BREAKING NEWS
Search

ស្ពានឆ្លង​ទន្លេ​ស្ទឹងត្រង់ ​ក្រូចឆ្មារ សាងសង់បាន៨៥ភាគរយ

ភ្នំពេញ៖ លោក អ៊ុន ចាន់ដា ​អភិបាលខេត្តកំពង់ចាម បានថ្លែងក្នុង​សន្និសីទ​ សារព័ត៌មាន​ ស្ដីពី  វឌ្ឍនភាព និងទិស​ដៅ​ការងារ​បន្ដរបស់រដ្ឋបាលខេត្ត​ ​ នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០នេះថា  ស្ពានតភ្ជាប់ពី ស្រុកស្ទឹងត្រង់ (ខេត្តកំពង់ចាម) ទៅស្រុកក្រូចឆ្មារ (ខេត្តត្បូងឃ្មុំ) សម្រេចការសាងសង់បាន ៨៥% ។
អភិបាលខេត្តកំពង់ចាម បានបញ្ជាក់ថា ស្ពានឆ្លង​ទន្លេ​មួយ​ខ្សែ​នេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ដើម្បី​តភ្ជាប់​ទំនាក់ទំនងការដឹកជញ្ជូន និងការធ្វើដំណើរ​ ​ទៅកាន់បណ្ដាខេត្ត​ភាគឦសាន​ ដែលចំណេញ​ពេលវេលា​ជាង​មុន។

​​​ស្ពាននេះមានប្រវែងសរុប ១.១៣១ ម៉ែត្រ និង ទទឹង ១៣,៥០ ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក ដែល​បានបើកការដ្ឋានកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ ដោយគ្រោងចំណាយថវិកាសរុបជាង ៥៦​ លានដុល្លារ​សហរដ្ឋអាមេរិក(ជាងហាសិបប្រាំមួយលាន) និងប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ ៕

ចុចអាន៖ សក្ដានុពលខេត្តកំពង់ចាម ទទួលបានទំហំពាណិជ្ជកម្មសរុបជាង១៨០០លានដុល្លារ