BREAKING NEWS
Search

ហេតុអ្វីបានជាការក្រោកពីគេងនៅម៉ោង ៥ ព្រឹកអាចជាគន្លឹះនៃភាពជោគជ័យ

ក្រោកម៉ោង ៥ ព្រឹក គឺជារឿងមួយដែលពិបាកសម្រាប់អ្នកដែលមិនដែលក្រោកសោះ។ ប៉ុន្តែវាជាការល្អប្រសើរ ប្រសិនបើយើងចាប់ផ្ដើមទំលាប់ក្រោកនៅវេលាទាបភ្លឺនេះ។

ក្រោកទាបភ្លឺជាគន្លឹះនៃជីវិតជោគជ័យផ្ទាល់ខ្លួន និងគុណប្រយោជន៍នៃការកំណត់សំឡេងរោទិ៍ដោយខ្លួនឯងសម្រាប់យើង៖

១. មានថាមពលច្រើន

ទោះបីជាមានអារម្មណ៍រវើរវាយ​បន្តិច  ប៉ុន្តែ​បើ​យើង​ក្រោក​ពី​ព្រលឹម​គឺ​ជា​ពេល​ព្រឹក​ដែល​បន្ថែម​ថាមពល​បម្រុង​ខ្ពស់​បំផុត ​សម្រាប់​រាងកាយ។  ភ្ញាក់ពីគេង​នៅ​ម៉ោង ៥ ព្រឹក នឹងផ្តល់ឱ្យ​យើង​នូវពេលវេលាល្អពីរបីម៉ោងមុន ហើយ​អាច​ត្រៀម​ការងារ​ ដើម្បីប្រើប្រាស់លើគម្រោងផ្ទាល់ខ្លួន​របស់​យើង​នា​ពេល​បន្តិច​ទៀត។ យើង​ក៏​អាច​ធ្វើលំហាត់ប្រាណ​ពេល​ព្រឹក ​ខ្លីៗ​ដើម្បីជំនួយ​ដល់​សុខភាព។

២. សន្តិភាពនិងស្ងប់ស្ងាត់

មិនមានមនុស្សច្រើនទេក្រោកនៅម៉ោង ៥ ព្រឹក ដូច្នេះយើងនឹងមានភាពងាយស្រួលក្នុងការទទួលបានពេលវេលា​ស្ងប់ស្ងាត់ផ្ទាល់ខ្លួនដោយគ្មាន​អ្នកណា​មក​រំខាន ។ ប្រើពេលវេលាប្រកបដោយសន្តិភាពនេះ ដើម្បីប្រមូលគំនិតរបស់យើងសម្រាប់ថ្ងៃខាងមុខ

ហើយរីករាយនឹងគ្រាដែលមនុស្សភាគច្រើនមិនបានឃើញ ដូចជាការមើលព្រះអាទិត្យរះ។

៣. មិនដែលយឺតពេលវេលា

ធ្វើអ្វីមួយទាំងតក់ក្រហល់គឺមិនមែនជារឿងល្អឡើយ។ ចាប់ផ្ដើមទំលាប់ខ្លួនភ្ញាក់ម៉ោង ៥ ទាបភ្លឺ ធ្វើចិត្តឱ្យរីករាយ ហាត់ប្រាណងូចទឹក សម្រួលចរន្តឈាម។ យើងក៏អាចទទួលទានអាហារពេលព្រឹកបានល្អ បូករួមទាំងការអានពត៏មានថ្មីៗ ផងដែរ។

៤. អ្នកនឹងកាន់តែរីករាយ

អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Toronto បានរកឃើញថា ​អ្នកដែលក្រោកពីព្រលឹមគឺមាន​សុខភាពល្អ​និងរីករាយជាងអ្នកដែលនៅ​គេង។ ទស្សនាវដ្តី Emotion បានសិក្សាថា​ ​ភ្ញាក់ពីព្រលឹមគឺដូចជានាឡិកាជីវសាស្រ្តរបស់យើង ត្រូវបានកំណត់ជាកាលវិភាគដែលមានប្រយោជន៍ក្នុងជីវិតរបស់ពួកគេ។

អ្នកដែលទទួលជោគជ័យគឺជាមនុស្សដែលភ្ញាក់ពីព្រលឹមរៀងរាល់ព្រឹក ដើម្បីឈោងចាប់អារម្មណ៏​ដែល​រីករាយ​ត្រៀម​សម្រាប់​ការងារ។

ដើម្បី​បង្ហាញ​ជា​ភស្តុតាង​របស់​មនុស្ស​ជោគជ័យដែលភ្ញាក់ម៉ោងទាប់ភ្លឺនេះ​ គឺ​មាន​លោកស្រី Margaret Thatcher និង​លោក Napoleonលោក Richard Branson លោក Tim Cook និងលោក Jack Dorsey សុទ្ធ​តែ​ជា​បុគ្គល​ល្បីល្បាញ​ពី​សម័យ​មុន ​ហើយ​ត្រូវ​បាន​គេ​ដឹង​ថា​​ ជា​អ្នក​ក្រោក​ពី​ព្រលឹមទាំងអស់៕

ចុចអាន៖មាន​អារម្មណ៍​ឈឺចាប់​រុាំរ៉ៃ កុំរង់ចាំស្ត្រេសទាន់ ឆាប់​អនុវត្ត​វិធី​នេះ​ភ្លាម

ចុចអាន៖ហេតុអ្វីមនុស្សជាច្រើន​ប្រើជីវិតខុសព្រោះរត់តាមភាពលោភលន់?

ប្រែសម្រួល៖ សាង ស្រីល័ក្ខ