BREAKING NEWS
Search

ប្រព្រឹត្ត​លើក​ទី​១​ គេច​ខ្លួន​បាត់​បន្សល់ទុក​ដីកា​១​សន្លឹក​ភ្លេចខ្លួន​ចូល​មកវិញ​ប្រព្រឹត្ត​ទៀត​ក្របួច​បាន​ទាំង​២​នាក់​

បាត់ដំបង ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​ជនសង្ស័យ​ទាំង​២​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​មុខសញ្ញា​ចាស់​មាន​ដីកា​ចាប់ខ្លួន​ពី​តុលាការ​ផង​ដែរ ​ខ​ណៈ​ជនសង្ស័យ​រូបនេះ​បាន​រត់​គេចខ្លួន​មួយ​រយៈ​ហើយ​ទើប​និង​បាន​ត្រឡប់​ចូល​មូលដ្ឋាន​វិញ​ក៏​ស្រាប់តែ​ប្រព្រឹត្ត​ម្តង​ទៀត​ជាមួយ​បក្ខពួក​ម្នាក់ទៀត​ក៏ត្រូវ​សមត្ថកិច្ច​បង្ក្រាប​និង​ឃាត់ខ្លួន​បាន​ទាំងពីរ​នាក់​តែម្តង​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ដដែល​។

លោក​ផង់ សុភាព​ អធិការ​ស្រុក​ថ្មគោល​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ទាំងពីរ​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​រសៀល​ថ្ងៃទី​០២​ ខែកក្កដា​ ឆ្នាំ​២០២០​នេះ​ វេលា​ម៉ោង​១៣​និង​០០​នាទី​នៅ​ចំណុច​ក្រុមទី​១១​ភូមិ​ថ្មី​ឃុំ​តា​ម៉ីន ​ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង​។

លោក​អធិការ​បន្ត​ថា ​កិច្ចប្រតិបត្តិការ​បង្ក្រាប​ករណី​ពាក់ព័ន្ធ​គ្រឿងញៀន​ខាងលើ​នេះ​បាន​អនុវត្ត​ដោយ​កម្លាំង​ផ្នែក​ជំនាញ​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គោក​ឃ្មុំ​តា​ម៉ីន​បាន​ចុះ​ប្រតិបត្តិ​ការ​បង្ក្រាប​ករណី​(​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​)​ ក្នុង​បទល្មើស​ជាក់ស្តែង​។

ដោយ​ក្នុង​នោះ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០២​នាក់​ រួមមាន១/​ឈ្មោះ​ពៅ តាវ​ ភេទប្រុស ​អាយុ​៤១​ឆ្នាំ​ ២/​ឈ្មោះ​សាង ម៉ៅ​ហៅ​ (​ម៉េះ​.​ម៉ៅ​) ​ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ ​អ្នក​ទាំងពីរ​រស់នៅ​ភូមិ​ថ្មី​ឃុំ​តា​ម៉ឺន​ ស្រុក​ថ្មគោល​ ខេត្តបាត់ដំបង។

ក្រោយ​ការ​បង្ក្រាប​សមត្ថកិច្ច​បា​ន​ចាប់​យក​បាន​វត្ថុតាង​មួយចំនួន​រួមមាន ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន​០៥​កូន​ថង់​មាន​ទម្ងន់​៧,៩៧​ក្រាម​,​ទូរសព្ទដៃ​ចំនួន​០១​គ្រឿង​,​សម្ភារៈ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។

ជាមួយនឹង​ការ​បង្ក្រាប​ក្នុង​បទ​ល្មើស​ជាក់ស្តែង​នេះ​ ជនសង្ស័យ​ឈ្មោះ​សាង ម៉ៅ​ហៅ​(​ម៉េះ​.​ម៉ៅ​)​មាន​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​ឃុំខ្លួន​លេខ​៤៩៩​ត​.​ព្រ​ចុះ​ថ្ងៃទី​២៣​ខែមិថុនា​ឆ្នាំ​២០២០​របស់​ចៅក្រម​ស៊ើប​សួរ​សាលាដំបូង​ខេត្តបាត់ដំបង​ លោក​អ៊ីវ សុវណ្ណ​ ចោទប្រកាន់​ឈ្មោះ​ខាង​លើ​ពី​បទ​(​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​)​ដែល​បាន​ប្រព្រឹត្តិ​នៅ​ខេត្តបាត់ដំបង​នា​ពេល​កន្លងទៅ​។

ជនសង្ស័យ​និង​វត្ថុ​តាង​បច្ចុប្បន្ន​នគរបាល​ស្រុក​បាន​បញ្ជូន​មក​ការិយាល័យ​ជំនាញ​នៃ​ស្នងការ​ខេត្ត​ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​៕
សៅ សារិទ្ធ

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114