BREAKING NEWS
Search

ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆមាស​ទី​១ ឆ្នាំ​២០២០ និង​ទិសដៅ​អនុវត្ត​បន្ត

រតនគិរី ៖ នា​រសៀល​ថ្ងៃទី​៣ ខែកក្កដា ឆ្នាំ​២០២០ ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្តរតនគិរី បានរៀបចំ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆមាស​ទី​១ ឆ្នាំ​២០២០ និង​ទិសដៅ​អនុវត្ត​បន្ត ដែល​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​លោក ជៀង អំ រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត លោក ណាប់ ប៊ុនហេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ថង សាវុន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​រតនគិរី លោក លោកជំទាវ អនុប្រធាន​ក្រុមការងារ អាជ្ញាធរខេត្ត មន្ទីរ អង្គភាព ប្រធាន​ក្រុមប្រឹក្សា អភិបាលក្រុង ស្រុក មេឃុំ ចៅ សង្កាត់ ស្មៀនឃុំ សង្កាត់ និង​នាយប៉ុស្តិ៍ សរុប​ប្រមាណ​ជិត​៣០០​នាក់​។

បន្ទាប់ពី​លោក​អភិបាលខេត្ត​រតនគិរី បាន​អាន​របាយការណ៍ រដ្ឋបាលខេត្ត​មក លោក ជៀង អំ ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្តរតនគិរី​បាន លើកឡើង​ពី​បញ្ហា​មួយចំនួន​ដូចជា​បញ្ហា​ប្រឈម​នឹង​ការ​រាតត្បាត​ជំងឺ covid 19 ជា​សកល​និង​ទូទាំងប្រទេស​កម្ពុជា ដោយឡែក​ខេត្តរតនគិរី​បាន​ចាត់វិធានការ យ៉ាងខ្ពស់​ដោយមាន​ការ​ចូលរួម​ពី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​ប្រជាពលរដ្ឋ សមាគម ដោយ​ទទួលបាន​ជោគជ័យ​។

ការទប់ស្កាត់ ជំងឺ covid 19 នេះ​គឺ​មិនមែន​កើតឡើង​ដោយ​ឯកឯង​ទេ​គឺ​មកពី​ការដឹកនាំ​ដ៍​ឈ្លៀសវៃ របស់​ប្រមុខ​រាជរដ្ឋាភិបាល​ក្នុង​គោលការណ៍​ទប់ស្កាត់ ដោយ​ជោគជ័យ​ក៏ដូចជា ការចូលរួម អនុវត្ត​ពី​សំណាក់​អាជ្ញាធរ​រាជធានី​ខេត្ត​ក្រុង​ផងដែរ​។

​ទន្ទឹម​នឹង​ជោគជ័យ​ក្នុងការ​ទប់ស្កាត់​ជំងឺ covid 19 យើង​ក៏​ត្រូវ​បន្ត​ការប្រុងប្រយ័ត្ន​ដើម្បី​ចៀសវាង​នៃ​ការ​ត្រឡប់មក​នៅ ជំងឺ​នេះ​ជា​លើក​ទី ២ ក្នុងនោះ​បញ្ហា​ប្រឈម នៃ​ផលប៉ះពាល់​សេដ្ឋកិច្ច​ពី​ជំងឺ covid 19 គឺមាន​នៅ ក្នុង​សាកលលោក​ក៏ដូចជា​ក្នុងប្រទេស​កម្ពុជា​ដែល​និស្ស័យ​ទេសចរណ៍​រង​នូវ​ផល​ការប៉ះពាល់​ខ្លាំងជាងគេ​។

លោក​ជំរុញ​ឲ្យ​អាជ្ញាធរ រួមគ្នា​ទប់ស្កាត់ ការ​ត្រឡប់​នៅ​ជំងឺ​នេះ​ជា​លើក​ទី ២ និង​ការឆ្លង​ចូល​ដល់​សហគមន៍ ហើយ​ត្រូវ​អប់រំ​ផ្សព្វផ្សាយ​នូវ​ការ​អនាម័យ​ដោយ​លាងដៃ​និង​សាប៊ូ​ឲ្យ​បាន​ស្អាត​ជានិច្ច​។

បន្ត​តាមដាន​និង​ការអនុវត្ត​នូវ​គោលនយោបាយ ឧបត្ថម្ភ​សាច់ប្រាក់ ដល់​ជន​ក្រីក្រ​ដែល​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល​ប្រកបដោយ តម្លាភាព ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​និង​រងគ្រោះ​ឲ្យ​ចំ​គោលដៅ ជៀសវាង​ឲ្យ​បាន​នៅ​ភាពមិនប្រក្រតី​ណាមួយ​។

លោក​បាន​ជំរុញ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​ត្រូវ​ខិតខំ​យកចិត្តទុកដាក់​និង​ដាស់តឿន​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ចេះ​ដាំ​ដំណាំ​កសិឧស្សាហកម្ម​ដំណាំ​ស្រូវ​ដំណាំ​ហូប​ផ្លែ​និង​ការ​ចិញ្ចឹម​សត្វ​ជាដើម​។

​លោក​បាន​បន្ត​ថា ការអនុវត្ត​ច្បាប់ ចរាចរណ៍​គឺ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​យកចិត្តទុកដាក់​លើ​ការ​ដោះស្រាយ​នូវ​វិវាទ​ដីធ្លី លុបបំបាត់​បទល្មើស​ផ្សេងៗ​អនុវត្ត អនុសាសន៍​សម្ដេច អគ្គសេនាបតី​តេ​ជោ​ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក្នុង​ការ​កាត់​ដី​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រសនៅ​ជាក់ស្ដែង​តែ​មិន​ឲ្យ​បន្ត​ឈូស​ឆាយ​ដី​ថ្មី​នោះ​ទេ​ ហាមឃាត់​ដាច់ខាត​មន្ត្រីរាជការ​ក​ម្លាំ​ង​ប្រដាប់អាវុធ​ពាក់ព័ន្ធ​នឹង​ការរំលោភ​ដីធ្លី​ខុសច្បាប់​។

មន្ត្រី​រាជការ​អនុវត្ត​ការងារ​ត្រូវ​មាន​របាយការណ៍​ផែនការ​នឹង​ត្រូវ​អនុវត្តតាម តួនាទី​ដោយ​មិន​រង់​ចាំ​តែ​បញ្ហា​ដាស់តឿន​នោះ​ឡើយ ​ហើយ​ត្រូវ​ដាក់បញ្ចូល នៅ មន្ត្រីរាជការ​ណា​ដែល​ខិតខំ ត្រូវតែ​តែងតាំង​មន្ត្រី​ដែល​នៅ​នឹង​កន្លែង​និង​ជា​មន្ត្រី​សកម្ម​ដោយ​មិន​ត្រូវ​តែងតាំង​បក្ខពួក​ហើយ​លើកទឹកចិត្ត​ដល់​មន្ត្រី​ល្អ​ដែលមាន​សមត្ថភាព​នៅក្នុង ស្ថាប័ន​របស់ខ្លួន​៕
វុ​ទ្ធ​ឦសាន

     



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114