BREAKING NEWS
Search

សោកស្ដាយ! ទើបសុំជំនួយឈាមម្សិលមិញ ពេលនេះប៉ារបស់ Taew បានបាត់បង់ជីវិតហើយ

បន្ទាប់ពីជួបឧប្បត្តិហេតុ និងទទួលបានការវះកាត់ចំនួន៥ដង ពេលនេះលោកប៉ាជាទីស្រលាញ់របស់តារាសម្ដែងស្រីថៃកញ្ញា Taew Natapohn បានទទួលមរណភាពហើយ នៅល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២០ នេះ។

បើយោងតាមសារព័ត៌មាន Nineentertain បានឲ្យដឹងនៅមុននេះបន្តិចថា កាលពីរសៀល Taew នៅតែចងចិត្តសង្ឃឹមថា​ឪពុក​នាង​នឹងបានជាសះស្បើយ។ ក៏ប៉ុន្តែរឿងអកុសលក៏បានមកដល់ ព្រោះនៅល្ងាចថ្ងៃដដែល គេឃើញសាច់​ញ្ញាតិ​របស់​តារា​ស្រី​រូបនេះ​បាន​បង្ហោះរូបភាពប៉ារបស់នាងដោយបានឲ្យដឹងថា«តានឹងស្ថិតនៅក្នុងបេះដូងរបស់យើងជារៀងរហូត» ព្រម​ជាមួយ​នឹង​រូប​សញ្ញា​បេះដូងពណ៌ខ្មៅ ដែលនេះអាចបញ្ជាក់បានថាប៉ារបស់ Taew លែងមានជីវិតនៅលើលោកនេះទៀតហើយ។

គួរបញ្ជាក់ថា ប៉ារបស់ Taew បានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី១០ ខែមិថុនា កន្លងទៅ។ ដោយសារតែ ស្ថានភាព​នៅតែ​ធ្ងន់ធ្ងរ តារាស្រីខាងលើបានសម្រេចចិត្តងាកមុខទៅពឹងព្រះធម៌​សុំឲ្យជួយឃុំគ្រងនឹងថែរក្សាប៉ា​របស់នាង​ឲ្យមានសុវត្ថិភាព​ឡើងវិញ។ រហូតដល់ថ្ងៃទី៣០ខែមិថុនា ម្សិលមិញនេះ Taew បានប្រកាសនៅលើ​បណ្ដាញសង្គម​សុំជំនួយ​ឈាម​ជាបន្ទាន់​ដើម្បី​ជួយជីវិត​អ្នកមានគុណរបស់នាង ប៉ុន្តែមិននឹកស្មានថាអ្វីទាំងអស់បានប្រែជាអាសារបង់បែបនេះ ពិតជាគួរឲ្យសោកស្ដាយ​ខ្លាំង​ណាស់៕

ចុចអាន៖ទោះសល់ឈ្មោះត្រឹមអតីត! Ton នៅតែទៅបរិច្ចាគឈាមជូនឪពុក Taew ក្រោយលឺនាងប្រកាសរកជំនួយ

ចុចអាន៖ កាន់តែជិតស្និទ្ធហើយ! Patricia ត្រូវគូស្នេហ៍នាំទៅជួបចាស់ទុំ ក្នុងថ្ងៃខួបកំណើតរបស់ Chompoo

អត្ថបទផ្ដល់ដោយ៖poraman