BREAKING NEWS
Search

វិភាគលំអិតអំពី សុនខ ក្នុងក្តីសុបិនមានន័យយ៉ាងណា?

មនុស្សជាតិ តែងតែមានការចាប់អារម្មណ៍នឹងក្តីសុបិនរបស់ពួកគេ តាំងពីអារ្យធម៌កកើតដំបូង។ គេជឿថា សុបិនបង្ហាញយើងដឹងជាមុននូវឈុតឆាកដែលជារឿយៗអាចកើតមកពិតមែនក្នុងឆាកជីវិត។

សត្វឆ្កែនៅក្នុងក្តីសុបិនមានអត្ថន័យខុសគ្នាហើយ​ពូជជាក់លាក់នៃឆ្កែនិមួយៗ ក៏អាចមានឥទ្ធិពលលើការវិភាគសុបិនដែរ។

វិភាគសុបិន្តដែលឃើញសត្វឆ្កែ

សត្វឆ្កែនៅក្នុងក្តីសុបិនជារឿយៗភ្ជាប់ជាមួយរឿង មិត្តភាពភាព ភាប​ស្មោះត្រង់ ការការពារសភាវគតិ និងសប្បុរសធម៌។ ឆ្កែក្នុងក្តីសុបិនអាចជានិមិត្តសញ្ញាដែលតំណាងឱ្យអ្នកឬនរណាម្នាក់នៅក្នុងជីវិតរបស់អ្នក ដែលបង្ហាញពីគុណសម្បត្តិចង់ការពារអ្នក ឬចង់មកជាមិត្ត។

ឆ្កែខាំក្នុងសុបិន

ប្រសិនបើយើងឃើញខ្លួនឯងត្រូវឆ្កែខាំក្នុងក្តីសុបិន អាចមានន័យថា នរណាម្នាក់កំពុងរំខានទាមទារឬចង់បញ្ជាយើងក្នុងជីវិតការងារ​។ ក៏អាចជានិមិត្តរូបអំពីមនុស្សណាម្នាក់ដែលកំពុងក្តៅក្រហាយ មិនសប្បាយចិត្តជាមួយយើង។

សុបិនថាឆ្កែខាំដៃ តំណាងឱ្យភាពមិនស្មោះត្រង់ បង្ហាញពីការក្បត់ដោយអ្នកជិតស្និទ។

ឃើញឆ្កែព្រុសដោយក្តីរីករាយនៅក្នុងក្តីសុបិន

នេះនិមិត្តរូបនៃភាពសប្បាយរីករាយនិងសកម្មភាពសង្គមអំណរសាទរល្បីឈ្មោះ។ អ្តែ ប្រសិនបើឆ្កែកំពុងព្រុសយ៉ាងសាហាវនោះ វាតំណាងឱ្យភាពហួសហេតុអួតអាងរបស់យើងទើសភ្នែកអ្នកផង។

ឃើញឆ្កែឈឺនៅក្នុងក្តីសុបិនជានិមិត្តរូបនៃមិត្តភាពដែលមិនយកចិត្តទុកដាក់ចំពោះគ្នា​។ ហើយបើឃើញឆ្កែពីរកំពុងលិតគ្នា តំណាងឱ្យការយោគយល់គ្នាទៅវិញទៅមកនៅក្នុងទំនាក់ទំនងស្នេហា​ឬមិត្តភក្តិ។

ទិញឆ្កែឬចិញ្ចឹមជាកម្មសិទ្ធិ

សុបិនចិញ្ចឹមឆ្កែមានន័យថា ខ្លួនយើង​កំពុងបណ្តុះបណ្តាលជំនាញឬទេពកោសល្យចាស់ៗ ឡើងមកវិញ រីឯទិញឆ្កែក្នុងសុបិន បង្ហាញពីទំនោរប្រើលុយ​ជះយក​ការសរសើរនិងការស្រលាញ់ពេញចិត្ត។ ម៉្យាងវិញទៀតសុបិននេះក៏បង្ហាញពីតម្រូវការពិតរបស់យើង​ដែលកំពុងស្វះស្វែងរកភាពជាដៃគូ។ ប្រសិនបើសុបិនបណ្តើរ​ឬដឹកឆ្កែបង្ហាញថា ការងារ​ជិវិតពិត​កំពុងមានការលំបាកក្នុងការរុករកផ្លូវនឹង​អាលចាកចេញពីស្ថានភាពតឹងតែងឬបញ្ហា។

