BREAKING NEWS
Search

ចង់រកស៊ីលក់នំ Cakeជោគជ័យអានគន្លឹះទាំងនេះ

ការធ្វើជំនួញលក់ខេក ​ជាអាជីវកម្មដែលកំពុងពេញនិយមមួយយ៉ាងណា​មិញ មុននឹងសម្រេចចិត្តចង់បើករបរនេះ កុំឲ្យឡុងចុងទាំងកណ្ដាលទី ម្ចាស់​ហាងទាំងឡាយ ត្រូវស្វែងយល់គន្លឹះមួយចំនួនសិន។

រសជាតិនំ

ហាងនំមួយដែលអាចទទួលបានជោគជ័យផ្តោតសំខាន់ខ្លាំងជាងគេគឺរសជាតិនំឆ្ងាញ់ និងមានរសជាតិប្លែកពីហាងផ្សេង ជាពិសេសរសជាតិនំខេកត្រូវមាត់នឹងប្រជាជនក្នុងស្រុកផងដែរ។ ដើម្បីបង្កើតរសជាតិឆ្ងាញ់ប្រចាំហាង ម្ចាស់នំខេកត្រូវតែភ្លក់ឲ្យបានម៉ត់ចត់ បើយល់ថាឆ្ងាញ់ ចាំធ្វើវាយកទៅលក់ មិនមែនចេះតែធ្វើខេកឲ្យតែបានលក់ ហើយភ្ញៀវញ៉ាំមិនកើតនោះទេ។

សេវាកម្ម

ហាងខេកមួយដែលមានអតិថិជនទទួលស្គាល់ និងមានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន រឿងចាំបាច់ដែលត្រូវគិតគូរគឺ សេវាកម្មល្អហ្នឹងឯង។  មិនថា ពេលអតិថិជនមកទិញផ្ទាល់ ឬទូរសព្ទកុម្មង់នំពីចម្ងាយនោះទេ ហាងខេកត្រូវតែផ្ដល់សេវាកម្មឲ្យបានលឿន ទាន់ចិត្ត និងប្រកបដោយភាពរាក់ទាក់ចំពោះភ្ញៀវ។ សកម្មភាពទាំងនេះ នឹងទាក់ទាញម៉ូយមកហាងជាប្រចាំ។

បង្កើតម៉ូដនំថ្មីជានិច្ច

ម៉ូដនំខេកត្រូវតែ ផ្លាស់ប្ដូររូបរាងថ្មីជាប្រចាំ។ ម្ចាស់ហាងត្រូវតែសិក្សាស្វែងយល់ពី ម៉ូដនំណាដែលយុវវ័យកំពុងពេញនិយមទាំងលើ រូបរាង​ ទំហំ ឬ ពណ៌ជាដើម។  ប្រសិនបើ ពុំមានគំនិតលេងម៉ូតថ្មីទេ អាចបើកអ៊ិនធរណេតមើល ហើយយកមករៀនធ្វើតាមដើម្បីឲ្យហាងមាននំខេកថ្មីនិងទាន់សម័យរាលថ្ងៃ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ checksandspots

ចុចអាន៖ អាជីវកម្មល្អទាំងនេះ សហគ្រិនមិនបាច់មាន​ថវិកាដល់៥ពាន់ដុល្លារក៏អាចផ្តើមបាន

ចុចអាន៖​  វិធី​បង្កើត​យីហោកាហ្វេ​ឲ្យ​អតិថិជន​ជាប់ចិត្ត និងស្គាល់​ច្រើន