BREAKING NEWS
Search

ល្បាត​ក្នុង​មូលដ្ឋាន ​ឃាត់​បាន​ជនសង្ស័យ​២​នាក់ ​ករណី​គ្រឿងញៀន​

កំពង់ចាម ៖ ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែកកក់ និង​កម្លាំង​ប្រជា​ការពារ ចុះ​ល្បាត​ត្រួតពិនិត្យ​រដ្ឋបាល​ចំហ​ នៅ​ក្នុង​មូលដ្ឋាន ឃាត់​បាន​ជនសង្ស័យ ២​នាក់​ករណី​បទល្មើស​គ្រឿងញៀន។​

សមត្ថកិច្ច​នគរបាល​ខេត្ត​កំពង់ចាម ប្រាប់​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​២២ និង​៤០​នាទី ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២០ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់ សហការ​ជា​មួយ​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រែកកក់ និង​កម្លាំង​ប្រជា​ការពារ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ សឿន ទិ​ត អធិការរង​ទទួល​ការងារ​ប្រឆាំង​គ្រឿងញៀន បា​ចុះ​ល្បាត​ត្រួតពិនិត្យ​រដ្ឋបាល​ចំហ នៅ​ចំណុច​ចម្ការ​ចេក ផ្លូវ​ទៅ​ភូមិ​គីឡូ​បី ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម កម្លាំង​យើង​បាន​ត្រួតពិនិត្យ​ទៅលើ​ម៉ូតូ ១​គ្រឿង​ជិះ​គ្នា ចំនួន ២​នាក់ និង​បាន​ធ្វើ​ការ​ត្រួតពិនិត្យ​ឆែកឆេរ​រក​ឃើញ ម្សៅ​ក្រាម​ពណ៌​ស សង្ស័យ​ជា​ថ្នាំញៀន​ចំនួន ១០​កញ្ចប់ (​ធំ ២​កញ្ចប់​) ដាក់​ក្នុង​ម៉ាស។​

ជនសង្ស័យ​ទាំង ២​នាក់ ដែល​ត្រូវ​សមត្ថកិច្ច​នគរបាល​ខេត្ត​កំពង់ចាម ឃាត់ខ្លួន ១.​ឈ្មោះ យឿន ចាន់ថន ភេទ​ប្រុស​អាយុ ២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​៥៦ ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ។ ២.​ឈ្មោះ កាន់ កុសល ភេទ​ប្រុស អាយុ ២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បង​កេ​ត​លើ ឃុំ​ព្រែកកក់ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម។ ដកហូត​សម្ភារៈ​វត្ថុតាង​ម្សៅ​ក្រាម​ពណ៌​ស សង្ស័យ​ជា​ថ្នាំញៀន​ចំនួន ១០​កញ្ចប់ (​ធំ ២​កញ្ចប់​) ម៉ាស់ ចំនួន ១ ថង់​វេច​ខ្ចប់​ថ្នាំញៀន​មួយ​ចំនួន និង​ម៉ូតូ​ចំនួន ១​គ្រឿង។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ២​នាក់ និង​សម្ភារ:​វត្ថុតាង បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់ ដើម្បី​សាកសួរ​និង​ចងក្រង​សំណុំរឿង​តាម​នីតិ​វីធី៕

​អត្ថបទ៖ រ៉ា​វុ​ទ្ធ
សូមចុចអាន៖ មុខសញ្ញា​សង្ស័យ​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​១​នាក់​ ត្រូវ​នគរបាល​ខេត្ត​កំពង់ស្ពឺ​បង្ក្រាប​