BREAKING NEWS
Search

ក្រសួងសុខាភិបាល​នឹង​ពង្រីក​មន្ទីរពិសោធន៍រ​ក​ជំងឺ​កូ​វីដ​-១៩ ចំនួន ៣ ខេត្ត​បន្ថែមទៀត​

​ភ្នំពេញ​ ៖​ លោកស្រី​វេជ្ជបណ្ឌិត​ យក់​ សម្បត្តិ រ​ដ្ឋ​លេខាធិការ​ក្រសួងសុខាភិបាល ​បាន​មាន​ប្រសា​ន៍​ថា ​ក្រសួង​នឹង​ពង្រីក​មន្ទីរពិសោធន៍​ ការធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ-១៩ នៅតាម​ខេត្ត​ចំនួន​៣​បន្ថែមទៀត​ ​ក្នុងនោះ​រួមមាន​ខេត្តសៀមរាប កំពង់ចាម​ និង​បាត់ដំបង​។​

​លោកស្រី​បាន​បន្តថា​ ការពង្រីក​មន្ទីរពិសោធន៍​នេះ ​គឺ​ដើម្បី​ជួយ​អោយ​ការធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​-១៩​ ឲ្យ​បាន​ទាន់ពេលវេលា​ក៏ ដូចជា​គ្រប់គ្រង​អ្នកដំណើរ​ទាំង​ខ្មែរ​និង​បរទេស​ ឲ្យបាន​ហ្មត់ចត់​សំដៅ​ទប់ស្កាត់​ការឆ្លង​រាលដាល​ចូល​សហគមន៍​។​ លោកស្រី​បាន​បន្ថែមថា​ បច្ចុប្បន្ននេះ​ការធ្វើ​តេស្តរ​កកូ​វីដ​-១៩ គឺមាន​ធ្វើ​ឡឿ​ង​នៅ​វិ​ទ្យ​ស្ថាន​ប៉ាស្ទ័រ​និង​វិ​ទ្យា​ស្ថាន​ស្រាវជ្រាវ​សុខភាព​សាធារណៈ​៕​អត្ថបទ៖ សំអឿន​