BREAKING NEWS
Search

មេរៀន​ជីវិតសំខាន់ៗ ដែលមនុស្ស​ចូលវ័យសាម​​​គួរ​រៀន​

កាល​នៅ​វ័យ​ក្មេង​យើង​តែងតែ​ធ្វើ​រឿង​អ្វី​មួយ​ដែល​មិន​គិត​ តាម​ទម្លាប់​ក្មេងៗ​ តែ​ពេល​ដែល​យើង​មាន​អាយុ​កាន់​តែ​ច្រើន ​ភាព​ចាស់​ទុំ​ក៏​កើត​មាន​ឡើង​មក។

ពេលខ្លះ​យើង​ក៏​ងាក​ទៅ​មើល​អតីតកាល​ទាំងនោះ​ ហើយ​រៀន​ពី​វា​មក​វិញនៅបច្ចុប្បន្ននេះ ៖

១. ទុក​ឱ្យ​​កន្លង​ហួស​ទៅ

កំហឹង​គឺ​ជា​ការ​បិទបាំង​សម្រាប់​ភាព​ភ័យខ្លាច ​ឈឺចាប់​ ឬ​ការ​ខកចិត្ត។ នៅ​ពេល​យើង​ខឹង​វា​ធ្វើ​ឱ្យ​យើង​ឈឺចាប់​កាន់​តែ​ខ្លាំង​ ព្រោះ​ត្រូវ​ចំណាយ​ពេល​វេលា​និង​ថាមពល​ដ៏​មាន​តម្លៃ​របស់​យើង​ដើម្បី​រក្សា​ថាមពល​អវិជ្ជមាន​ក្នុង​ជីវិត។ ប៉ុន្តែ​ថាមពល​អវិជ្ជមាន​ទាំង​នោះ ​ច្រើន​តែ​រារាំង​ថាមពល​វិជ្ជមាន​ដែល​ចូល​មក​ក្នុង​ជីវិត​របស់​យើង។

ដូច្នេះ​ឱ្យ​វា​ទៅ ​ហើយ​​ឱ្យ​ពន្លឺ​វិជ្ជមាន​ចូល​ទៅ​ក្នុង​ជីវិត​យើង​វិញ។ បើ​មាន​អ្នកណា​ម្នាក់​ធ្វើ​ឱ្យ​យើង​អាក់អន់ចិត្ត​ ត្រូវ​កោត​សរសើរ​ចំពោះ​ខ្លួនឯង ​ដែល​អាច​ដើរចេញ​ពី​ពួកគេ​បាន។

២. គិត​ថា​មិនមែន​ជា​យើង​ទេ

នៅ​ពេល​មនុស្ស​ជា​ទី​ស្រឡាញ់​ មិត្ត​រួម​ការងារ ​ឬ​មនុស្ស​ចម្លែក​ មក​និយាយ​ និង​ធ្វើ​រឿង​ដែលឲ្យ​យើង​ឈឺចាប់​ ត្រូវ​គិត​ថា​ម្នាក់​នោះ​គឺ​​មិនមែន​ពី​យើង​ទេ។ ​ដូច្នេះ​ពេល​ក្រោយៗ​ទៀត​មាន​នរណា​ម្នាក់​ធ្វើ​បាប​យើង ​សូម​ចង​ចាំ​រឿង​មួយ​ គឺ​ពួកគេ​ធ្វើ​បែបនេះ​ចំពោះ​មនុស្ស​ផ្សេង​ទៀត​ដូចគ្នា​ដែរ​ ហើយ​នេះ​មិនមែន​ជា​រឿង​របស់​យើង​ទេ ​ក៏​មិនមែន​សំដៅ​មក​យើង​ បោះចោល ​កុំ​គិត ។

