BREAKING NEWS
Search

លោក វង សូត​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បន្ត​ប្រុងប្រយ័ត្ន​រលក​ទី​២​នៃ​ជម្ងឺ​រាតត្បាត​កូ​វីដ​១៩​ដែល​អាច​កើតឡើង​គ្រប់ពេល

ភ្នំពេញ ៖ ​លោក​វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីត​យុទ្ធជន និង​យុវនីតិសម្បទា បាន​ថ្លែង​នូវ​ការអំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បន្ត​ប្រុងប្រយ័ត្ន​ចំពោះ​ជម្ងឺ​រាតត្បាត​កូ​វីដ​១៩​រលក​ទី​២​ទោះបីជា​ប្រទេស​កម្ពុជា​បានជា​សះស្បើយ​ជា​បន្តបន្ទាប់​ហើយ​គ្មាន​អ្នក​ស្លាប់​ក៏​ដោយ​។

លោក​វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​អំពាវនាវ​បែបនេះ​ ​ខណៈ​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធីបុណ្យ​ឆ្លងសាលា និង​ឈាបនដ្ឋាន​វាល​តូច ស្ថិតនៅ​ភូមិ​ជា​ច ឃុំ​ជាច ស្រុក​ចំ​ចាយ​មារ ខេត្តព្រៃវែង នា​ព្រឹក​ថ្ងៃទី​៤​មិថុនា ឆ្នាំ​២០២០​ដោយមាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់​នៃ​ក្រសួង​សង្គមកិច្ច និង​ពុទ្ធបរិស័ទ​ជាច្រើនរូប​ផងដែរ​។

លោក​វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ក៏បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ​ដោយ​ក្តី​នឹករលឹក​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​ទូទាំង​ខេត្តព្រៃវែង​ដោយ​សម្តេច​ទាំង​ទ្វេរ​តែងតែ​គិតគូរ​ខ្ពស់​ចំពោះ​ជីវភាព​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ជាធំ​។​
​លោក​វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ក៏បាន​មានប្រសាសន៍​លើកឡើងថា ការ​ប្រារព្ធ​ធ្វើ​ពិធី​នេះ​ឡើង​បាន ដោយសារ​ប្រទេសជាតិ​មាន​សុខសន្តិភាព ជាពិសេស បង្ហាញ​ពី​ទឹកចិត្ត របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត គោរព​ស្រឡាញ់​ប្រ​ណិ​ប​ត្តិ ព្រះពុទ្ធសាសនា ជា​សាសនា​របស់​រដ្ឋ ដើម្បី​ថែរក្សា​ការពារ​វិស័យ​ព្រះពុទ្ធសាសនា ឱ្យ​កាន់​តែមាន​ភាពរុងរឿង​និង​រីកចំរើន​។

លោក​វង សូត ក៏បាន​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់រូប​ត្រូវគោរព​និង​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍ រក្សា​គម្លាត​សង្គម និង​វិធានការ​នានា​តាម​ការកំណត់​របស់​ក្រសួងសុខាភិបាល និង ត្រូវ​បន្ត​រក្សា​ការប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងការ​បង្ការ និង​ការពារ​នូវ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៃ​រលក​ទី​២ ខណៈពេលដែល​ពិភពលោក​កំពុង​ប្រឈមមុខ​នឹង​ការ​រា​ត្បា​ត​យ៉ាងខ្លាំង​ដោយសារ​ជំងឺ​មួយ​នេះ​។

លោក​រដ្ឋមន្ត្រី វង សូត បាន​ផ្តាំផ្ញើរ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់គ្នា​ត្រូវ​បង្កើន​ការផលិត​ផ្នែក​កសិកម្ម តាមរយៈ ការដាំដុះ ការចិញ្ចឹម​សត្វ ជាដើម ចំណែកឯ​អាជ្ញាធរ​ត្រូវតែ​ពង្រឹង​ឲ្យ​មាន​ប្រសិទ្ធភាព​នូវ ភូមិ​-​ឃុំ​មាន​សុវត្ថិភាព និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា៕
វិមាន



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114