សុបិនដែលថា យើងមិនអាចទម្លាក់ឆ្កែចោលឬវានៅតោងយើងស្អិត បានន័យថា នៅមិនទាន់អាចចាកចេញពីមនុស្សរំខានណាម្នាក់បាននៅឡើយទេ។ ប្រហែលជាពួកគេនៅតែអាច​បន្ត​ពឹងផ្អែកលើលើយើង​។

សុបិនឆ្កែដេញ

ការរត់គេចពីលើសត្វឆ្កែនៅក្នុងក្តីសុបិនមានន័យថា ជីវិតពិតយើងកំពុងបង្ហាញការសង្ស័យនៅក្នុងចេតនារបស់មិត្តភក្តិណាម្នាក់។ ប្រហែលជាកំពុងមានអារម្មណ៍ថាត្រូវគេក្បត់។ ចំណែក​បើសុបិនយើងដេញចាប់ឆ្កែមានន័យថាកំពុងទទួលយកភាពស្មោះត្រង់របស់នរណាម្នាក់។

សុបិនថាងូតទឹកឱ្យឆ្កែ

នេះជានិមិត្តរូបនៃមោទនភាពក្នុងជីវិតពិត ដែលជោគជ័យ ជាមួយ​ភាពស្មោះត្រង់និងសប្បុរសធម៌ក៏តំណាងឱ្យការជឿជាក់លើទំនាក់ទំនងសង្គមនិងស្នេហា​ដែរ។

ដើម្បីសុបិនថាកំពុងស្លៀកពាក់ឱ្យឆ្កែបង្ហាញពីការប៉ុនប៉ងលាក់បាំងគុណវិបត្តិនិងទម្លាប់ផ្ទាល់ខ្លួន។ ប្រសិនបើឃើញឆ្កែពាក់មួកមានន័យថាយើងកំពុងចង់គ្រប់គ្រងជីវិតឬតួនាទីនៃអ្នកណាម្នាក់។

ឆ្កែពណ៌ខ្មៅនៅក្នុងក្តីសុបិន

ឆ្កែខ្មៅជានិមិត្តរូបនៃវត្តមានមិត្តភក្តិថ្មីដែលមាន​ចិត្ត​បរិសុទ្ធនិងពិតប្រាកដ។ កូនឆ្កែសំដៅទៅលើសមត្ថភាពការងារ​។ ឃើញឆ្កែកំពុងស៊ីពស់មានន័យថាមិត្តជិតស្និទ្ធកំពុងព្យាយាមរារាំងយើង​ពីការសម្រេចចិត្តមិនល្អ។

ប្រសិនបើឃើញឆ្កែក្បាលពីរនៅក្នុងក្តីសុបិនមានន័យថា គួរ​ប្រុងប្រយ័ត្នខ្ពស់អំពីមនុស្ស​ជុំវិញខ្លួន។ ករណីសុបិន្តថាសត្វឆ្កែកំពុងត្រូវបានគេសំលាប់តំណាងឱ្យការបញ្ចប់ដ៏ជូរចត់នូវមិត្តភាពមួយ។បង្ហាញពីការក្បត់ ការទុកចិត្តខុស។

គ្រូឯម

ចុចអាន ហុងស៊ុយដើមទទឹមក្នុងផ្ទះ​ ទាក់ទិននិងលាភមានកូន

ចុចអាន ​សត្វឥន្ទ្រី ក្នុងសុបិន​ ប្រផ្នូលអំពី​អំណាចនិងភាពរឹងមាំ