BREAKING NEWS
Search

សម្តេចតេជោ ​បន្តអំពាវនាវដល់​ពលរដ្ឋឱ្យ​ប្រុង​ប្រយ័ត្នពីកូវីដ-១៩

តាមរយៈបណ្តាញសង្គម​ហ្វេសបុកសម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបា​ន​អំពាវ​នា​វ​ដល់ពលរដ្ឋទាំង​អស់​ឱ្យមាន​​ការ​ប្រុងប្រយ័ត្ន​ពីជំងឺ​កូវីដ-១៩ ដោយ​ត្រូវ​ប្រុង​ប្រយ័ត្នការពារសុវត្ថិភាពសុខភាពកុំ​ឱ្យ​ឆ្លងជំងឺកូវីដ១៩ ដោយឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល ឬជេល ហើយពាក់ម៉ាសការពារខ្លួនឱ្យ​បានត្រឹមត្រូវ។ មកទល់ពេលនេះ ពិភពនៅមិនទាន់មានថ្នាំព្យាបាលកូវីដ១៩ នៅឡើយទេ ហើយចំនួនអ្នកឆ្លងរោគរាតត្បាតនេះ គឺបានកើនឡើងគួរឱ្យព្រួយបារម្ភខ្លាំងណាស់។

គិតថ្ងៃទី៦ ខែ​កក្កដា ឆ្នាំ ២០២០​នេះ​ ​កម្ពុជាមាន​អ្នក​ឆ្លង​កូវីដ-១៩ ចំនួន ១៤១នាក់ដដែល​ ចំនួនសំរាកនៅពេទ្យនៅសល់១០នាក់​ ចំនួនជាសះស្បេីយសរុប​ចំនួន១៣១នាក់​ និងស្លាប់គ្មាន៕

អត្ថបទ៖ ជលសា

ចុចអាន៖ មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បង្ហើបពីមូលហេតុនៃការបញ្ចប់តំណែងឧត្តមសេនីយ៍ឯក សៀន សុវណ្ណា