BREAKING NEWS
Search

អភិបាល​ខេត្តបាត់ដំបង បើក​ការ​ប្រកួត​កីឡាបាល់ទាត់​ក្របខ័ណ្ឌ​ថ្នាក់​ ស្រុក​ ឃុំ​ កម្រិត​យុវជន​ដណ្តើម​ពានរង្វាន់

បាត់ដំបង ៖ ការប្រកួត​បាល់ទាត់​ក្នុង​ក្របខ័ណ្ឌ​ថ្នាក់ស្រុក​ឃុំ​កម្រិត​យុវជន​អាយុ​ក្រោម​២៣​ឆ្នាំ​ដើម្បី​ដណ្តើម​ប្រាក់​លាន​និង​ឈានចូល​មកដល់​ហើយ​ក្នុង​ឆ្នាំ​២០២០​នេះ​។

ដើម្បី​លើកកម្ពស់​វិស័យ​កីឡាបាល់ទាត់​ប្រចាំ​តំបន់​អោយ​កាន់តែ​ភាព​អធិកអធម​ និង ​មានការ​គាំទ្រ​នៅ​ព្រឹក​ថ្ងៃទី​០២​ ខែកក្កដា ​ឆ្នាំ​២០២០​នេះ លោក​ងួន រតនៈ​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​និង​លោក​ឃុន សំបូរ​ ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ឃុំ​តា​គ្រាម​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​បើក​ការប្រកួត​កីឡាបាល់ទាត់​ក្របខ័ណ្ឌ​ថ្នាក់​ស្រុក ​ឃុំ ​កម្រិត​យុវជន​អាយុ​ក្រោម​២៣​ឆ្នាំ ​ដណ្តើម​ពានរង្វាន់​ប្រាក់​លាន​នេះ​។

ដែល​ពិធី​នេះ​ ប្រារព្ធ​ធ្វើឡើង​នៅ​សាលាបឋមសិក្សា​តា​គ្រាម​ស្ថិត​នៅ​ក្នុង​ឃុំ​តា​គ្រាម​ស្រុក​បាណន់​ខេត្តបាត់ដំបង​ដែលមាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម​លោកជំទាវ​ប្រធាន​អនុប្រធាន​សមាជិក​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ឃុំ​តា​គ្រាម​លោក​អភិបាលស្រុក​អាជ្ញាធរ​មូលដ្ឋាន​រួម​និង​ប្អូនៗ​កីឡាករ​ជាច្រើនរូប​ទៀតផង​ដែរ។

ជា​កិច្ច​ចាប់ផ្តើម​ក្នុង​ពិធី​នេះ​លោក​អ៊ឹម ប៊ុន​យូ​ ប្រធាន​ក្រុម​ប្រឹក្សាឃុំ​តា​គ្រាម ​បាន​អាន​របាយការណ៍​ស្វាមគមន៍​ និង​ ជម្រាប​ជូន​អំពី​លក្ខខណ្ឌ​នៃ​ការ​ប្រកួត​បាល់ទាត់​ ដើម្បី​ជម្រុះ​ដណ្តើម​ពានរង្វាន់​ដល់​គណៈ​អធិបតី​។

លោក​ងួន​ រតនៈ​ បាន​កោតសរសើរ​ចំពោះ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ឃុំ​ដែល​បាន​រៀប​ចំ​កម្មវិធី​កីឡាករ​នានា​ ក្នុង​ឃុំ​និង​បាន​ឲ្យ​យុវជន​ចូលរួម​លែង​កីឡា​ ដើម្បី​បង្កើន​មិត្តភាព​សុខភាព​រឹងមាំ​និង​បាន​ជៀស​ផុត​ឆ្ងាយ​ពី​គ្រឿងញៀន​ផង​ដែរ​។

លោក​អភិបាល​ក៏បាន​ផ្តាំផ្ញើ​ដល់​ក្មួយៗ​កីឡាករ​ និង ​អង្គពិធី​ទាំងមូល​សូម​ចូលរួម​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩​ទាំងអស់គ្នា​ ដោយ​ស្តាប់​និង​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​ព្រោះថា​ ជំងឺ​កូ​វីដ​១៩​ មិនទាន់​រលាយ​សាបសូន្យ​នៅឡើយ​នោះ​ទេ​ ហើយ​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​យើង​ក៏​មាន​ការឆ្លង​រីក​រាលដាល​ជាថ្មី​ទៀត​ ដោយ​ចំនួន​តូច​ផង​ដែរ​ដូច្នេះ​សូម​ក្មួយៗ​លាង​សម្អាត​ដៃ​ឲ្យបាន​ញឹកញាប់​និង​ធ្វើដំណើរ​ទៅ​ទីសាធារណៈ​ផ្សេងៗ​ត្រូវ​ពាក់​ម៉ាស​ឲ្យ​បាន​គ្រប់ៗ​គ្នា​ដើម្បី​បង្ការ​ចំពោះ​រោគ​ឆ្លង​មួយ​នេះ។

គ​ណះ​ក​ម្មា​ធិ​ការរៀបចំ​ការប្រកួត​បា​ន​ឲ្យ​ដឹង​ថា ​កីឡាករ​ដែល​ចូលរួម​ក្នុង​ការ​ប្រកួត​នា​ពេល​នេះ​មាន​ចំនួន​០៦​ក្រុម ​ដែល​មាន​កីឡាករ​មក​ស្រុក​សង្កែ​១​ក្រុម ​ស្រុក​ឯក​ភ្នំ​១​ក្រុម ​និង ​ក្នុងស្រុក​បាណន់​ចំនួន​០៤​ក្រុម​ផង​ដែរ​។

ហើយ​ការប្រកួត​នេះ​ដែរ ​ក្នុង​គោលបំណង​លើកកម្ពស់​វិស័យ​កីឡា​នៅក្នុង​មូលដ្ឋាន​ក៏ដូចជា​ការ​លើក​ទឹក​ចិត្ត​ឲ្យ​ប្អូនៗ​សិស្សានុសិស្ស​ស្រលាញ់​កីឡា​ចូលរួម​ហ្វឹកហាត់​ទាំងអស់គ្នា​ដើម្បី​សុខភាព​ល្អ​ទាំង​ផ្លូវកាយ​និង​ផ្លូវ​អារម្មណ៍​ស្មារតី​ត្រូវ​បំភ្លេច​ចោល​នូវ​រាល់​សកម្មភាព​សេពគប់​គ្រឿងញៀន​ដែល​វា​អាច​និង​បំផ្លាញ​អនាគត​របស់​យុវជន​បាន​ដោយ​មិនដឹង​ខ្លួន​និង​នាំ​ឲ្យ​មានទោស​ទាន់​ផងដែរ​៕
សៅ សារិទ្ធ

      



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114