BREAKING NEWS
Search

មនុស្សស្រីម្នាក់ នៅនឹករលឹក​សង្សារចាស់ឬអត់ មើលសញ្ញាទាំងនេះ

មើលដឹងថា មនុស្សស្រីម្នាក់នៅស្រឡាញ់ឬនៅនឹកអតីតសង្សាររបស់ខ្លួនឬអត់ អាចសម្គាល់បានដោយទង្វើទាំងប៉ុន្មានខាងក្រោមនេះ។

នាងនិយាយពីអ្នក៖ បើអតីតមិត្តស្រីនៅតែនិយាយពីអ្នកជាមួយមិត្តភក្តិ ឬសាច់ញាតិ នោះបានន័យថា ក្នុងចិត្តរបស់នាងនៅតែមានអ្នកមិនទាន់រលុប។ ទោះជួនកាលនាងនិយាយពីរឿងមិនល្អខ្លះក៏ដោយ ក៏បញ្ជាក់ថានាងនៅតែនឹក នៅតែចង់ជួបអ្នកមិនលែង។

នាងផ្លាស់ប្តូររូបរាងរបស់ខ្លួន៖ ប្រសិនបើសម្គាល់ឃើញមិត្តស្រីស្រកទម្ងន់ខ្លាំង ឬមើលទៅស្លេកស្លាំងដូចមិនសូវបានគេងគ្រប់គ្រាន់ ឬស្លៀកពាក់និងតុបតែងខ្លួនស្អាតៗប្លែក ក្រោយបែកគ្នា ច្បាស់ណាស់ថា នាងនឹកអ្នកមិនភ្លេចទេ។

នាងចង់ណាត់ជួបអ្នកម្ដងទៀត៖ ជាទូទៅមនុស្សអស់ចិត្តនឹងគ្នា ប្រាកដជាគ្មានអារម្មណ៍ចង់ជួប ឬចង់ឃើញគ្នាទៀតឡើយ។ ប៉ុន្តែសម្រាប់នារីម្នាក់ដែលនៅសល់ចិត្តនឹកស្នេហ៍ចាស់ នាងចង់ជួប ហើយក៏ព្យាយាមរកវិធីដើម្បីបានឃើញអ្នក។

នាងផ្ញើសារឬខលមករកអ្នក៖ តើមានគូស្នេហ៍បែកគ្នាប៉ុន្មានគូទៅដែលមកចំណាយពេលផ្ញើសារ ឬខលរកគ្នាទៀត ​បន្ទាប់ពីចែកផ្លូវគ្នា? គឺមានតែម​នុស្សមិនទាន់អស់ចិត្តស្រឡាញ់នឹងឯង ​ដែលមិនហត់ក្នុងការផ្ញើសារសួរសុខទុក្ខ ឬខលចង់ឮសម្លេងគេមិនសូវខាន។

នាងទៅកន្លែងដែលអ្នកទៅ៖ នាងព្យាយាមបង្កើតភាពចៃដន្យគ្រប់កន្លែងដែលអ្នកទៅ ដើម្បីបានជួបមុខអ្នក។ មិនថា រោងកុន ចំណតឡានក្រុង ផ្សារ ឬកន្លែងដែលអ្នកចូលចិត្ត​នាងតែងមានវត្តមាននៅទីនោះជារឿយៗ។

នាងនៅតែប្រចណ្ឌអ្នក៖ មនុស្សឈប់ស្រឡាញ់គ្នាឯណា មកតាមហួងហែង ប្រចណ្ឌសង្សារចាស់ទៀត? មូលហេតុនេះហើយដែលប្រាប់អ្នកច្បាស់ៗថា នាងនៅតែមិនឈប់នឹក ហើយក៏នៅស្រឡាញ់អ្នកនៅឡើយ។

នាងមិនព្រមមានអ្នកផ្សេង៖ មនុស្សស្រីម្នាក់ដែលអស់ចិត្តនាងនឹងព្យាយាមបំភ្លេចអ្នក ដោយពេលខ្លះវិធីរបស់នាងគឺ ជ្រើសយកអ្នកថ្មីជំនួស។ ប៉ុន្តែបែកគ្នាយូរមកហើយ នាងនៅតែគ្មានអ្នកណា​ នោះជាសញ្ញាមួយប្រាប់ថា នាងមិនទាន់ឈប់នឹកអ្នកទេ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ EGR

ចុចអាន៖  ៣យ៉ាង​ធំៗ បង្ហាញថា ​បុរសម្នាក់កំពុងគិតដល់រឿងភេទសម្ព័នជាមួយនាង

ចុចអាន៖ អ្នកចិត្តសាស្ត្រគិតថា កំណាព្យ​ស្នេហា​ទៅ​កាន់​ដៃគូ​ មានឥទ្ធិពលបង្កើនភាពស្អិត​រមួត