BREAKING NEWS
Search

គ្រួសារ​ជីវភាព​ខ្វះខាត​ ចាស់ជរា ជនពិការ និង​គ្រួសារ​ងាយ​រងគ្រោះ​៤០​គ្រួសារ​ទទួល​អំណោយ​កាកបាទក្រហមកម្ពុជា​

បន្ទាយមានជ័យ ៖ ពលរដ្ឋ​នៃ​គ្រួសារ​ជីវភាព​ខ្វះខាត ចាស់ជរា ជន​ពិការ និង​គ្រួសារ​ងាយ​រងគ្រោះ ចំនួន​៤០​គ្រួសារ​នៅ​ស្រុក​អូរជ្រៅ​ទទួល​អំណោយ​ពី​កាកបាទក្រហមកម្ពុជា​សាខា​ខេត្តបន្ទាយមានជ័យ។

លោក​អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​ខេត្ត លោកស្រី​នួ​ម សោភ័ណ អ្នកតំណាងរាស្ត្រ​មណ្ឌល​បន្ទាយមានជ័យ​បាន​ចូលរួម​ពិធី​ចែក​អំណោយ​នោះ​កាលពី​ថ្ងៃទី​៤​ខែកក្កដា ឆ្នាំ​២០២០ នៅ​វិទ្យាល័យ​កូប។

លោក​អ៊ុំ រាត្រី បាន​ពាំនាំ​បណ្តាំ​សាកសួរ​សុខ រំលែក​ទុក្ខ​លំបាក​ជីវភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងអំឡុង​នៃ​ការរីក​រាល​ជំងឺ​កូ​វីត​១៩ ហើយ​បាន​ផ្តល់​កម្លាំងចិត្ត​ឲ្យ​បងប្អូន​បន្ត​ជម្នះ​ឧបសគ្គ​នេះ ។​

សូមបញ្ជាក់ថា អំណោយ​កាកបាទក្រហមកម្ពុជា​ញ​ចែក​អំណោយ​គ្រួសារ​ជីវភាព​ខ្វះខាត ចាស់ជរា ជនពិការ និង​គ្រួសារ​ងាយ​រងគ្រោះ ចំនួន ៤០​គ្រួសារ មកពី​ឃុំ​ទាំង​៧ ក្នុងស្រុក​អូរជ្រៅ ក្នុង​មួយ​គ្រួសារ​ទទួលបាន អង្ករ ១​កា​រ៉ុង ២៥​គីឡូ ,​ត្រីខ ១​យួរ ១០​កំប៉ុង ទឹកត្រី ៣​ដប ខ្លាញ់ ១​ដប សាប៊ូ ១​ថង់ អាវយឺត ១ ថវិកា​១​ម៉ឺន​រៀល។

ក្នុង​នោះ​លោក​អ៊ុំ​ រា​ត្រី ​បាន​ឆ្លៀតពេល​ផ្សព្វផ្សាយ​ណែនាំ ដល់​ប្រជាពលរដ្ឋ ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​នូវ​ការ​ឆ្លង​ជំងឺ​កូ​វីត​. ១៩ បន្ថែម​ទៀត​។ ត​មក​លោក​អ៊ុំ​ រាត្រី ​និង​ លោកស្រី​តំណាងរាស្ត្រ ព្រមទាំង​ប្រតិភូ​អមដំណើរ បាន​អញ្ជើញ​សួរសុខទុក្ខ​ក្រុមការងារ​ចំរុះ​ដែល​ប្រចាំការ ទទួល​ពលរដ្ឋ វិលត្រឡប់​មកពី​ប្រទេស​ថៃ​។ ក្នុង​នោះ លោក​បាន​ប្រគល់​ថវិកា​ឧបត្ថម្ភ​ជូន​ក្រុមការងារ​ចំនួន ២.៥០០.០០០ រៀល ម៉ាស ចំនួន ១​កេះ អង្ករ ២​កា​រ៉ុង​១០០​គីឡូ មី ៦​កេស​តូច សំរាប់​ដោះ​ការ​ហូបចុក​ប្រចាំថ្ងៃ​ផងដែរ៕
គង្គា

    



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114