BREAKING NEWS
Search

ការ​ព្យាបាល​គ្រួស​ធំៗ​នៅ​តម្រងនោម​ដោយ​ការ​ចោះ (Mini NLPC) ដើម្បី​ជំនួស​ការ​វះ​បើក​ធំ​

១) ការព្យាបាល​គ្រួស​ធំៗ​នៅ​តម្រងនោម​ដោយ​ការ​ចោះ (Mini NLPC) គឺជា​អ្វី​?
Mini Nephrolithotomie Percutanée ជា​បច្ចេកវិទ្យា​ចុងក្រោយ​ស្តង់ដារ​អន្តរជាតិ ដែល​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ក្នុងការ​ព្យាបាល​ដោយ​ការ​ចោះ​រន្ធ​តូច ១​សង់ទីម៉ែត្រ (1cm) ចូលក្នុង​តម្រងនោម ដោយ​ជំនួយ​អំពី​ឧបករណ៍​អេកូ échographie និង​ឧបករណ៍​ថត​កាំរស្មី Carm ហើយ​ការប្រើ​ឧបករណ៍ Nephroscope តូច​ទំនើប​រួមជាមួយ​ឡា​សែ laser ដើម្បី​បំបែក​គ្រួស​ធំៗ​ក្នុង​តម្រងនោម ដែល​ភាគច្រើន​នៅតាម​មន្ទីរពេទ្យ​ក្នុងប្រទេស​យើង​ធ្វើការ​វះ​បើក​។

២) ផលប្រយោជន៍​របស់​កា​រ​ព្យាបាល​គ្រួស​ធំៗ​នៅ​តម្រងនោម​ដោយ​ការ​ចោះ (Mini NLPC)
– អាច​ព្យាបាល​គ្រួស​ដែល​ធំៗ​ទំហំ​លើស​ពី ២០​មី​លី​ម៉ែត្រ (20mm) ឡើង ដែល​នៅក្នុង​តម្រងនោម និង​បង្ហួរនោម​ខ្ពស់ៗ ដោយ​ការ​ចោះ និង​មាន​ស្នាមរបួស​តូច ជាង​ការវះកាត់​បើក​ដែលមាន​ស្នាមរបួស​ធំ​។
– ហានិភ័យ​នៃ​ការហូរ​ឈាម និង​ការប៉ះពាល់​កោសិការ​តម្រងនោម ក៏​តិចជាង​ការវះកាត់​បើក​។​
– ការឈឺចាប់​មុខរបួស​តិចតួច​ក្រោយ​ចោះ បើ​ប្រៀបធៀប​ការវះកាត់​បើក​ធំ​។​
– ការ​សម្រាក​នៅ​មន្ទីរពេទ្យ​២​ទៅ​៣​ថ្ងៃ មាន​រយៈពេល​ខ្លី​ជាង​ការវះកាត់​បើក​។
– អាច​ត្រលប់​ទៅធ្វើ​ការ ក៏​លឿន​ជាង​ការវះកាត់​បើក​ផងដែរ​។

មន្ទីរពេទ្យ​កាល់​ម៉ែត​មាន​ឧបករណ៍​ឆ្លុះ endoscopie ទំនើបៗ ដែល​អាច​ព្យាបាល​គ្រួសតម្រងនោម​គ្រួស​បង្ហួរនោម និង​គ្រួស​ប្លោកនោម​ធំៗ ដោយ​មិនមាន​ការវះកាត់​បើក​ធំ​។

បើ​បងប្អូន មាន​បញ្ហា​គ្រួស​នៅ​តម្រងនោម សូម​បងប្អូន​អញ្ជើញ​មក​ជួប​គ្រូពេទ្យ​ឯកទេស នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ពិគ្រោះ និង​ព្យាបាល​ឲ្យ​បានជា​សះស្បើយ ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព​ខ្ពស់​៕
រស្មី

   



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114