BREAKING NEWS
Search

អ្នកនាំពាក្យ​ថា រដ្ឋាភិបាល​គូ​វ៉េ​ត នឹង​បើក​ជើងហោះហើរ​ពាណិជ្ជក​ម្ម​ឡើងវិញ​នៅ​ថ្ងៃទី​០១ ខែសីហា ខាងមុខ

ភ្នំពេញ​ ៖ លោក​កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃទី​០៤ ខែកក្កដា ថា រដ្ឋាភិបាល​គូ​វ៉េ​ត នឹង​ង​បើក​ដំណើរការ​ជើងហោះហើរ​ពាណិជ្ជកម្ម​របស់​ខ្លួន​ឡើងវិញ ចាប់ពី​ថ្ងៃទី​០១ ខែសីហា ខាងមុខនេះ​តទៅ ប៉ុន្តែ​អ្នកដំណើរ​ដែល​ចង់​ចេញចូល​ប្រទេស​គូ​វ៉េ​ត ត្រូវមាន​លក្ខខណ្ឌ​មួយចំនួន​ផងដែរ ដើម្បី​ការពារ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។

ដោយឡែក​ទាក់ទង​នឹង​បញ្ហា​នេះ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​រដ្ឋ​គូ​វ៉េ​ត​បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ​ដល់​ប្រជាពលរដ្ឋ សិស្ស និស្សិត​កម្ពុជា ដែល​កំពុង​រស់នៅ ធ្វើការ និង​សិក្សា​នៅ​ប្រទេស​គូ​វែ​ត​ផង​ដែរ ត្រូវ​គោរព​ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល និង​លក្ខខណ្ឌ​មួយចំនួន​សម្រាប់​អ្នក​ដែល​ចង់​ធ្វើដំណើរ​ចូលទៅ​កាន់​ប្រទេស​គូ​វ៉េ​ត​។

បើ​តាម​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​បញ្ជាក់​ថា សម្រាប់​អ្នក​ចង់​ធ្វើដំណើរ​ចូល​ប្រទេស​គូ​វ៉ែត​តម្រូវ​ឲ្យ​មាន ទី​១, ត្រូវ​មាន​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព ដែល​បញ្ជាក់ថា គ្មាន​មេរោគ​កូ​រ៉ូ​ណា ឬ​កូ​វីដ​-១៩​។ ទី​២, ត្រូវ​ចុះហត្ថលេខា​លើ​កិច្ចសន្យា ដោយ​គោរព​អោយបាន​ហ្មត់ចត់ និង​អនុវត្តតាម​ការណែនាំរ​បស់​ក្រសួងសុខាភិបាល ដែល​តម្រូវ​ឲ្យ​នៅ​កន្លែង ដែល​បានរៀបចំ​ទុក ឬ​នៅផ្ទះ​ដាច់ដោយឡែក ទី​៣, តម្រូវ​ឲ្យ​មានការ​ត្រួតពិនិត្យ​បញ្ជាក់​សុខភាព ដោយ​មិនបាន​ព្រៀងទុក​១០​ភាគរយ នៃ​ចំនួន​អ្នកដំណើរ​សរុប ដែល​មកដល់​រដ្ឋ​គូ​វ៉េ​ត​សម្រាប់​ជើងហោះហើរ​នីមួយៗ ទី​៤, អ្នកដំណើរ​ទាំងអស់​ត្រូវ​ពាក់​ម៉ាស់ ស្រោមដៃ និង​វាស់​កំដៅ​មុនពេល​ឡើង​យន្តហោះ និង​ពេលមកដល់​។

សម្រាប់​អ្នកចេញ​ដំណើរ​ពី​ប្រទេស​គូ​វ៉េ​ត ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​បាន​ឲ្យ​ដឹងថា ទី​១, អ្នកដំណើរ​ចេញពី​រដ្ឋ​គូ​វ៉េ​ត គួរ​ទទួលបាន​វិញ្ញាបនបត្រ​សុខភាព​ថា គ្មាន​មេរោគ​កូ​វីដ​-១៩ ដោយយោង​តាម​តម្រូវការ​របស់​ប្រទេស​នីមួយៗ ដែល​ទទួល​អ្នកដំណើរ ទី​២, ការផ្ដល់​វិញ្ញាបនបត្រ​បញ្ជាក់​សុខភាព​សម្រាប់​អ្នកដំណើរ គឺជា​ការទទួលខុសត្រូវ​របស់​ក្រុមហ៊ុន​សេវាកម្ម នៅ​ព្រលានយន្តហោះ ទី​៣, ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​តំរូវការ​រក្សា​សុខភាព ដោយ​ត្រូវ​ពាក់​ម៉ាស់ ស្រោមដៃ និង​រក្សា​គម្លាត​ពីគ្នា​។

ជាមួយគ្នា​នោះ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ក៏បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ សិស្ស និស្សិត​ខ្មែរ​ទាំងអស់ ដែល​កំពុង​រស់នៅ​ធ្វើការ​សិក្សា​ក្នុង​រដ្ឋ​ក​គូ​វ៉េ​ត ដែលមាន​បំណង​ចេញចូល​រដ្ឋ​គូ​វ៉េ​ត ត្រូវ​អនុវត្តតាម​សេចក្តីណែនាំ​របស់​គូ​វ៉េ​ត ឱ្យបាន​ល្អ និង​ខ្ជាប់ខ្ជួន​បំផុត​៕
កោះ​កែវ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114