BREAKING NEWS
Search

លោកនាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន ផ្តាំផ្ញើ​៥​ចំនុច​សំខាន់ៗ​ដល់​ប្រជាពលរដ្ឋ​ក្នុងពេល​រាតត្បាត​ជំងឺ​កូ​វីដ​១៩

ព្រៃវែង ៖ ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ពារាំង ខេត្តព្រៃវែង ដឹកនាំ​ដោយ​លោកនាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ពារាំង និង​លោក​អនុប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ពារាំង បាន​ថ្លែង​នូវ​ការ​ផ្តាំផ្ញើ​៥​ចំនុច​សំខាន់ៗ​ដល់​ប្រជាពលរដ្ឋ​ដើម្បី​បង្ការ ការពារ ទប់ស្កាត់​ជំងឺ​រាតត្បាត​កូ​វីដ ១៩។

លោកនាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ឃុំ​កំពង់​ពពិល និង​ឃុំ​កំពង់​ប្រាំង និង​ក្រុមការងារ​នៅ​មូលដ្ឋាន​ស្រុក​ពារាំង​ថ្លែង​បែបនេះ​ខណៈពេល​នាំយក​ទេយ្យទាន គ្រឿងឧបភោគ​បរិភោគ និង​បច្ច័យ មក​ប្រគេន​ព្រះសង្ឃ ដែល​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស ចំនួន​០៩​វត្ត ក្នុង​ឃុំ​កំពង់​ពពិល ៥​វត្ត និង​ឃុំ​កំពង់​ប្រាំង ៤​វត្ត និង​សំណេះសំណាល​ជាមួយ​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​កាលពី​ម្សិលមិញ​នេះ​។

លោកនាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេ​ផ្តាំផ្ញើ​ឲ្យ​ប្រជាពលរដ្ឋ​បាន​ផ្តោត​លើ​ខ្លឹមសារ​សំខាន់ៗ មាន​៥​គឺ​ទី​1. បញ្ហា​ជំងឺ​កូ​វីដ​-១៩ នៅតែ​ជា​បញ្ហា​ប្រឈម​ដ៏​ខ្លាំងក្លា​របស់​ពិភពលោក​យើង​នេះ សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​យើង​ទាំងអស់​ត្រូវតែ​យកចិត្តទុកដាក់ និង​ស្តាប់​តាម​ការដឹកនាំ​របស់​រា​ជ​រដ្ឋាភិបាល និង​ការណែនាំ​របស់​ក្រសួងសុខាភិបាល ត្រូវ​ចេះ​ធ្វើ​អនាម័យ រក្សា​គម្លាត​សុវត្ថិភាព និង​រស់នៅ​ស្អាត ដើម្បី​ចូលរួម​ទប់ស្កាត់​នៃ​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ​។ ទី​2. ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវខិតខំ​បង្ក​បង្កើន​ផល ចិញ្ចឹមសត្វ ដើម្បី​លើកស្ទួយ​កម្រិតជីវភាព ឲ្យ​បាន​ល្អប្រសើរ ក្នុងកំឡុង​ពេល​ដែល​ប្រទេសជាតិ កំពុង​ប្រយុទ្ធប្រឆាំង នឹង​ជំងឺ​កូ​វីដ​-១៩​នេះ​។ ទី​3. រាជរដ្ឋាភិបាល​ខិតខំ ជួយ​សម្រាល និង​ឧបត្ថម្ភ​សាច់ប្រាក់ ជូន​ដល់​គ្រួសារ​ក្រីក្រ ដែល​ងាយ​នឹងរង​គ្រោះ ក្នុង​កំឡុង​ពេល​ប្រយុទ្ធ​និង​ជំងឺ​កូ​វីដ​-១៩​។

ទី​4. ស្នើ​ដល់​អាជ្ញាធរ​មូលដ្ឋាន ភូមិ ឃុំ ស្រុក អោយ​យកចិត្តទុកដាក់​នៅលើ​ថវិកា​របស់​រាជរដ្ឋាភិបាល​ដែល​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​(​ក្រ​១, ក្រ​២) ដែល​ងាយ​និង​រងគ្រោះ ក្នុងកំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ត្រូវតែ​ធ្វើ​ឲ្យ​បាន​ច្បាស់លាស់ និង​ហ្មត់ចត់​បំផុត សំខាន់​ឲ្យ​ដល់​ដៃ​ប្រជាពលរដ្ឋ គ្មាន​ឲ្យ​បាត់​មួយ​កាក់​ណា​ទេ ប្រសិនបើ​មានការ​បាត់បង់​នៅលើ​ថវិកា​នេះ អាជ្ញាធរ​មូលដ្ឋាន​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។

ទី​5. ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ស្រុក​ពារាំង​ទាំងអស់ ត្រូវ​តាមដាន​ត្រួត​ពិនិត្យមើល​ជីវភាព​របស់​ប្រជាពលរដ្ឋ មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់ ដែល​ខ្វះខាត​ដោយ​អត់​អាហារ​នោះទេ ក្នុងពេលដែល​ជំងឺ​កូ​វីដ​-១៩​នេះ​រាតត្បាត​។

ទេយ្យទាន គ្រឿងឧបភោគ​បរិភោគ និង​បច្ច័យ មក​ប្រគេន​ព្រះសង្ឃ ដែល​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស ចំនួន​០៩​វត្ត ដោយ​ក្នុង​មួយ​វត្តៗ ទទួលបាន​ទេយ្យទាន គ្រឿងឧបភោគ​បរិភោគ និង​បច្ច័យ ដូចខាងក្រោម​៖ ទៀនវស្សា ១​គូរ ស្លា​ដក់ ចំនួន​១ អង្ករ ១០០​គីឡូក្រាម​ត្រី ខ ១​កេស​ធំ ទឹកដោះគោ ១​កេស​ធំ មី​ម៉ា​ម៉ា​១​កេស​ធំ ទឹកក្រូច ២​កេស ទឹក​សុទ្ធ​២​កេស​ទឹក​ស៊ីអ៊ីវ​២​យួរ ទឹកត្រី ២​យួរ តែ​១​គីឡូក្រាម ស្ករ ស​៥​គីឡូក្រាម ប្រេងម៉ាស៊ូត ៣០​លីត្រ បច្ច័យ​កសាង​វត្ត​១,០០០,០០០​រៀល បច្ច័យ​ប្រគេន​ព្រះសង្ឃ ១០០,០០០​រៀល​ជូន​តាអាចារ្យ និង​គណៈកម្មការ​វត្ត ១៨​នាក់ ក្នុង​ម្នាក់ៗ ៥០,០០០៛ សរុប​អស់ ៩០០,០០០៛​។

ជូន​លោកតា លោកយាយ ៩១​នាក់ ក្នុង​ម្នាក់ៗ​៣០,០០០​រៀល​សរុប​អស់ ២,៧៣០,០០០​រៀល​​ដោយ​សរុប​ថវិកា​ទាំងអស់ ២៥,៣០២,៥០០​រៀល​៕
វិមាន

  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114