BREAKING NEWS
Search

តើ​មាន​អ្វី​កើតឡើង ​បើ​សិន​យើង​ច្រឡំ​ទទួលទាន​អាហារ​​ដុះផ្សិត?

ធ្លាប់​ច្រឡំ​ទទួលទាន​អាហារ​​ដុះផ្សិត​អត់​ដឹង​ខ្លួន​អត់។ រឿង​ទាំងនេះ​អាច​កើតឡើង​ចំពោះ​យើង​ម្ដង​ឬ​ពីរ​ដង​ ហើយ​យើង​កំពុង​តែ​ព្រួយបារម្ភ​ពី​ផលវិបាក ​ដែល​អាច​កើត​មាន។ ប៉ុន្តែ​ក្នុង​អាហារ​ដុះផ្សិត​ទាំងនោះ​ ក៏​មាន​អាហារ​ខ្លះ​យើង​អាច​ទទួល​ទាន​បាន​ដែរ។

ស្វែងយល់​ទាំងអស់​គ្នា ​ពី​​ផល​ប៉ះពាល់​អវិជ្ជមាន​លើ​ផ្សិត​ដែល​អាច​មាន​លើ​រាងកាយ​ និង​អាហារ​ខ្លះ​ដែល​អាច​ទទួលទាន​បាន៖

១. ផ្សិត​ខ្លះ​អាច​បំផ្លាញ​ថ្លើម​របស់​យើង

សារធាតុ​គីមី​ពុល​ដែល​​ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ផ្សិត​ ហើយ​​អាច​បង្ក​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ​ដូចជា​ខូច​ថ្លើម ​ក្អួតចង្អោរ ​និង​រាគ។ ទោះ​យ៉ាងណា​​ វា​អាស្រ័យ​លើ​កត្តា​មួយ​ចំនួន​ដូចជា​ប្រព័ន្ធ​ភាព​ស៊ាំ​ ឬ​អាយុ​របស់​យើង​ដែរ។

មួយ​ក្នុង​ចំណោម​សារធាតុ​ដែល​មាន​ជាតិ​ពុល​ និង​ទូទៅ​ ​ត្រូវ​បាន​គេ​ស្គាល់​ថា aflatoxinដែល​អាច​បង្ក​ឱ្យ​មាន​ជំងឺ​មហារីក​ផង​ដែរ។

២. រោគ​សញ្ញា​នៃ​ប្រតិកម្ម​អាលែកហ្សី​ទៅ​នឹង​ផ្សិត​

មនុស្ស​មួយ​ចំនួន​មាន​ប្រតិកម្ម​អាលែកហ្សី​ទៅ​នឹង​ផ្សិត​ ដែល​រក​ឃើញ​នៅ​លើ​អាហារ។ រោគសញ្ញា​ដែល​អាច​ជា​សញ្ញា​នៃ​ប្រតិកម្ម​អាលែកហ្សី​ គឺ​ភ្នែក​រមាស់​ ហៀរ​ទឹកភ្នែក ​កន្ទួល​ក្រហម​​ ហៀរសំបោរ​ ឬ​តឹង​ច្រមុះ​ជាដើម។

ហើយ​បើ​សិន​ក្នុង​ករណី​ដែល​យើង​ច្រឡំ​ទទួលទាន ​សូម​ប្រញាប់​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ។

៣. មាន​អាហារ​ដែល​មាន​រូបរាង​ដុស​ផ្សិត​តែ​នៅ​តែ​ទទួល​ទាន​បាន

ផ្សិត​ដែល​ត្រូវ​បាន​ប្រើ​ក្នុង​ប្រភេទ​ឈីស​ផ្សេងៗ​គ្នា​ មាន​សុវត្ថិភាព​អាច​ទទួលទាន​បាន។ ឈីស​ទាំងនោះ​មាន​ដូចជា​ឈីស Gorgonzola ឈីស Roquefort និង​ឈីស​ពណ៌​ខៀវ​ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​រូបរាង​ដូច​ឈីស​ដុស​ផ្សិត ​ប៉ុន្តែ​តាមពិត​ទៅ​គឺ​យើង​អាច​ទទួលទាន​បាន។

មិនថា​អាហារ​ដែល​យើង​ទទួលទាន​រូបរាង​របៀប​ម៉េច​ សំខាន់​យើង​ត្រូវ​ប្រុងប្រយ័ត្ន​ជានិច្ច​ អាហារ​ខ្លះ​អាច​បង្កើត​ជាតិ​ពុល​ចូល​រាងកាយ ​ធ្វើ​ឲ្យ​មាន​ជំងឺ​ដំ​កាត់​ ឬ​អាច​ឈាន​ទៅ​ធ្ងន់ធ្ងរ​ថែមទៀត៕

ចុចអាន៖ធ្វើ​លំហាត់​ប្រាណ​ទាំងពាក់​ម៉ាស​​មាន​សុវត្ថិភាពទេសម្រាប់ផ្លូវដង្ហើម?

ចុចអាន៖ទោះវ័យជាង ៣០ឆ្នាំហើយក្តី Aom តែងខ្លួនចំហល្វែងលើបញ្ចេញសាច់យ៉ាងសខ្ចី

ប្រែសម្រួល៖ សាង ស្រីល័ក្ខ