BREAKING NEWS
Search

ក្រុមហ៊ុន Star Music នឹងធ្វើ​ឱ្យ​ឧស្សាហកម្ម​តន្ត្រី​រង្គោះរង្គើ​ជាមួយនឹង​ការចែក​ចាយ​ចម្រៀង​ប្រកបដោយ​ភាព​ច្នៃប្រឌិត

​ក្រុមហ៊ុន Star Music ជា​ក្រុមហ៊ុន​ចែកចាយ​តន្ត្រី​ដែល​ឈានមុខ​គេ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង បន្តធ្វើ​បដិវត្ត​ឧស្សាហកម្ម​ដូរ្យតន្ត្រី​ដោយ​ជួយ​ដល់​សិល្បករ ផលិតកម្ម និង​ម្ចាស់​សិទ្ធិ​ឈានទៅដល់​កម្រិត​មួយ​ថ្មី ជាមួយនឹង​បច្ចេកវិទ្យា​ចែកចាយ​លក្ខណៈ​សកល។​

​ក្រុមហ៊ុន Star Music នឹង​ក្លាយទៅជា​តំណាង​ចែកចាយ​ដូរ្យតន្ត្រី​ដ៏​ធំ​មួយ ​ក្នុងចំណោម​ក្រុមហ៊ុន​ឈានមុខ​គេ​ជាច្រើន​ទៀត ដោយ​នាំមក​ជូន​នូវ​ភាព​ច្នៃប្រឌិត​ ដែល​ត្រូវ​បានធ្វើ​វិចិត្រកម្ម​យ៉ាង​ល្អ ដើម្បី​ជួយ​ទៅដល់​ភាគី​ពាក់ព័ន្ធ ឈោង​ចាប់​ទស្សនិកជន​គោលដៅ​នៅ​ទូទាំង​សកលលោក​។ ក្រុមហ៊ុន Star Music ត្រូវបាន​គេ​ផ្តល់​កិត្តិសព្ទ​ថា​ជា «​ក្រុមហ៊ុន​ចែកចាយ​ដូរ្យតន្ត្រី​ដ៏​ល្អ​បំផុត​ប្រចាំឆ្នាំ​» ដែល​ផ្តល់នូវ​កម្មវិធី​ជាច្រើន​អនុញ្ញាត​ឱ្យ​សិល្បករ តន្ត្រីករ ម្ចាស់​សិទ្ធិ ផលិតកម្ម នានា​នៅ​ក្នុង​ឧស្សាហកម្ម​លក់​នូវ​ដូរ្យតន្ត្រី​របស់​ពួកគេ តាមរយៈ​តំណាង​ចែកចាយ​ឌីជីថល​ ដែល​មាន​លក្ខណៈ​អន្តរជាតិ​ឈានមុខ​គេ​។​

