៃវិនិយោគ៖ ១ ៥០០ លានដុល្លារ
– ទំហំ​ផ្ទៃដីព្រលាន៖ ២៦០០ ហិកតា
– សមត្ថភាព ទទួលអ្នកដំណើរ ៥០ លានក្នុងមួយឆ្នាំ
– ទីតាំង៖ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល
– កាលបរិច្ឆេទបញ្ចប់៖ ២០២៣ (ដំណាក់កាលទីមួយ)

ដោយ៖ ដីក្រហម