BREAKING NEWS
Search

បា​ឡែ​ន​មួយ​គ្រឿង​ បោះពួយ​ទៅ​ព្រលះ​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ ក្រឡាប់​ធ្លាក់​ស្រែ​ទាំង​កំរោល​​

កែប ៖ រថយន្ត​ម៉ាក​តូយ៉ូតា​បា​ឡែ​ន​មួយ​គ្រឿង​ ពេល​បោះពួយ​មកដល់​ចំណុច​ផ្លូវ​កោង ស្រាប់តែ​រេ​ចង្កូត​ទៅ​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​មួយ​ដើម​ បណ្ដាល​ឲ្យ​ក្រឡាប់​ធ្លាក់​ក្នុង​ស្រែ​ទាំង​កំរោល។ ប៉ុន្តែ​ហេតុ​ការណ៍​ខាងលើ​មិន​ធ្វើ​ឲ្យ​បាត់បង់​អាយុជីវិត​មនុស្ស​ឡើយ គ្រាន់តែ​ខូចខាត​រថយន្ត​ធ្ងន់ធ្ងរ​ប៉ុណ្ណោះ​។​

​គ្រោះថ្នាក់​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​ទៀបភ្លឺ ថ្ងៃទី​០២ ខែ​កក្កដា ឆ្នាំ​២០២០ ត្រង់​ចំណុច​ផ្លូវ​កោង ស្ថិត​ក្នុង​ភូមិ​អូរ​ដូង ឃុំ​ពងទឹក ស្រុក​ដំណាក់​ចង្អើរ ខេត្ត​កែប លើ​ដង​ផ្លូវជាតិ​លេខ​៣៣​។​

​ទាក់ទិន​នឹង​គ្រោះថ្នាក់​បង្ក​ដោយ​ខ្លួនឯង​នេះ បើ​យោង​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា មុន​ជួប​ហេតុការណ៍​ដ៏​អាក្រក់ គេ​ឃើញ​រថយន្ត​ខាងលើ​បោះពួយ​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ក្នុង​ល្បឿន​លឿន​ដូច​ហោះ។ លុះ​មកដល់​ចំណុច​ផ្លូវ​កោង​ដែល​ជា​កន្លែងកើតហេតុ​ ស្រាប់តែ​រថយន្ត​នោះ​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​សម្រាប់​បំភ្លឺ​ផ្លូវ​នៅ​ផ្នែក​ខាងស្តាំ​ដៃ បណ្ដាលឲ្យ​​ក្រឡាប់​ធ្លាក់​ស្រែ​តែម្តង។ ប៉ុន្តែ​ករណីនេះ ​ម្ចាស់​រថយន្ត​គ្រាន់តែ​រងរបួស​ស្រាល​ប៉ុណ្ណោះ ហើយ​ខណៈ​នោះ ​ម្ចាស់​រថយន្ត​បាន​ទំនាក់ទំនង​ហៅ​សាច់ញាតិ​មក​ជួយ​អន្តរាគមន៍​ភ្លាមៗ​។​

​បច្ចុប្បន្ន ម្ចាស់​រថយន្ត​បាន​ទាក់ទង​ហៅ​រថយន្ត​មក​ស្ទូច​ឡាន​របស់​ខ្លួន​យក​ទៅ​ឲ្យ​ជាង​ជួសជុល​ឡើងវិញ ថែមទាំង​ដោះស្រាយ​សំណង​តម្លៃ​បង្គោល​ភ្លើង​មួយ​ដើម​ផង​ដែរ​៕
អត្ថបទ ៖ សេង ណា​រិ​ទ្ធ​

សូមចុចអាន ៖ រោង​សិប្បកម្ម​កែច្នៃ​ទ្វារ​បង្អួច​១​កន្លែង ​ត្រូវ​ភ្លើង​ឆេះ​ខ្ទេច សរុប​ជា​ទឹកប្រាក់​អស់​ជាង​២ម៉ឺន​ដុល្លា​




ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114