BREAKING NEWS
Search

ជនសង្ស័យ​ ៥៧នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន

ជនសង្ស័យ​ចំនួន​៥៧​នាក់​​ (​ស្រី​ម្នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​២៩​ករណី​ ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​០២​ ខែកក្កដា​នេះ​ ។​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​៥៧​នាក់​ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ ចំនួន​៤៤​នាក់​ (​ស្រី​១​នាក់​)​ និង​ប្រើប្រាស់​ ១៣​នាក់​ (​ស្រី​១​នាក់​)​ ។​

​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​០២​ ខែកក្កដា​ រួម​មាន​ ៖​ មេ​តំ​ហ្វេ​តា​មីន​(Ice)​ =​ ១៤៤០,៧១​ក្រាម​ និង​៤៤​កញ្ចប់​តូច​ ។​ -​កេ​តា​មីន​ =​ ១០,៧២​ក្រាម​ ។​ -​អ៊ិ​ច​ស្តា​ស៊ី​ =​ ២៨,៨១​ក្រាម​ ។​ -​នី​មេតា​ហ្សេ​ប៉ា​ម​ =​ ៣,៦០​ក្រាម​ ។​

ប្រភព៖ អគ្គស្នងការនគរបាលជាតិ