BREAKING NEWS
Search

ឮ​សំឡេង ស្រែក​ឲ្យ​គេ​ជួយ​ ស្អែក​ឡើង​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​ព្រៃ​ត្រែង

ភ្នំ​ពេ​ញ ៖ ប្រជាពលរដ្ឋ​បាន​រត់​ទៅ​រាយការណ៍​ជូន​សមត្ថកិច្ច​ឲ្យ​ពិនិត្យមើល​សព​បុរស​ម្នាក់​ត្រូវ​ប្រទះឃើញ​ដេកស្លាប់​ផ្កាប់មុខ​ក្នុង​ព្រៃ​ត្រែង​ ក្នុង​ដីឡូត៍​គ្មាន​លេខ​ភូមិ​ចំរើន​ផល​៣​ សង្កាត់​បឹងទំពន់​១​ខណ្ឌមានជ័យ​រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ពី​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា ​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៤​និង​២៥​នាទី​រសៀល​ ថ្ងៃទី​៤​ ខែកក្កដា ​ខ​ណៈ​ដែល​ស្ត្រី​ម្នាក់​អើត​តាម​របង​ពី​ខាងក្រៅ​ដីឡូត៍​ជាប់​ផ្លូវ​បានឃើញ​សព​ជនរងគ្រោះ​ដេក​ស្លាប់​ផ្កាប់មុខ​ក្នុង​ព្រៃ​ត្រែង​តែម្តង​។

តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា ​កាលពី​យប់​កណ្តាល​អធ្រា​ត្រ​ថ្ងៃទី​៣​ខែកក្កដា​នេះ ​គេ​បានឮ​សម្រែក​មនុស្ស​ប្រុស​ស្រែក​ឲ្យ​ជួយ​រួច​បាត់​មាត់ឈឹង​។ លុះ​រសៀល​ថ្ងៃទី​៤​ ខែកក្កដា​នេះ​ស្រាប់តែ​ប្រទះឃើញ​បុរស​ម្នាក់​ដេក​ស្លាប់​ផ្កាប់មុខ​ដោយ​ស្លៀក​ខោស្លីប​ ពណ៌​ខ្មៅ​ដោយ​ពុំ​មាន​អាវ​នោះទេ​។

មកដល់​រសៀល​ថ្ងៃ​ដដែល​ សមត្ថកិច្ច​មិនទាន់​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ស្លាប់​ពី​បុរស​ខាងលើ​ខាងលើ​នោះឡើយ​៕
ន​រា



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114