BREAKING NEWS
Search

សម្ដេច​តេ​ជោ ហ៊ុន សែន​ ៖ រឿង​ដីធ្លី ​ត្រូវតែ​ជម្រះ​គ្នា​ម្តង

ភ្នំពេញ ៖ សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មានប្រសាសន៍​នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​ថា រឿង​ដីធ្លី​ត្រូវតែ​ជម្រះ​គ្នា​ម្តង ពេលនេះ ជា​ពេល​ដែល​ត្រូវ​ធ្វើ​ការវះកាត់​ហើយ​។​

​លោក ខៀវ កា​ញា​រី​ទ្ឋ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន នា​ព្រឹក​ថ្ងៃទី​០៣ ខែ​កក្កដា យ៉ាង​នេះ​ថា “​រឿង​ដីធ្លី​ត្រូវតែ​ជម្រះ​គ្នា​ម្តង ពេលនេះ ជា​ពេល​ដែល​ត្រូវធ្វើ​ការវះកាត់​ហើយ​។

បើ​តាម​ លោក ខៀវ កា​ញ៉ា​រី​ទ្ធ ករណី​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន ចង់​លើកឡើង​ពី​បញ្ហា​ដី​នៅ គាស់​ក្រឡ ខេត្ត​បាត់ដំបង ហើយ​ការលើកឡើង​នេះ សម្តេច​តេ​ជោ ​បានធ្វើ​មុនពេល​ចាប់ផ្ដើម​សម័យ​ប្រជុំ​គណៈរដ្ឋមន្ត្រី ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០២០​នេះ​។​

​សូម​បញ្ជាក់​ថា នៅ​ព្រឹក​នេះ សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា បាន​ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ។ ​

សម្រាប់​របៀបវារៈ ​នៃ​កិច្ចប្រជុំ​នា​សប្ដាហ៍​នេះ​រួមមាន ៖
១- សេចក្ដីព្រាងច្បាប់ ​ស្ដីពី​ការគ្រប់គ្រង ការប្រើប្រាស់ និង​ការចាត់ចែង​លើ​ទ្រព្យសម្បត្តិ​រដ្ឋ​។
២- សេចក្ដីព្រាងច្បាប់ ​ស្ដីពី​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​។
៣-​បញ្ហា​ផ្សេងៗ និង​សំណើសុំ​ការយល់ព្រម​ពី​គណៈរដ្ឋមន្ត្រី ដើម្បី​សុំ​ការ​អនុម័ត​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​លើ​សេចក្ដីព្រាងច្បាប់ ស្ដីពី​ការ​អនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា ស្ដីពី​ការ​ជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​កូរ៉េ៕
អត្ថបទ ៖ កោះ​កែវ​

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114