BREAKING NEWS
Search

ខេត្តរតនគិរីបានភ្ជាប់ជាមួយបណ្តាញជាតិ លែង​ពឹងភ្លើង​ពី​ប្រទេស​ជិត​ខាង​ទៀត​ហើយ

ខេត្តរតនគិរីបានតភ្ជាប់អគ្គិសនី​ជាមួយបណ្តាញជាតិ។ ពីមុនខេត្តនេះប្រើថាមពលពីខ្សែព្រំដែនប្រទេសវៀតណាមដែលងាយរអាក់រអួលព្រោះជាចុងខ្សែតង់ស្យុងមធ្យមពីប្រទេសគេ។ តាមរយៈខ្សែបញ្ជូនតង់ស្យុងខ្ពស់២៣០​គីឡូវ៉ុល​១០២គ.ម ពីវារីអគ្គិសនីទន្លេសេសាន និងអនុស្ថានីយថ្មីនៅខេត្តរតនគិរីដោយផ្ទាល់ ខេត្តដ៏ស្រស់បំព្រងនេះនឹងទទួលបានផលប្រយោជន៍សេដ្ឋកិច្ចនិងសង្គមយ៉ាងច្រើននាពេលខាងមុខ។

ក្រុមការងារអគ្គិសនីកម្ពុជាកំពុងបន្តការងារឆ្ពោះទៅខេត្តមណ្ឌលគិរីទៀត។