BREAKING NEWS
Search

នគរបាល​ខណ្ឌដង្កោ​បង្ក្រាប​ជនសង្ស័យ​២​នាក់​ ករណី​ជួញដូរ​​នូវ​សារធាតុ​ញៀន​

ភ្នំពេញ ៖ កម្លាំង​នគរបាល​ខណ្ឌដង្កោ ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ ២​នាក់ ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ចាប់យក​វត្ថុតាង​ពាក់ព័ន្ធ​មួយចំនួន។

ហេតុការណ៍​កើតឡើង កាលពី​វេលា​ម៉ោង ០៩ និង​១៥​នាទី ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០២០ នៅត្រង់ចំណុច​មុខ បុរី កាំ​ង ម៉េង ផ្លូវជាតិ​លេខ​២ ភូមិ​ព្រែក​រទាំង សង្កាត់​ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។

ជនសង្ស័យ​ទាំង ២​នាក់ ដែល សមត្ថកិច្ច​ឃាត់ខ្លួន ១.​ឈ្មោះ សៅ​រី ចាន់​សាន​ណា​លិ​ក ហៅ លឹប ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​ដឹក​ទឹកកក មាន​ទីលំនៅ​ភូមិ​ជ្រៃ​រយោង ឃុំកណ្តោក ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល។

២.​ឈ្មោះ ផាត រស្មី ហៅ អា​គយ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​តា​ដោល ឃុំ​អំពៅព្រៃ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល។ វត្ថុតាង​ចាប់យក ក្រាម​ពណ៌​ស​ថ្លា​ចំនួន ២២​កញ្ចប់ (១៨​កញ្ចប់​តូច​,០៤​កញ្ចប់​ធំ​ល្មម​), កូន​កាបូប​តូច ពណ៌​ខ្មៅ ចំនួន ០១ , និង​ទូរសព្ទ ចំនួន ០១​គ្រឿង។

ជនសង្ស័យ រួម​នឹង​វត្ថុតាង បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ឃាត់ខ្លួន និង​រក្សាទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ដើម្បី​រង់ចាំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី៕
រ៉ា​វុ​ទ្ធ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114