​ទោះបីជា​ភាគី​ពាក់ព័ន្ធ​បាន​រួម​ចំណែក​ជាច្រើន​ ដើម្បី​បំពេញ​នូវ​តម្រូវការ​នានា​រប​ស់​អ្នកគាំទ្រ​ទូទាំង​សកលលោក វិស័យ​កម្សាន្ត​នៅតែ​ជា​វិស័យ​ ដែល​មាន​ការប្រកួតប្រជែង​ខ្ពស់​និង​វិវឌ្ឍ​ឆាប់រហ័ស​។ វិស័យ​តូរ្យតន្ត្រី​អាច​នឹង​ជួប​នូវ​ការ​ប្រឈម​និង​ការចាប់អារម្មណ៍​ច្រើន​ពី​ភាគី​ពាក់ព័ន្ធ​នៅ​លើ​ទីផ្សារ រួមមាន​សិល្បករ ផលិតករ និង ក្រុមហ៊ុន​ចែកចាយ​នានា​។ ប្រវត្តិសាស្ត្រ​បានបង្ហាញ​ថា ដើម្បី​បាន​ក្លាយ​ជាតា​រា គេ​ចាំបាច់​ត្រូវការ​ចម្រៀង​ដែល​ដាស់​អារម្មណ៍ ក៏ដូចជា​សមត្ថភាព​ឈោង​ចាប់​ទស្សនិកជន​ឱ្យបាន​ច្រើន ឬ ធ្វើឱ្យ​បទ​ចម្រៀង​ណាមួយ​ល្បី​ខ្ទរខ្ទារ​សុះសាយ។ ទោះជា​យ៉ាងនេះ​ក្តី ការមកដល់​នៃ​បច្ចេកវិទ្យា​ព័ត៌មាន​ឌីជីថល ទំនង​នឹង​សម្រួល​ទៅដល់​នីតិវិធី​ឈោង​ចាប់​ទស្សនិកជន​គោលដៅ​ឱ្យមាន​ប្រសិទ្ធភាព​និង​ចំណាយ​ទាប​។ ជា​អកុសល សិល្បករ​ជាច្រើន​បាន​ខកខាន​ ក្នុង​ការ​ទាញយក​នូវ​គុណ​តម្លៃ​និង​អត្ថប្រយោជន៍​នៃ​ការចែក​ចាយ​តាម​លក្ខណៈ​ឌីជីថល​ ដើម្បីឱ្យ​អាជីព​គេ​ឈានទៅដល់​កម្រិត​មួយ​ថ្មី​។ ទាំងនេះ​ជា​មូលហេតុ​ដែល ក្រុមហ៊ុន Star Music បាន​បង្កើត​នូវ​សេវាកម្ម​ចែកចាយ​បទ​ចម្រៀង «​ទូទាំង​ពិភពលោក​» ក្រោមរូបភាព​ផ្សេងៗ​គ្នា​។​

​ក្រុមហ៊ុន​ផលិតកម្ម​តន្ត្រី​ បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ ដែល​មាន​កេរ្តិ៍ឈ្មោះ​ធំៗ​នៅ​ក្នុង​អាជីវកម្ម​ចែកចាយ បង្កើតបានជា​ស្ពាន​ចម្លង​រវាង​ម្ចាស់​សិទ្ធិ ឬ ផលិតករ ជាមួយនឹង​ក្រុមហ៊ុន​តំណាង​ចែកចាយ​ឌីជីថល ដោយ​ផ្តល់​មក​នូវ​សិទ្ធិ​មិន​ផ្តាច់មុខ​ទៅដល់​តន្ត្រីករ និង ផលិតករ​ដែល​នៅតែ​បន្ត​រក្សា​សិទ្ធិ​ពេញលេញ​លើ​ស្នាដៃ​របស់​ពួកគេ​។​

​ក្រុមហ៊ុន ស្តា​ម្ញូ​សិ​ក ជា​ក្រុមហ៊ុន​តំណាង​ចែកចាយ​តន្ត្រី​ឌីជីថល ដែលជា​ក្រុមហ៊ុន​ខ្មែរ មាន​គោលដៅ​ជួយ​ទៅដល់​សិល្បករ​ឯករាជ្យ ម្ចាស់​សិទ្ធិ ផលិតកម្ម ដើម្បី​បង្កើន​ការទទួលស្គាល់​នៅក្នុង​អាជីព​តន្ត្រី និង បង្កើន​ប្រាក់ចំណូល​ដល់​ពួកគេ ដោយ​ក្រុមហ៊ុន​បាន​សហការ​ជាមួយ​វេ​ប​សាយ​លក់​បទ​ចម្រៀង​ល្បីៗ​ទូទាំង​ពិភពលោក​ជាង ៣០ រួមមាន iTunes, Apple Music, Spotify, Amazon, Google Play, Sharzam, YouTube, Facebook, ។​ល​។ ក្រុមហ៊ុន Star Music បានផ្តល់​សេវាកម្ម​ចែកចាយ​ ដោយ​គ្មាន​ដែន​កំណត់​ទៅកាន់​សិល្បករ​រាប់​ពាន់​នាក់ ​នៅ​ទូទាំង​ពិភពលោក និង អនុញ្ញាត​ឱ្យ​ពួកគេ​បាន​រហូតដល់ ៧៥% នៃ​ប្រាក់ចំណូល​សរុប​។​

