BREAKING NEWS
Search

រោង​សិប្បកម្ម​កែច្នៃ​ទ្វារ​បង្អួច​១​កន្លែង ​ត្រូវ​ភ្លើង​ឆេះ​ខ្ទេច សរុប​ជា​ទឹកប្រាក់​អស់​ជាង​២ម៉ឺន​ដុល្លា​

បន្ទាយមានជ័យ ៖ រោង​សិប្បកម្ម​កែច្នៃ​ទ្វារបង្អួច​១​កន្លែង ​ត្រូវបាន​ភ្លើង​ឆេះ​ខ្ទេចខ្ទី​អស់​គ្មាន​សល់ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​ ទៀបភ្លឺ​ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០២០ ត្រង់ចំណុច​រោង​សិប្បកម្ម​កែច្នៃ​ទ្វារ ភូមិ​វត្ត​ថ្មី ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ នៅមុន​កើតហេតុ​នោះ ​ប្រជាពលរដ្ឋ​ដែល​នៅ​ជិត​បាន​ឃើញ​ហេតុការណ៍​ផ្ទាល់​ថា​ ដោយសារ​ដើម​ចេក​ដែល​នៅ​ជិត​ដួល​ទៅ​ប៉ះ​ខ្សែ​ភ្លើង ហើយ​កកិត​នឹង​ស័ង្កសី ​ទើប​បណ្តាល​ឲ្យ​ទុសេ្ស​ខ្សែភ្លើង ឆាបឆេះ​រោង​សិប្បកម្ម​តែម្ដង។ ពេល​ភ្លើង​កំពុង​ឆេះ​នោះ ​មាន​រថយន្ត​ដឹក​ទឹក​របស់​អធិការ​១​គ្រឿង នគរបាល​ពន្លត់​អគ្គិភ័យ នគរបាល​មូលដ្ឋាន កម្លាំង​អាវុធហត្ថ​ស្រុក រដ្ឋបាល​ស្រុក​មង្គល​បូរី និង​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ បាន​ពួតដៃគ្នា​ពន្លត់​យ៉ាង​សស្រាក់សស្រាំ។ ​មួយសន្ទុះ​ក្រោយមក​ ភ្លើង​បាន​រលត់​ជា​ស្ថាពរ ដោយ​មិន​រាលដាល​ឆ្លង​ដល់​ផ្ទះ​ជិតខាង​បន្ត​ទៀតឡើយ​។​

សមត្ថកិច្ច​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ ទ្រព្យសម្បត្តិ​ដែល​ត្រូវ​ខូចខាត​មាន​ រោង​សិប្បកម្ម​កែច្នៃ​ទ្វារ​បង្អួច​របស់​ ឈ្មោះ លីម ប៊ុនលី ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ធូ ឆាន់ ភូមិ​វត្ត​ថ្មី ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូរី ខេត្ត​បន្ទាយមានជ័យ ដែល​មាន​បណ្ដោយ​៨​ម៉ែត្រ ទទឹង​៦​ម៉ែត្រ ឆេះ​អស់​ប្រហែលជា​៥០% ទ្វារ​អស់​ចំនួន ១០០ សន្លឹក បង្អួច​អស់​ចំនួន ១០០ សន្លឹក ឆ័ត្រណា​អស់​មួយចំនួន ​សរុប​ជា​ទឹក​ប្រាក់​ប្រហែលជា ២១ ៤០០​ ដុល្លារ​៕
អត្ថបទ ៖ ​គង្គា​

សូមចុចអាន ៖ ក្មេង​ប្រុស​ម្នាក់​ឪពុក​ម្តាយ​នៅ​ឆ្ងាយ លេងចង​ក​​នឹង​ដើម​ស្វាយ បណ្តាល​ឲ្យ​ស្លាប់​មែនទែន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114