BREAKING NEWS
Search

មនុស្សស្រីទើបយល់! ពពោះកូនដំបូង Maisukhon បាក់ស្រុតសម្រស់ខ្លាំង មុខឡើងសុទ្ធតែមុន

តារាសម្ដែងស្រីថៃអ្នកនាង Maisukhon បានកំពុងតែពរពោះកូនដំបូងបានជាង១៨សប្ដាហ៍ ហើយពេលនេះសម្រស់របស់​តារាស្រី​ខាងលើបានបាក់ស្រុតចុះយ៉ាងខ្លាំង។ អ្នកម៉ាក់ថ្មីថ្មោងរូបនេះបានឲ្យដឹងថាពេលនេះ ប្រាក់ចំណូលបានពីការងារ​សិល្បៈ​របស់នាង​បាន​បាត់បង់​ស្ទើរតែ​ទាំងស្រុង​តាំងពីនាងមានផ្ទៃពោះ ប៉ុន្តែអ្វីគ្រប់យ៉ាងសម្រាប់តែពាក្យមួយគឺកូនប្រុស។

តាមរយៈរូបភាពជាច្រើនសន្លឹក Maisukhon បាននិយាយថា«ម្តាយនៅតែភ្ញាក់ផ្អើល! អ្នកណានឹងជឿថានេះជា Maisukhon ដែលធ្លាប់តែមានមុខរលោងសស្រស់ស្អាតស៊ិចស៊ីគ្មានមុន។ ចង់តែកម្ទេចកញ្ចក់ផ្ទះឱ្យបែក។ ប៉ុន្តែគ្រប់យ៉ាងដើម្បីកូន ត្រៀម​ខ្លួន​ដើម្បី​ឱ្យកូននៅក្នុងពោះមានសុវត្ថិភាពព។ តើកូនដឹងទេ? ប្រាក់ចំណូលរបស់ម្តាយត្រូវបានបាត់ ការងារត្រូវ​បានបាត់បង់ លុយ​កាន់តែ​តិច ប៉ុន្តែម្តាយសុខចិត្តលះបង់។ ក្រោយឃើញបែបនេះ Maisukhon ត្រូវបានអ្នកគាំទ្រ​ជាច្រើន​នាំគ្នាចូល​ទៅ​លើក​ទឹកចិត្ត​ឲ្យនាង​រឹងមាំ ថែមទាំងអរគុណដែលតារាស្រីរូបនេះ​បានចេញមកចែករំលែក​បទពិសោធន៍នៃការមានផ្ទៃពោះ​ដល់​មនុស្សស្រី​ដទៃទៀត។

គួរបញ្ជាក់ថា Maisukhon និងស្វាមី Dj Ton បានស្រលាញ់មើលចិត្តគ្នាជាច្រើនឆ្នាំ ហើយអ្នកទាំងពីរបានសម្រេចចិត្តដឹកដៃគ្នា​ចូល​រោងការ​កាលពីថ្ងៃ១៤ ខែវិច្ឆិកា ឆ្នាំ២០១៩កន្លងទៅ៕

ចុចអា​ន៖ ត្រៀមៗ! មិនប៉ុន្មានថ្ងៃទៀត ភាពយន្តមន្តអាគម Mark Prin ចាប់ផ្តើមចាក់ផ្សាយហើយ

ចុចអាន៖ធ្លាប់ស្គាល់ឬអត់? តារាស្រីទាំង១០ដួងនេះ ជាប់ឈ្មោះជាតួឈ្នានីសប្រចាំវិស័យភាពយន្តថៃ

អត្ថបទផ្ដល់ដោយ៖poraman