BREAKING NEWS
Search

យុវជន​ម្នាក់​មាន​ជំងឺ​សរសៃ​ប្រាសាទ​ធ្វើ​អត្តឃាត​ចង.ក​សម្លាប់​ខ្លួនឯង

ឧ​ត្ត​រ​មានជ័យ​ ៖ យុវជន​ម្នាក់​បាន​ធ្វើ​អត្តឃាត​ចង.ក​ សម្លាប់​ខ្លួនឯង​ដោយសារ​មាន​ជំងឺ​សរសៃ​ប្រាសាទ​។

ហេតុ​ការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៤​និង​៣០​នាទី​ល្ងាច ថ្ងៃទី​០៣ ខែកក្កដា​ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ ស្ថិតនៅ​ក្នុងភូមិ​អូរ​ជញ្ជៀន ឃុំ​អន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ​ក្រោយ​ទទួល​បាន​ព័ត៌មាន​ថា មាន​មនុស្ស​ចងក​សម្លាប់​ខ្លួន អធិការ​នគរបាល​ស្រុក​អន្លង់វែង បាន​ចាត់តាំង​កម្លាំង​ជំនាញ​និង​ប៉ុស្តិ៍​រដ្ឋបាល បាន​សហ​ការ​ជាមួយ គ្រូពេទ្យ ចុះ​ដល់​កន្លែង​កើតហេតុ ធ្វើការ​ត្រួតពិនិត្យ​សាកសព​ឃើញ​ស្ថានភាព ដូចជា ​ពិនិត្យ​សាកសព​នៅ កន្លែងកើតហេតុ សាកសព​ឈ្មោះ វឿន គឹម​លិ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ រស់នៅ​ភូមិ​អូរ​ជញ្ជៀន ឃុំអន្លង់វែង ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។

​តាម​ការពិនិត្យ នៅ​កន្លែង​កើតហេតុ​សាកសព​បាន​ស្លាប់​ក្នុង​ស្ថានភាព ចងក​ដោយ​យក ចងភ្ជាប់​នឹង​ធ្នឹម​ផ្ទះ​កម្ពស់​០២​ម៉ែត្រ បណ្តាល​ឲ្យ​ស្លាប់ មូលហេតុ​ជំងឺ​សរសៃ​ប្រាសាទ ហើយ​នៅ​លើ.ក មាន​ស្នាម​ជាំ​ខ្មៅ​រាង​អក្សរ U ព័ទ្ធ​ពីមុខ​ទៅក្រោយ។

លើ​រាងកាយ​សាកសព មិន​មាន​ស្នាមរបួស​បែកបាក់​អ្វី​ដែល​គួរ​ឲ្យ​សង្ស័យ និង​អំពើ​ឃាតកម្ម​ឡើយ។ ក្រោយពី​បញ្ចប់​ការ​ត្រួតពិនិត្យ ក្រុមការងារ​បាន​ប្រគល់​សាកសព ឲ្យ​ទៅ​ក្រុម​គ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​មូលដ្ឋាន​ខាងលើ​៕
ចាន់ ធី

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114