BREAKING NEWS
Search

ថ្ងៃនេះ ​ឃាត់ខ្លួនជនសង្ស័យ​២០នាក់​ ពាក់ព័ន្ធគ្រឿងញៀន

ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​២០​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិការ​ប្រតិបត្តិការ​ប​ង្ក្រា​ទ​បទល្មើស​គ្រឿងញៀន​ចំនួន​១២​ករណី​ទូទាំងប្រទេស​នៅ​ថ្ងៃទី​០៤ ខែកក្កដា​នេះ ។ ក្នុងចំណោម​ជនសង្ស័យ​ទាំង​២០​នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ចំនួន​១៣​នាក់ និង​ប្រើប្រាស់ ៧​នាក់ ។

​វត្ថុតាង​ដែល​ចាប់យក​សរុប​ក្នុង​ថ្ងៃទី​០៤ ខែកក្កដា រួមមាន ៖ មេ​តំ​ហ្វេ​តា​មីន​(ice) = ១៥៥៩,៤២​ក្រាម និង​៣៧​កញ្ចប់​តូច ។​

​លទ្ធផល​ខាងលើ ៦​អង្គភាព​បាន​ចូលរួម​បង្ក្រាប ៖


​នគរបាល : ៦​អង្គភាព​

១ / មន្ទីរ​៖ ជួញ​ដួ​រ ១​ករណី ឃាត់ ២​នាក់ ប្រើប្រាស់ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ១១,៥០​ក្រាម​។​

២ / បន្ទាយមានជ័យ​៖ ប្រើប្រាស់ ១​ករណី ឃាត់ ៤​នាក់​។​

៣ / សៀមរាប​៖ ជួញ​ដួ​រ ១​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ៥,២០​ក្រាម​។​

៤ / ស្វាយរៀង​៖ ជួញ​ដួ​រ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ១៥៤២,៧២​ក្រាម​។​

៥ / ត្បូងឃ្មុំ​៖ ជួញដូរ ១​ករណី ឃាត់ ១​នាក់ ចាប់យក​Ice ១​កញ្ចប់​តូច​។​

៦ / រាជធានី​ភ្នំពេញ​៖ ជួញ​ដួ​រ ៥​ករណី ឃាត់ ៧​នាក់ ប្រើប្រាស់ ១​ករណី ឃាត់ ២​នាក់ ចាប់យក​Ice ៣៦​កញ្ចប់​តូច ៕

 

ប្រភព៖ អគ្គស្នងការនគរបាលជាតិ