BREAKING NEWS
Search

សក្ដានុពលខេត្តកំពង់ចាម ទទួលបានទំហំពាណិជ្ជកម្មសរុបជាង១៨០០លានដុល្លារ

ភ្នំពេញ៖ ទំហំពាណិជ្ជកម្មរបស់ខេត្តកំពង់ចាម មានជាង១៨០០លានដុល្លារអាមេរិក កាលពីឆ្នាំ២០១៩ ខណៈផលិតផលសរុបសម្រាប់មនុស្សម្នាក់ ទទួលបានប្រាក់ចំណូលប្រមាណជាង១៨០០ដុល្លារអាមេរិកក្នុង១ឆ្នាំ ។

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងក្នុងសន្និសីទ សារព័ត៌មាន ស្ដីពី វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០នេះថា នាឆ្នាំ២០១៩កន្លងទៅ ខេត្តទទួលបានទំហំពាណិជ្ជកម្មចំនួន១៨៧១លានដុល្លារ។ លោកថា យ៉ាងហោចណាស់ពលរដ្ឋម្នាក់ៗក៏ទទួលបានប្រាក់ចំណូលជាមធ្យមប្រមាណ១៦៧៩ដុល្លារអាមេរិក ផងដែរ។

អភិបាលខេត្តកំពង់ចាម បានលើកឡើងថា សក្ដានុពលជាច្រើនដែលមានក្នុងខេត្តកំពង់ចាម មានដូចជាវិស័យកសិកម្ម សេវាកម្ម និងសិប្បកម្ម ដែលបានធ្វើឲ្យខេត្តនេះចាប់ផ្ដើមកែប្រែមុខមាត់ និងទទួលបានការអភិវឌ្ឍជាបន្តបន្ទាប់៕