BREAKING NEWS
Search

​នគរបាល​ ក៏ដូចជា​កងរាជអាវុធហត្ថ​ខណ្ឌ​ តែង​ចុះ​បង្ក្រាប​ក្រុម​អ្នក​ជក់​ថ្នាំ មិនចេះ​អស់​

ភ្នំពេញ​ ៖ នគរបាល​ខណ្ឌ​ច្បារអំពៅ​ បាន​និយាយ​ថា ​សព្វថ្ងៃ​នគរបាល​ ក៏ដូចជា​កងរាជអាវុធហត្ថ​ខណ្ឌ​ តែង​ចុះ​បង្ក្រាប​ក្រុម​អ្នក​ជក់​ថ្នាំ​មិន​ចេះ​អស់​។​

ជាក់ស្ដែង​ កាលពី​វេលា​ម៉ោង​៨​យប់ ​ថ្ងៃទី​៥​កក្កដា​នេះ ​កម្លាំង​នគរបាល​ចាប់ខ្លួន​ជា​បន្តបន្ទាប់​បាន​៤​នាក់​ និង​ថ្នាំញៀន​ជា​វត្ថុតាង ​ស្ថិតនៅ​ភូមិ​វាល​ស្បូវ​ សង្កាត់​វាល​ស្បូវ​ ខណ្ឌ​ច្បារអំពៅ​ រាជធានី​ភ្នំពេញ​ដែល​មាន​ដូចខាងក្រោម ៖​
១-​ឈ្មោះ​រឿន វ៉ាត ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករសំណង់​។​
២-​ឈ្មោះ​ម៉ាង វិត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​សំណង់​។​
៣-​ឈ្មោះ​អឿន សុខ​ជី​ង ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់​។​ ស្នាក់នៅ​ការ​ដ្ឋាន​សំណង់​បុរី​ប៉េង​ហួត ភូមិ​វាល​ស្បូវ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ​។​ ចំពោះ​វត្ថុតាង​ដកហូត​បាន​រួមមាន ៖ ក្រាម​ពណ៌​ស​ថ្លា (​សង្ស័យ​គ្រឿងញៀន​) ចំនួន​០៨​កញ្ចប់​ថង់​តូច​។

​ករណី​ទី​២ ៖ កាលពី​ថ្ងៃ​ទី​០៥ ខែ​កក្កដា ឆ្នាំ​២០២០ ​វេលា​ម៉ោង​១០​និង​៣០​នាទី សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​វាល​ស្បូវ ឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ នៅ​រោង​កម្មករ​សំណង់​បុរី​ប៉េង​ហួត ភូមិ​វាល​ស្បូវ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ ពីបទ​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​។​

​ជនសង្ស័យ​មាន ​ឈ្មោះ​ឆន ឡា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​រោង​កម្មករ​សំណង់​បុរី​ប៉េង​ហួត ភូមិ​វាល​ស្បូវ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ​៕
អត្ថបទ ៖ ​ន​រា​

សូមចុចអាន ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កែប បញ្ជូន​ជនសង្ស័យ ចំនួន​៥​នាក់ រួម​ទាំង​វត្ថុតាង​ទៅ​សាលាដំបូង​ខេត្ត​កំពត​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114