BREAKING NEWS
Search

មូលហេតុ ៤ ធំ ​ដែល​មនុស្ស​ខ្លះមិន​ស្ដាប់​ដំបូន្មាន​​ ឬ​គ្រាន់តែ​ស្ដាប់​ហើយ​មិន​អើពើ

ធ្លាប់​មាន​អារម្មណ៍​ខក​ចិត្ត​ទេ​ នៅ​ពេល​ដែល​បាន​ព្យាយាម​ជួយ​មិត្តភ័ក្ដិ​ដោះស្រាយ​បញ្ហា​របស់​ពួកគេ​ បែរជាមិនឃើញគេ​ទទួល​យក​ដំបូន្មាន​ទាំងនេះ? អាច​ជា​រឿង​ពិបាក​បន្តិច ​ក្នុង​ការ​ជួយ​មនុស្ស​នៅ​ពេល​ពួកគេ​​​មិន​ស្ដាប់​ហេតុផល​របស់​យើង។

មនុស្ស​ជា​ច្រើន​មក​រក​យើង​ដើម្បី​ចង់​បាន​ដំបូន្មាន​ ប៉ុន្តែ​នៅ​ពេល​ដែល​យើង​បាន​ព្យាយាម​ផ្ដល់​ការ​ណែនាំ​វិជ្ជមាន ​មាន​អ្នកខ្លះ​ មាន​ឥរិយាបថ​បង្ហាញ​ថា​មិន​ទទួល​យក។

នេះជាមូលហេតុ ៤ យ៉ាង​របស់​ពួកគេ ៖

១. ពួកគេ​មិន​ផ្ដល់​តម្លៃ​ដល់​ជីវិត​ខ្លួនឯង

មនុស្ស​គ្រប់គ្នា​ដែល​ជួប​រឿង​មិន​ល្អ​ ក៏​ចាប់ផ្ដើម​ធ្វើ​ឱ្យ​ពេលវេលា​របស់​ពួកគេ​គ្មាន​តម្លៃ។ អ្នកខ្លះ​បាន​បាត់បង់​គ្រប់យ៉ាង ​តែ​​មិនបាន​ផ្ដល់​តម្លៃ​ដល់​ជីវិត​របស់​គេ​ទេ។ ឬ​អ្នក​ខ្លះ​ទៀត​ ទទួល​យក​ដំបូន្មាន​ ប៉ុន្តែ​មិន​ធ្វើអ្វី​ទាំងអស់​ជាមួយ​បញ្ហា។ គេចូលចិត្តស្ដាប់ តែមិនអនុវត្ត ហើយគិតថាជីវិតគ្មានតម្លៃអ្វីត្រូវទទួលយក។

២. ពួកគេ​មាន​ការ​ភ័យខ្លាច​ចំពោះ​ភាព​ជោគជ័យ

ពួកគេ​អាច​គិត​ពី​រឿង​ដែល​ពួកគេ​បាន​ជៀសវាង ​ព្រោះ​ខ្លាច​ភាព​ជោគជ័យ​មិន​អាច​មកដល់។
រឿង​ណា​ក៏ដោយ​ បើ​អាច​ចៀសវាង​បា​ន​ ពួកគេ​នឹង​ជៀស ​គឺ​ដោយសារ​តែ​មិន​ដឹង​លទ្ធផល​ទៅ​ជា​របៀប​ម៉េច។

បញ្ហា​ចម្បង​ដែល​មនុស្ស​ខ្លាច​ភាព​ជោគជ័យ ​គឺ​ពួកគេ​គិត​ថា​គ្រប់យ៉ាង​អាច​​នឹងគ្មាន​ដំណើរការ ​ឬគ្មាន​ផ្លូវ​អាច​ចាកចេញ​បាន។ ពួកគេ​មិន​សូវ​ចូលចិត្ត​មាន​ក្ដី​សង្ឃឹម​ ថា​ថ្ងៃ​ស្អែក​នឹង​ប្រសើរ​ជាង​នេះ​ឡើយ​ ដោយសារ​ពួកគេ​មិន​ចូលចិត្ត​ធ្វើអ្វី​ដើម្បី​កែ​បញ្ហា​ថ្ងៃនេះ​ឡើយ។

