BREAKING NEWS
Search

សហព័ន្ធ​កីឡាវាយកូនឃ្លីលើតុ​ គ្រោង​រៀបចំ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​នៅ​ខែតុលា​

អគ្គលេខាធិការ​សហព័ន្ធ​កីឡា​វាយ​កូន ឃ្លី​លើ​តុ​កម្ពុជា​គឺ​លោក​ស៊ុន សុទ្ធា​រិ​ទ្ធ បាន​ប្រាប់​ឲ្យ​ដឹងថា សហព័ន្ធ​មាន​គម្រោង​រៀប ចំការ​ប្រកួត​ជើងឯក​កីឡាវាយកូនឃ្លីលើតុ​ថ្នាក់ជាតិ​ឆ្នាំ​២០២០​នេះ ក្នុងអម្លុង​ខែតុលា​ខាងមុខ។

លោក​បាន​បន្ទោស​ថា ​ដោយសារតែ​មេ រោគ​កូ​វីដ​១៩ បាន​ធ្វើ​ឲ្យ​គុណ​ផល​កីឡា​គ្រប់​ប្រភេទ​បាន​ធ្លាក់ចុះ​ដោយសារតែ​ពួក គេ​ទៅ​ហ្វឹកហាត់​តាម​ផ្ទះ​មួយ​រយៈ​ដោយ​គ្រូ​បានត្រឹមតែ​ប្រាប់​ពី​ចម្ងាយ ឬ ប្រាប់​តាម​ប្រព័ន្ធ​អន​ឡាញ​ប៉ុណ្ណោះ ។ ពេលនេះ ការហ្វឹកហាត់​បានចាប់ផ្ដើម​ឡើងវិញ​ហើយៗ​គ្រប់​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់​បាន​ពង្រឹង​នូវ​សមត្ថភាព​អត្ត​ព​លិ​ក​របស់ខ្លួន​ឡើងវិញ។

​លោក​អគ្គលេខាធិការ​មិន​ទាន់​បាន​ប្រកាស​ពី​វិញ្ញាសា​ដែល​ត្រូវដាក់​ឲ្យ​ប្រកួត​នៅ ឡើយ​ទេ តែ​តាម​ធម្មតា​ការប្រកួត​វាយ​កូន ឃ្លី​លើ​តុ​ត្រូវតែមាន​វិញ្ញាសា​វាយ​ជា​ឯកត្តជន វាយ​គូ វាយ​គូ​ចម្រុះ និង​ប្រកួត​ជា​ក្រុម។​ ជា​មួយ​គ្នា​នេះ​ក៏​នៅមាន​ការប្រកួត​តាម​ប្រភេទ​អាយុ ដែលជា​ការផ្ដល់​ឱកាស​ដល់​កីឡា​វ័យក្មេង​ផងដែរ។

លោក​នៅ​មិនទាន់​ដឹង​ថា តើ​នឹងមាន​ក្លិប​សមាគម​ប៉ុន្មាន កីឡាករ កីឡាការិនី​ប៉ុន្មាន​នាក់​ចូលរួម​នោះទេ តែបើ​តាម​ការណែនាំ​ពី​អន្តរក្រសួង​ក៏ដូចជា​ក្រសួងសុខាភិបាល​គឺ​ត្រូវតែ​ប្រកួត​បិទទ្វារ​ដោយ​មិន​ឲ្យ​មាន​អ្នក​ចូល​ទស្សនា​ឡើយ ហើយ​ចំនួន​អ្នក​ចូល រួម​គឺ​មិនត្រូវ​លើសពី​១០០​នាក់​នោះទេ។

លោក​ស៊ុន សុទ្ធា​រិ​ទ្ធ បញ្ជាក់​ថា ការ​ហ្វឹកហាត់​ត្រូវ​តែ​មាន​ការប្រកួត​បើ​គ្មាន​ការ​ប្រកួត​ទេនោះ កីឡាករ កីឡាការិនី​មិន​សប្បាយ​ចិត្ត​ក្នុងការ​ហ្វឹកហាត់​នោះ​ទេ។ ពួកគេ​សុខចិត្ត​ចាញ់​ការប្រកួត តែ​មិន​សុខចិត្ត​ហាត់​ដោយ​គ្មាន​ការប្រកួត​ឡើយ៕
វិ​សិទ្ធ

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114