BREAKING NEWS
Search

ប្រជាពលរដ្ឋ​ជីវភាព​ខ្វះខាត​៥៥​គ្រួសារ​ ទទួល​អំណោយ​មនុស្សធម៌​ពី​កាកបាទក្រហម​កម្ពុជា

បាត់ដំបង ​៖ ​នៅក្នុង​ដំណាក់​កាលដែល​ប្រទេស​កម្ពុជា​កំពុងតែ​ធ្វើសង្គ្រាម​ត្រជាក់​គឺ​ការប្រយុទ្ធប្រឆាំង​នៃ​ជំងឺ​Covid19 ​ដើម្បី​ឆ្លើយ​តាម​តម្រូវការ​ប្រឈម​និង​បញ្ហា​នេះ​នៅ​ព្រឹក​ថ្ងៃទី​២​ខែកក្កដា​ឆ្នាំ​២០២០​កន្លងទៅ​ថ្មីៗ​នេះ ​លោក​ងួន រតនៈ ​អភិបាលខេត្ត​និង​ជា​អនុប្រធាន​កិត្តិយស​សាខា​លោក​បណ្ឌិត​ប៊ុត គឹមស៊ាន​ ប្រធាន​គណៈកម្មាធិការ​សាខា​និង​សហការី​បាន​ចុះ​សួរ​សុខ​ទុក​និង​នាំយក​អំណោយ​មនុស្សធម៌​ទៅ​ផ្តល់​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជួប​ផលប៉ះពាល់​ក្នុងពេល​មាន​វិបត្តិ​ជំងឺ​កូ​វិដ​១៩​។ ​ដោយ​ក្នុង​នោះ​ក៏បាន​ផ្តោត​ទៅ​លើ​ចាស់ជរា​គ្មាន​ទីពឹង​ស្ត្រី​មេម៉ាយ​ក្រីក្រ​មានកូន​ច្រើន​និង​ជន​ពិការ​ជីវភាព​ខ្វះខាត​ចំនួន​៥៥​គ្រួសារ​មកពី​ភូមិ​ទាំង​១១​ក្នុង​ឃុំ​តា​គ្រាម​ នៃ​ស្រុក​បាណន់​ខេត្តបាត់ដំបង​។

មានប្រសាសន៍​នា​ឱកាស​នោះ ​លោក​ងួន រតនៈ ​បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពីស​ម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​ដែលជា​និច្ចកាល​សម្ដេច​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ខ្ពស់​បំផុត​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប​មិន​ប្រកាន់វណ្ណៈ​ពណ៌​សម្បុរ​ជំនឿ​សាសនា​ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ​។

ជាពិសេស​ក្នុងពេលដែល​ពិភពលោក​កំពុង​ព្រួយបារម្ភ​និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩​សម្ដេច​បាន​យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់​បំផុត​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​នៅ​មូលដ្ឋាន​ព្រោះ​ឥទ្ធិពល​ជំងឺ​កូ​វីដ​១៩​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​និង​ជីវភាព​របស់​បងប្អូន​ក្នុង​ការ​ប្រកប​របរ​ទទួល​ទាន​ប្រចាំថ្ងៃ​សំខាន់​គ្រួសារ​ចាស់ជរា​គ្មាន​ទីពឹង​កុមារ​កំព្រា​ស្ត្រី​មេម៉ាយ​ជីវភាព​ខ្វះខាត​​មានកូន​ច្រើន​អ្នក​ផ្ទុកមេរោគ​អេដស៍​និង​ជន​ពិការ​ទីទ័លក្រ​។

​អំណោយ​មនុស្សធម៌​ដែល​បាន​ផ្ដល់​ជូន​ដល់​ពួកគាត់​នា​ពេល​នោះ​ដែល​មាន​ដូច​ជា គ្រួសារ​នីមួយៗ​ទទួល​បាន​អង្ករ​២៥​គីឡូក្រាម​,​ទឹកបរិសុទ្ធ​វី​ឃែ​រ​,​ចំណុះ​២០​លីត្រ​១​ធុង​,​មី​២០,​ត្រីខ​៦,​កំប៉ុង​,​មុង​១,​ក្រមា​១,​និង​ថវិកា​ចំនួន​៤០,០០០​រៀល​។

ក្នុង​នោះ​លោក​ងួន​ រតនៈ​ អភិបាលខេត្ត​បាន​ឧបត្ថម្ភ​ថវិកា​បន្ថែម​ក្នុង​០១​គ្រួសារ​២០,០០០​រៀល​ផងដែរ។​ ក្រៅពី​នេះ​ លោក​អនុប្រធាន​កិត្តិយស​សាខា​និង​ប្រតិភូ​អមដំណើរ​ក៏បាន​ប្រគេន​បច្ច័យ​និង​គ្រឿង​ឧបភោគ​បរិភោគ​មួយចំនួន​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​ក្នុង​ពុទ្ធ​សីមា​វត្ត​ចន្ទ​តា​គ្រាម​ផងដែរ៕
សៅ សារិទ្ធ

      



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114