BREAKING NEWS
Search

ប៉ូលិស​ឃាត់ខ្លួន​ក្មេងប្រុស​ម្នាក់ ​និង​គ្រឿងញៀន​១​កញ្ចប់​ធំ

ភ្នំពេញ ​៖ ​គ្រឿងញៀន​១​កញ្ចប់​ធំ​និង​ក្មេងប្រុស​ម្នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្រះចក​នៃ​អធិការ​ខណ្ឌដូនពេញ​ឃាត់ខ្លួន​ដោយសារ​ក្មេងប្រុស​រូប​នោះ​ជួញដូរ​ជាក់ស្តែង​។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ ការ​ឃាត់​ខ្លួន​ជនសង្ស័យ​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នេះ​គឺ​អនុវត្តន៍​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការ​រង និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ និង​លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ដែល​កំលាំង​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍ បាន​បើក​ការស្រាវជ្រាវ​ជាប់​ជាប្រចាំ​ចំពោះមុខ​សញ្ញា​ប្រព្រឹត្ត​បទល្មើស​គ្រប់​ប្រភេទ ជាក់ស្តែង​នៅ​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០២០ វេលា​ម៉ោង​១៦ និង​០០​នាទី កម្លាំង​សមត្ថកិច្ច​បាន​ធ្វើ​ការ​ល្បាត​នៅក្នុង​មូលដ្ឋាន​ទៅដល់​ចំណុច​ផ្លូវ​រថភ្លើង ក្រុម​៣៩ ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១​នាក់ ឈ្មោះ វណ្ណ សំណាង ហៅ​ជ្រូក​តូច ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត​ប្រា​ដក ស្នាក់នៅ​បុរី​កីឡា ភូមិ​១២ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ​។

សមត្ថកិច្ច​បន្ត​ថា វត្ថុ​តាង​ដកហូត​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​០១​កញ្ចប់​ធំ​(​មួយកញ្ចប់​ធំ​)​។​ និង​ចំពោះមុខ កម្លាំង​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍ កំពុង​បន្ត​ការស្រាវជ្រាវ​រក​បក្ខពួក​និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្ត​តាម​នីតិវិធី​។ និង​ទិសដៅ​បន្ត អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ និង​ប៉ុស្តិ៍​រដ្ឋបាល​ទាំង​១១ ជំរុញ​ការស្រាវជ្រាវ​និង​បន្ត​បើក​ការបង្ក្រាប​ជាប់​ជាប្រចាំ​៕
រស្មី

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114