BREAKING NEWS
Search

ភូមាកប់កម្មករដែលស្លាប់ព្រោះការ​បាក់អណ្តូងរ៉ែជាង៧០នាក់ក្នុងរណ្តៅសពរួម

មន្ត្រីក្នុងតំបន់បាននិយាយថា អ្នកជីករ៉ែថ្មរាប់សិបនាក់នៅភូមា ដែលត្រូវបានសម្លាប់យ៉ាងអាណោចអធម៌ដោយគ្រោះ​បាក់ដីនៅឯភាគខាងជើងប្រទេសពេលនេះ ត្រូវបានបញ្ចុះរួមគ្នាក្បែរការដ្ឋានហើយ។
នៅថ្ងៃសៅរ៍នេះ (៤ ខែកក្កដា) សព ៧៧ នាក់ត្រូវបានគេបញ្ចុះនៅក្នុងរណ្តៅដ៏ធំមួយបន្ទាប់ពីគ្រោះថ្នាក់អណ្តូង​រ៉ែដ៏កំណាចបំផុតមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសភូមា​បានកើតមាន​។

មនុស្សជាង ១៧០ នាក់ភាគច្រើន ដែល​ភាគច្រើនជាជនចំណាកស្រុកមករកកម្រៃចិញ្ចឹម​គ្រួសារ ធ្វើការ​ធ្ងន់ធ្ងរនិងល័ក្ខខណ្ឌគ្រោះថ្នាក់ ក្នុងតំបន់ហ្ពាកតាននៃរដ្ឋកាឈិន បានស្លាប់ជាបន្តបន្ទាប់ ដោយសារបញ្ហាបច្ចេកទេស​ដែលរ៉ែបានបាក់ធ្លាក់ចូលទៅក្នុងបឹងបង្កឱ្យមានភក់ល្បប់និងទឹកជន់មកពន្លិច​កន្លែងរុករករ៉ែរបស់ពួកគេ។

ក្រុមកម្មកររងគ្រោះ កំពុង​ស្ថិតក្នុងបេសកកម្មរបស់ក្រុមវិនិយោគ«ពេជ្រខៀវ» ដ៏មាន​តម្លៃយ៉ាង​អាថ៌កំបាំង ដែលកាសែតខ្លះ​រាយការណ៍ថា ​ជាឧស្សាហកម្មរាប់ពាន់លានដុល្លារ។

នៅពេលរលកទឹកជន់មកបន្ទាន់ពេក ពួកគេត្រូវបានល្បប់កប់សង្កត់ទៅក្រោមស្រទាប់ភក់។

មន្ត្រីក្នុងស្រុកបានប្រាប់រ៉យទ័រថាសាកសព ១៧១ នាក់ត្រូវបានទាញចេញ ប៉ុន្តែមានសាកសពជាច្រើនកំពុងបន្តអណ្តែតលើផ្ទៃទឹក ក្នុងនោះមាន​៧៧ត្រូវបានបញ្ចុះ។

ការបញ្ចុះសព ៧៧ នេះមុន ព្រោះ​ត្រូវបានគេកំណត់អត្តសញ្ញាណហើយរួចរាល់  ៣៩ នាក់ទៀតនឹងត្រូវអន្តរាគមន៏បន្ត។  ក្រុមអ្នកស្ម័គ្រចិត្តបានយកមឈូស ក្តារក្រាល ដាក់ទៅក្នុងរណ្តៅដ៏ធំមួយដែលជីក​ដោយអ្នកភូមិនៅជិតកន្លែងជីករ៉ែ។

សាកសពជាច្រើនទៀតត្រូវបានវាយដំរបូតសម្លៀកបំពាក់ដោយកម្លាំងរលកដែលបោកបក់ហើយ​នៅតែមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយ។

មីយ៉ាន់ម៉ា បានដើរតួនាទី​ផ្គត់ផ្គង់ ដល់ទៅ៩០ ភាគរយនៃ ត្បូងពេជ្រនៅលើពិភពលោកដែលភាគច្រើនត្រូវបាននាំចេញទៅប្រទេសចិន។

ការបាក់ដីស្លាប់និងគ្រោះថ្នាក់ផ្សេងទៀតនៅក្នុងអណ្តូងរ៉ែ ក្លាយជារឿងធម្មតា​សម្រាប់ កម្មករក្រីក្រតោកយ៉ាក។

ស្រស់

ចុចអានតួអង្គភ័យ​រន្ធត់នៅក្នុងសៀវភៅប្រឌិតដែលធ្លាប់មានពិតមែន​លើផែនដីនេះ

ចុចអាន អ្នកឈ្លានពានចូលលំនៅដ្ឋាននាយករដ្ឋមន្ត្រីកាណាដាប្រឈមនឹងការចោទប្រកាន់២២ករណី