ទោះបី​យើង​ព្យាយាម​ប្រាប់​មិត្តភ័ក្ដិ​ពី​រឿង​នេះ ​ប៉ុន្តែ​ពួកគេ​នៅ​តែ​បន្ត​ដោយ​ភាព​អស់​សង្ឃឹម​ដដែល។

៣. ពួកគេ​បដិសេធ​ហើយ​គិត​ថា​គំនិត​គេ​ល្អ​ជាង

ការ​បដិសេធ​ធ្វើ​ឱ្យ​រំខាន​ដល់​សមត្ថភាព​ក្នុង​ការ​ធ្វើ​សកម្មភាព​គ្រប់​រឿង។ ពួកគេ​អាច​គិត​ថា​គំនិត​របស់​គេ​ល្អ​ជាង​យើង ​ដែល​ចូលចិត្ត​ផ្ដល់​ដំបូន្មាន​ឲ្យ​គេ។ ហើយ​បើ​យើង​ផ្ដល់​ដំបូន្មាន​ឲ្យ​ពួកគេ​រឿង​ស្នេហា​ ទៀត​គេ​រឹត​តែ​លែង​ជឿ​ បើ​សិន​គេ​បាន​បែកបាក់​គ្នា ​ឬ​ឈ្លោះ​គ្នា​ជាដើម។

៤. ពួកគេ​មិន​មាន​ទស្សនវិស័យ​នឹង​ពេលវេលា

តើ​យើង​ធ្លាប់​បាន​កត់សម្គាល់​ទេ​ថា​ មនុស្ស​ដែល​មក​យឺត​ ហើយ​ឲ្យ​អ្នកដទៃ​រង់ចាំ​ជានិច្ច​ មិន​ដែល​សម្រេច​នូវ​អ្វី​ដែល​មាន​អត្ថន័យ​នៅ​ក្នុង​ជីវិត​របស់​គេ​ទេ?

ដើម្បី​សម្រេច​កិច្ចការ​បាន​ យើង​ត្រូវ​មាន​ចក្ខុវិស័យ​ច្បាស់លាស់​ថា​ តើ​ត្រូវ​ចំណាយ​ពេល​ប៉ុន្មាន។ បន្ទាប់មក​យើង​ត្រូវ​រៀបចំ​ផែនការ​ជំហាន​នីមួយៗ​ ឲ្យ​សម​នឹង​ពេល​វេលា​ដែល​បាន​បែងចែក។

បើ​យើង​ព្រងើយ​កន្តើយ​នឹង​បញ្ហា ​ហើយ​ទុក​ពេល​វេលា​ឱ្យ​ខ្លី​ ឬ​មិន​គិត​ថា​វា​ត្រូវ​ការ​ពេល​ប៉ុន្មាន​ យើង​នឹង​ត្រូវ​បរាជ័យ។

មិត្តភ័ក្ដិ​ខ្លះ​ដែល​និយាយ​ថា​ ពួកគេ​យល់​ពី​អ្វី​ដែល​យើង​កំពុង​ប្រាប់​ពួកគេ​ឱ្យ​ធ្វើ។ ពួកគេ​យល់ស្រប ​ស្ដាប់​មើល​ទៅ​ដូចជា​ដំណោះស្រាយ​ចំពោះ​ភាព​លំបាក​របស់​ពួកគេ។ បញ្ហា​តែ​មួយ​គត់​គឺ​ពេល​ក្រោយមក ​ពួកគេ​មិន​បាន​ចាប់ផ្ដើម​ធ្វើ​តាមយើងឡើយ៕

ចុចអាន៖ជឿដែរទេថា ការយំពេលខ្លះ ជួយបំបាត់ស្ត្រេស និងសម្ពាធក្នុងចិត្ត​?

ចុចអាន៖សម្រង់គំនិតនៃ​ទស្សន​វិទូ​ល្បីៗ​លើ​ពិភពលោក​ទាំង៩ដែលអានមិនគួររំលង​

ប្រែសម្រួល៖ សាង ស្រីល័ក្ខ