BREAKING NEWS
Search

ហេតុអ្វីបានជារបរហាងកាហ្វេច្រើនបរាជ័យក្នុងរវាងពេល២ឆ្នាំដំបូង?

ការស្ទង់មតិលើម្ចាស់ហាងកាហ្វេចំនួន ២៣២ នាក់ដែលបានធ្វើនៅក្នុងខែមិថុនាឆ្នាំ ២០១៩ មាន​ចន្លោះពី ៥០% ទៅ ៧៤% នឹងបរាជ័យក្នុងរយៈពេល ២ ឆ្នាំដំបូង។  ប៉ុន្តែហេតុអ្វីបានជាអត្រាបរាជ័យខ្ពស់ម្ល៉េះ?

ទស្សនវិស័យរបស់ពួកគេ ផ្តោតលើហេតុផលសំខាន់ៗដែលបណ្តាលឱ្យហាងកាហ្វេខ្លួនបរាជ័យរួមមាន៖
សេវាកម្មសម្រាប់អតិថិជនខ្សោយ – ២៣ភាគរយ

ផលិតផល/ កាហ្វេមិនល្អ – ០.៩ភាគរយ
ដើមទុនមិនគ្រប់គ្រាន់ មិនអាចបានបុគ្គលិកពូកែ-  ៤៣ភាគរយ
ការប្រកួតប្រជែងខ្ពស់ – ៤៦ភាគរយ
ទីតាំងមិនល្អ – ៦៨ភាគរយ
គ្មានម៉ាកសញ្ញាកសាងមិនបានរឹងមាំ  – ភាគរយ

ការឆ្លើយតបទាំងនេះអាចធ្វើជាការសន្និដ្ឋានបានថា៖

មូលហេតុធំបំផុតទី ១

ការបរាជ័យលើកភាគច្រើន​មកពី មនុស្សមិនបានដឹងពីភាពស្មុគស្មាញនៃអាជីវកម្មកាហ្វេនោះទេ។ ជាញឹកញាប់ក្តីសុបិនចង់ក្លាយជាម្ចាស់ហាងកាហ្វេមានច្រើន​តែ​ដែលអកុសលគឺបុព្វហេតុនៃការបរាជ័យពួកគេមិនសូវបានទទួល​ការបណ្តុះបណ្តាលនិងការអប់រំត្រឹមត្រូវមុនវិនិយោគទេ។
មូលហេតុធំបំផុតទី ២

កង្វះការយល់ដឹងអំពីយីហោ ឬគ្មាន​បទពិសោធន៍ស្គាល់អតិថិជន។ មនុស្ស​ 40,51% នៃការស្ទង់ទទួលស្គាល់ថា ការកសាងស្លាកយីហោនិងបេសកកម្មគឺជាតម្រូវការដ៏សំខាន់ហើយមិនសូវមាន​គេចាប់អារម្មណ៍ពីដំបូងឡើយ។


អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះគឺ

ការបម្រើកាហ្វេមិនល្អ មិនមែនជាហេតុផលដែលហាងកាហ្វេមួយបិទទេ មានអ្នកឆ្លើយ​ តិចជាង ១% ដែលផ្តល់លើការ​ស្ទង់មតិអំពីរសជាតិកាហ្វេ​តែទីតាំងទើបជារឿងធំ។

៥៦% នៃអ្នកឆ្លើយសំណួរយល់ស្របថា ជាងពាក់កណ្តាលនៃហាងកាហ្វេទាំងអស់នឹងបរាជ័យព្រោះមាន​បុគ្គលិកដែលមិនត្រូវបានភ្ញៀវឱ្យតម្លៃ​ដូចជារូបរាងមិនស្អាត ភាសានិយាយមិនបាន​រហ័សនិងមានជំនាញ ព្រមជាមួយ​អានាម័យ​សេវាកម្ម។

ឡាហ្សូលី

ប្រភព foodtruckempire

ចុចអាន អាថ៌កំបាំងនៅពីក្រោយ​ដំណើរការ( franchise) សិទ្ធិ​អាជីវកម្ម ផ្ដាច់មុខ

ចុចអាន លក្ខណៈពិសេស ៤ យ៉ាងសម្រាប់អ្នកគ្រងតំណែងថ្មីដែលត្រូវមានជាចាំបាច់