BREAKING NEWS
Search

សំអាង ឌុន អាច​យកឈ្នះ ម៉ន គឹម​ឡុង ​បាន​ឬ​អត់ ​ក្នុង​ជំនួប​សន្សំ​ពិន្ទុ​ប្រាក់​លាន​បាយ័ន​

•​សារឿន ច័ន្ទ ជួប ជ័រ ពៅ​
​សំអាង ឌុន អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា ដែល​ទើប​វិល​មក​សង្វៀន​វិញ​បាន​២​ប្រកួត​ ឈ្នះ​ទាំងពីរ​ប្រកួត​នោះ ពេលនេះ​ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​ជើងចាស់​ ម៉ន គឹម​ឡុង អ្នក​ប្រដាល់​ក្លិប​យុវជន​គុន​ខ្មែរ​ពន្លឺ​ថ្មី​ព្រែក​ឯង ដើម្បី​វាយ​សន្សំ​ពិន្ទុ​ប្រាក់​លាន​របស់​ទូរទស្សន៍​បាយ័ន​ក្នុង​កម្មវិធី​ប្រដាល់​វ៉ើ​ក​លើ​សង្វៀន​ស្ទឹងមានជ័យ នា​យប់​ថ្ងៃ​សៅរ៍​ ទី​០៤​ ខែ​កក្កដា​ ឆ្នាំ​២០២០​នេះ។

ម៉ន គឹម​ឡុង ក៏​ទើប​វិល​មក​សង្វៀន​វិញ​បាន​ម្តង​ប៉ុណ្ណោះ កាលពី​២​សប្ដាហ៍​មុន​ដោយ​វាយ​ឈ្នះ​ធា នុ​រាជ ក្លិប​មកុដ​រាជសីហ៍​ដោយ​ពិន្ទុ។ ពេលនេះ គេ​ត្រូវ​មកជួប សំអាង ឌុន ដើម្បី​ដណ្តើមយក​ទីតាំង​ឈាន​ទៅ​បន្ត​ទៀត។​ ពួកគេ​ទាំងពីរ នឹង​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៥​គីឡូក្រាម។ ​ពួកគេ​ទាំងពីរ​នាក់​នេះ ពុំ​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក។​

សំអាង ឌុន ជា​អ្នក​ប្រដាល់​ចាស់វស្សា ប៉ុន្តែ​តាម​ក្រុមអ្នកវិភាគ​ប្រដាល់​ក្នុងស្រុក​អះអាង​នោះ​ថា សំអាង ឌុន​ ប្រហែលជា​ពិបាក​ក្នុង​ការ​យកឈ្នះ​លើ ម៉ន គឹម​ឡុង​ ហើយ ព្រោះ ​គឹម​ឡុង ថ្វីត្បិតតែ​គេ​ខាន​ប្រកួត​យូរ ប៉ុន្តែ​ឆ្លង​កាត់​ការប្រកួត​មួយ​ប្រកួត​ជាមួយ​ ធា នុ​រាជ​ កន្លងមក​នោះ ឃើញថា​គេ​នៅ​មាន​កម្លាំង​ស៊ុ​ហ្វ​រឹងមាំ និង​អាច​ទម្លាក់​ជើង​ខ្លាំង​ជើង​ សំអាង ឌុន ចេញពី​ការប្រកួត​សន្សំ​ពិន្ទុ​នេះ ខណៈ​ដែល​ សំអាង ​ឌុន ​បាន​ឡើងមក​ជុំ​ថ្មី​ដែល​ជា​ជុំ​ទី​២​នេះ។​

សារឿន ច័ន្ទ អ្នក​ប្រដាល់​ក្លិប​ចលនា​យុវជន​កម្ពុជា​១៥៧​គុន​ខ្មែរ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ​ ជ័រ ពៅ អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ នៃ​ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​។​

ជ័រ ពៅ ជា​ជើង​ខ្លាំង​ម្នាក់​ដែល​ពិបាក​នឹង​បង្ក្រាប។ ​ដូច្នេះ សារឿន ច័ន្ទ គេ​ជួប​ជាមួយ ជ័រ ពៅ​ លើក​នេះ គឺ​ពុំ​ដឹងថា​អាច​យកឈ្នះ​ ជ័រ ពៅ បាន​ឬ​អត់​នោះ​ឡើយ? ព្រោះ​ជ័រ ពៅ គេ​ខ្ពស់​ជាង ហើយ​មាន​កណ្តាប់ដៃ​ល្អ វាយ​ចេញចូល​រហ័ស ហើយ​ស្នៀត​ទាត់​និង​ជង្គង់ កែង ក៏​ល្អ​ថែមទៀត។​

បាង កា​ណុន អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ត្រូវគេ​ផ្គូ​ឲ្យ​ប្រកួត​ជាមួយ​ ធី ម៉ានិត អ្នក​ប្រដាល់​ក្លិប​អេ​ភូ​ថង​កីឡា។ ពួកគេ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៥៤​គីឡូក្រាម​។ ពីរ​នាក់​នេះ មិន​ធ្លាប់​ប៉ះគ្នា​ទេ​កន្លងមក។ ទោះជា​យ៉ាងណាក្តី សម្រាប់​ការ​ការជួបគ្នា​រវាង​បាង កា​ណុន​ និង​ ធី ម៉ានិត នេះ ពុំ​មាន​អ្នកណា​ហ៊ាន​ទាយ​មុន​ថា ពុំ​ដឹងថា​នរណា​ឈ្នះ​ឡើយ?៕​
អត្ថបទ ៖ វិ​សិទ្ធ​

សូមចុចអាន ៖ ធី តុង​ហ៊ី សងសឹក យ៉ា​ម ខេមរា បានសម្រេច​ឬ​អត់​?




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114