BREAKING NEWS
Search

កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កែប បញ្ជូន​ជនសង្ស័យ ចំនួន​៥​នាក់ រួម​ទាំង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្ត​កំពត​

កែប ៖ ដោយមាន​ការ​សម្របសម្រួល​នីតិវិធី​ពី លោក ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃ​ទី​០៦ ខែ​កក្កដា ឆ្នាំ​២០២០​នេះ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ខេត្ត​កែប បាន​បញ្ជូន​ជនសង្ស័យ​ចំនួន​៥​នាក់ រួម​ទាំង​វត្ថុតាង ទៅ​សាលាដំបូង​ខេត្ត​កំពត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ពាក់ព័ន្ធ​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ដោយ​ខុសច្បាប់។​

​ទាក់ទិន​នឹង​ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ខាងលើ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង កាលពី​ល្ងាច​ថ្ងៃ​ទី​០៤ ខែ​កក្កដា ឆ្នាំ​២០២០ ដែល​ដឹកនាំ ចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សម្បត្តិ សុធា​រដ្ឋ ស្នងការ​នគរបាល​ខេត្ត​កែប នៅ​ចំណុច​ដី​ឡូត៍​មួយ​កន្លែង ក្នុង​ភូមិ​កែប សង្កាត់ /​ក្រុងកែប ដោយ​កម្លាំង​បាន​ឃាត់ខ្លួន ជនសង្ស័យ​ម្នាក់ ឈ្មោះ កែវ ណាក់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​កែប សង្កាត់​/​ក្រុងកែប​។ ក្រោយពី​អនុវត្ត​នីតិវិធី​ជំនាញ​រួចមក នៅ​រសៀល ថ្ងៃ​ទី​០៥ ខែកក្កដា ឆ្នាំ​២០២០ កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កែប បាន​បន្ត​នីតិវិធី ទៅ​សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​កំពត ខេត្ត​កំពត ឈាន​ទៅ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ ដែល​ជា​បក្ខពួក ពាក់ព័ន្ធ​ករណី​ខាងលើ​ចំនួន​៤​នាក់ បន្ថែម​ទៀត រួមមាន​ឈ្មោះ​,
១. ​ឈ្មោះ ពៅ ទិ​ត្យរ​ស្មី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្រុង​កំពត ខេត្តកំពត​។​
២. ឈ្មោះ ហ៊ឹម វូ​កើត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប​។​
៣. ឈ្មោះ ឈា ស្រី​និ​ច ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ខេត្ត​តាកែវ​។​
៤. រ៉ាត់ ស្រី​ពេជ្រ ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​។​

​ចំពោះ​ប្រតិបត្តិការ​ទាំង​២​លើក​នេះ កម្លាំង​សមត្ថកិច្ច​ដកហូត​បាន​វត្ថុតាង​រួមមាន​៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​៥​កញ្ចប់​(​ធំ​៤​កញ្ចប់ , តូច​១​កញ្ចប់​) ស្មើ​និង​១៣.៧៦​ក្រាម ថ្លឹង​ទាំង​ថង់, ម៉ូតូ​ចំនួន​៣​គ្រឿង , ទូរស័ព្ទ​ចំនួន​៦​គ្រឿង, លុយ​៣០​ម៉ឺ​ន​រៀល, ខ្សែដៃ​លោហៈ​ធាតុ​ចំនួន​១​ខ្សែ និង​ឧបករណ៍​ជក់​មួយ​ចំនួន​ទៀត​៕
អត្ថបទ៖ សេង ណា​រិ​ទ្ធ
សូមចុចអាន៖ យុវតី​ម្នាក់​ថប់ដង្ហើម​ស្លាប់​ ក្នុង​ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ឆេះ​លំនៅឋាន​