BREAKING NEWS
Search

ថៃបន្តដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេល១ខែទៀត

ភ្នំពេញ៖ ​រដ្ឋាភិបាល​ថៃ បានប្រកាសដាក់ប្រទេសក្នុង​គ្រាអាសន្ន​ រយៈពេល១ខែទៀត តែក៏ប្រកាស​បន្ឋូរបន្ថយ​អាជីវកម្ម​មួយចំនួនឲ្យបើក​ដំណើរការ​ឡើងវិញ។

ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បានឲ្យដឹងថា ការដាក់ប្រទេសក្នុង​គ្រាអាសន្ន​នេះ បានចាប់ផ្ដើម កាលពីថ្ងៃ​ទី១​រហូត​ដល់​ថ្ងៃទី៣១ខែកក្កដាឆ្នាំ២០២០ ដើម្បី​ទប់ស្កាត់​ និងការពារការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុង​ប្រទេសថៃ។

ទូតកម្ពុជា បានឲ្យដឹងបន្តថា រដ្ឋាភិបាលថៃ ក៏បានប្រកាស​បន្ធូរបន្ថយ​អាជីវកម្ម​មួយ​ចំនួនឲ្យបើកដំណើរ​ការ​ឡើង​វិញបន្ថែមទៀត ដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់​ពលរដ្ឋ​ថៃ តែ​តម្រូវ​ឲ្យអនុវត្តនូវវិធាន​ការសុខា​ភិ​បាល​តឹងរ៉ឹង។

ជាមួយគ្នានេះដែរ ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បានអំពាវនាវដល់ពលរដ្ឋខ្មែរ នៅប្រទេសថៃទាំងអស់ បន្តចូលរួមសហការ និងអនុវត្តនូវវិធានការនានារបស់រាជរដ្ឋាភិបាលថៃឲ្យបានខ្ជាប់ខ្ជួន មាន​ប្រសិទ្ធភាពខ្ពស់​ និងរក្សាសុខភាព ​អនាម័យ​ ដើម្បី​បង្ការ​ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩៕

ចុចអាន៖ រាជរដ្ឋាភិបាល ​បើកប្រាក់​ឧបត្ថម្ភ​ជួនដល់គ្រួសារក្រីក្រជិត៤០ម៉ឺនគ្រួសារ