BREAKING NEWS
Search

ជនសង្ស័យ ៥១នាក់ចាប់ខ្លួន ពាក់ព័ន្ធគ្រឿងញៀន នៅថ្ងៃទី៣ កក្កដានេះ

(​ភ្នំពេញ)​ ៖​ ជនសង្ស័យ​ចំនួន​៥១នាក់​(​ស្រី​៤នាក់​)​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿង ញៀន​ចំនួន២២​ករណី​ ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី​០៣​ ខែកក្កដា​នេះ​ ។​ ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​៥១​នាក់​ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន​ ចំនួន​៣៦​នាក់​ (​ស្រី​៤នាក់​)​ និង​ប្រើប្រាស់​ ១៥​នាក់​ (​ស្រី​០​នាក់​)​ ។​

​វត្ថុ​តាង​ដែល​ចាប់​យក​សរុប​ក្នុង​ថ្ងៃ​ទី​០៣ ខែកក្កដា​ រួម​មាន​ ៖​ មេតំហ្វេតាមីន(Ice) = ១០១,៥២ក្រាម និង១៩កញ្ចប់តូច។

រូបតំណាង

 

ប្រភព៖ អគ្គស្នងការនគរបាលជាតិ