​ក្រុមហ៊ុន​មាន​ចក្ខុវិស័យ ចែកចាយ​បទ​ចម្រៀង​ក្នុង​ទម្រង់​ឌីជីថល​ទៅកាន់​ពិភពលោក ដើម្បី​ធានាបាន​ថា រាល់​លាភការ​ពី​ការប្រើប្រាស់​បទ​ចម្រៀង​នឹង​ត្រូវ​ផ្ដល់ជូន​សិល្បករ និង​ម្ចាស់​សិទ្ធិ​ត្រឡប់មកវិញ​ ហើយ​ក្រុមហ៊ុន​មានបំណង ដើម្បី​ជួយ​សិល្បករ តន្ត្រីករ ផលិតកម្ម ម្ចាស់​សិទ្ធិ នូវ​ការ​ការពារ​កម្មសិទ្ធិបញ្ញា​លើ​បទ​ចម្រៀង​ នៅ​លើ​ប្រពន្ធ​អ៊ីនធឺណិត និង ការ​ការពារ​ពី​ការប្រើប្រាស់​ ដោយ​គ្មាន​ការអនុញ្ញាត​គ្រប់​ទម្រង់​ទាំងអស់​។ ជាពិសេស ក្រុមហ៊ុន​មានលទ្ធភាព និង បច្ចេកវិទ្យា​អាច​ទាញ​យក​ប្រាក់កម្រៃ​ពី​ការប្រើប្រាស់​បទ​ចម្រៀង​ ក្នុង​បណ្ដាញ​សង្គម​យូ​ធូប និង វេ​ហ្វេ​ស​បុក ដោយ​យក​មក​ជូន ម្ចាស់​សិទ្ធិ ផលិតកម្ម អ្នកចម្រៀង នូវ​ប្រាក់កម្រៃ​ទាំង​អស់នោះ​។ ក្រុមហ៊ុន បាន​បន្ត​ទទួល​បាន​ការ​កោត​សរសើ​រ​ជាច្រើន​ត្រីមាស ដែល​ទាំងនេះ​បាន​មកពី​ការ​ច្របាច់បញ្ចូល​នៃ​គុណភាព ភាព​ល្អ​ពេញលេញ ស្របច្បាប់ និង សេវាកម្ម​ល្អ​។​ សម្រាប់​ព័ត៌មាន​បន្ថែម​ពី ក្រុមហ៊ុន Star Music និង​សេវាកម្ម​ដែល​មាន សូម​អញ្ជើញ​ចូល​ទៅ​កាន់ https://thestarmusic.com។​

​អំពី​ក្រុមហ៊ុន Star Music
​ក្រុមហ៊ុន ស្តា ផាប់​ប្លី​ស៊ី​ង សឹ​លូ​សិន ឯ​.​ក ហៅ​កាត់​ថា “​ស្តា​ម្ញូ​សិ​ក​” ជា​អ្នក​ចែកចាយ​បទ​ចម្រៀង ជា​ផ្លេ​ត​ហ្វ​ម​គ្រប់គ្រង​បទ​ចម្រៀង និង​ជា​សេវាកម្ម​រក​ប្រាក់​ចំណូល ដែល​គ្របដណ្ដប់​លើ​សេចក្ដី​ត្រូវការ​របស់​ម្ចាស់​សិទ្ធិ​។ ក្រុមហ៊ុន​បាន​ចុះ​បញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម ក្រោម​លេខ​៖ 00052287 និង បាន​ចុះបញ្ជី​នៅ​អគ្គនាយកដ្ឋាន​ពន្ធដារ លេខ​អត្តសញ្ញាណ​កម្ម​សារពើពន្ធ​៖ K008-902002121
​ទាក់ទង​ព័ត៌មាន​ ឈ្មោះ​ក្រុមហ៊ុន​៖ ស្តា​ម្ញូ​សិ​ក Star Musicសូ សុភ​ក្តិ។ អាសយដ្ឋាន​៖ ផ្ទះ​លេខ​២៥​បេ ផ្លូវ​លេខ​១០១ សង្កាត់​ស្វាយប៉ាក​ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ១២១០៩ ព្រះរាជាណាចក្រ​កម្ពុជា​
​ទូរស័ព្ទ​៖ +៨៥៥ ៨៧ ៩៧ ២១ ៥៦/០៨៨ ៤២ ៣២ ៣៤៦
​អ៊ី​ម៉ែ​ល​៖ support@thestarmusic.com
​គេហទំព័រ​៖ https://thestarmusic.com