BREAKING NEWS
Search

សមាគម​សិប្បករ​កម្ពុ​ជា និង ធ្វើ​ពិពិធ​កម្ម​ទីផ្សារ ទៅកាន់​ទីផ្សារ​ផ្សេងៗ និង​នាំ​ចេញទៅ​ទីផ្សារ​បរទេស ខណៈ​ភ្ញៀវ​ទេសចរ​ថយ​ចុះ ដោយ ជំងឺ​រាតត្បាត​កូ​វីដ​-១៩

ភ្នំពេញ ៖ ដោយសារ​បញ្ហា​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​មានការ​ថយ​ចុះ ដូច្នេះ​សមាគម​មានបំណង​ក្នុង​ការ​ចងក្រង​សិប្បករ​ជា​ក្រុម ដើម្បី​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​របស់​ពួក​កាត់​ទៅកាន់​ទីផ្សារ​ផ្សេងៗ ដូចជា​នាំ​ចេញទៅ​ទីផ្សារ​បរទេស ការ​លក់ដុំ និង​លក់រាយ​ទៅកាន់​អតិថិជន​នៅក្រៅ​តំបន់​ទេសចរណ៍​ផងដែរ​។

​នេះ​បើ​យោង​តាម​ការ​លើកឡើង របស់ លោក ភ្យែ​រ​អន់​ដ្រេ រ៉ូ​ម៉ា​ណូ នៃ សមាគម​សិប្បករ​កម្ពុ​ជា នៅក្នុង​ឱកាស​ជំនួប​ជាមួយ ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជ កាលពី ព្រឹក​ថ្ងៃទី​៣​មិថុនា​នេះ។ នៅក្នុង​កិច្ចប្រជុំ​នេះ លោក ភ្យែ​រ​អន់​ដ្រេ រ៉ូ​ម៉ា​ណូ បាន​ជម្រាបជូន​ថា ដោយសារ​បញ្ហា​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​មានការ​ថយចុះ ដូច្នេះ​សមាគម​មានបំណង​ក្នុងការ​ចងក្រង​សិប្បករ​ជា​ក្រុម ដើម្បី​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​របស់​ពួក​កាត់​ទៅកាន់​ទីផ្សារ​ផ្សេងៗ ដូចជា​នាំ​ចេញទៅ​ទីផ្សារ​បរទេស ការលក់ដុំ និង​លក់រាយ​ទៅកាន់​អតិថិជន​នៅក្រៅ​តំបន់​ទេសចរណ៍​ផងដែរ​។ សម្រាប់​ការងារ​ទាំងនេះ សមាគម​នឹង​ជួយ​សម្រួល និង​ណែនាំ​លើ​ភស្ដុភា​រកម្ម និង​ការធ្វើ​ទីផ្សារ​។

ជា​កិច្ច​ឆ្លើយតប លោក រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា ក្រសួងពាណិជ្ជកម្ម​មាន​តួនាទី​ក្នុងការ​អនុវត្ត​ចលនា​ភូមិ​មួយ​ផលិតផល​មួយ ដូច្នេះហើយ​ការងារ​ដែល​លើកឡើង​ដោយ​សមាគម គឺ​មាន​ភាពស្រប​ទៅនឹង​គោលការណ៍​របស់​ក្រសួង​ផងដែរ​។ ក្រសួងពាណិជ្ជកម្ម​គាំទ្រ​គំនិត​ផ្ដួចផ្ដើម​នេះ ហើយ​ជូន​ជា​យោបល់​ឲ្យ​សមាគម ធ្វើការ​បន្ត​ជាមួយ​ក្រសួងពាណិជ្ជកម្ម ដើម្បី​គាំទ្រ​ដល់​ផលិតករ និង​សិប្បករ​ខ្មែរ តាមរយៈ​ការចូលរួម​ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​នានា​។

ក្រៅពី​នេះ​ផង​ដែរ លោក​រដ្ឋមន្ត្រី ក៏បាន​លើកទឹកចិត្ត​ឲ្យ​សមាគម ពិនិត្យ​លទ្ធភាព​លើ​ការប្រើប្រាស់​ថ្នាល​បច្ចេកវិទ្យា ដូចជា ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ក្នុង​ការធ្វើ​ទីផ្សារ និង​ផ្សារភ្ជាប់​ទៅ​នឹង​អតិថិជន និង​ទីផ្សារ​ទូលំទូលាយ​។ ក្រសួងពាណិជ្ជកម្ម​នឹង​ជួយ​ជំរុញ​បន្ថែម​លើ​ការងារ​នេះ តាមរយៈ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ក្រៅប្រទេស​ផងដែរ​។ សមាគម​សិប្បករ​កម្ពុ​ជា​នឹង​អនុវត្តតាម​ការ​ណែនាំ​របស់ លោក​រដ្ឋមន្ត្រី ក្នុង​ការ​សហការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម ដើម្បី​លើកទឹកចិត្ត និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ដែលជា​សិប្បករ និង​សិល្បករ៕
ឌួង​វិ​រះ​ជ័យ

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114