៣. ជួយ​អ្នក​ដែល​ជួប​បញ្ហា​ដូច​​យើង

នៅ​ពេល​ដែល​យើង​ធ្លាប់​​ឆ្លងកាត់​រឿងរ៉ាវ​មួយ​ក្នុង​ចំណោម​ហេតុផល​សំខាន់ៗ ​គឺ​ត្រូវ​តែ​ជួយ​អ្នក​ដទៃ​នៅ​ពេល​តែ​មួយ​ និង​ពេល​វេលា​ឆ្លង​កាត់​ឧបសគ្គ​ដូចគ្នា។

ដំណើរ​ជីវិត​គឺ​ខុស​គ្នា ​គេ​ជួប​រឿង​គេ​ យើង​ជួប​រឿង​យើង ​ប៉ុន្តែ​បើ​យើង​ធ្លាប់​ជួប​បញ្ហា​ទាំង​នោះ​ យើង​អាច​ផ្ដល់​ជា​យោបល់​ល្អៗ ​ដល់​គេ​គឺ​ជា​ការ​ប្រសើរ​បំផុត។

៤. រីករាយ​ជាមួយ​បច្ចុប្បន្ន​នេះ

នៅ​ពេល​ដែល​យើង​ក្រឡេក​មើល​ទៅ​អតីតកាល​កាល​ពី​មុន ​មាន​ពេល​វេលា​ពិសេស​ជា​ច្រើន​ដែល​យើង​បាន​ជួប​កន្លង​មក ត្រូវ​រីករាយ​នឹង​ពេល​វេលា​បច្ចុប្បន្ន​នេះ ស្រូប​យក​ខ្យល់​​បរិសុទ្ធ ។

៥. ទំនាក់ទំនង​អាច​ជា​គ្រូ​ដ៏​អស្ចារ្យ​បំផុត​សម្រាប់យើង

ទំនាក់ទំនង​នីមួយៗ​គឺ​ជា​ការ​ឆ្លុះ​បញ្ចាំង​ពី​ខ្លួនឯង មិន​ថា​ល្អ​ឬ​អាក្រក់ ។ ប្រសិន​បើ​យើង​ពិតជា​ចំណាយ​ពេល​ឆ្លុះ​បញ្ចាំង​ពី​ពេល​វេលា​ល្អ​ឬ​អាក្រក់​ នេះ​គឺ​ជា​បង្អួច​មួយ​​ក្នុង​ចិត្ត​របស់​យើង។ ឆ្លៀត​ពេល​ដើម្បី​ពិនិត្យ​មើល​អតីតកាល​របស់​ខ្លួនឯង​ពីមុន​ នឹង​រឿង​ដែល​ត្រូវ​ចំណាយ​ពេល​បច្ចុប្បន្ន​នេះ។

៦. កុំ​ធ្វើ​ជា​មនុស្ស​ដែល​ត្រូវ​គេ​បោះ​បង់ចោល

គ្រប់​រឿង​ដែល​យើង​ធ្វើ​​តែងស្ថិត​ក្នុង​ហេតុផល​មួយ ​ទោះ​ខុស​ពី​បេះ​ដូង​ខ្លួនឯង​ក៏​ដោយ។ ប៉ុន្តែ​ទោះបី​ធ្វើ​រឿង​អ្វី​ ដាច់ខាត​កុំ​បោះបង់​សុភមង្គល​របស់​យើង​ចោល​ ព្រោះ​តែ​មាត់​អ្នកដទៃ។ ប្រសិនបើ​យើង​អាច​ធ្វើ​រឿង​ដែល​ធ្វើ​ឱ្យ​យើង​សប្បាយចិត្ត​នៅ​ថ្ងៃ​នេះ ​ដោយ​មិន​ធ្វើ​ឱ្យ​អ្នកដទៃ​ឈឺចាប់​ សូម​ធ្វើ​វា៕

ចុចអាន៖ មូលហេតុ ៤ ធំ ​ដែល​មនុស្ស​ខ្លះមិន​ស្ដាប់​ដំបូន្មាន​​ ឬ​គ្រាន់តែ​ស្ដាប់​ហើយ​មិន​អើពើ

ចុចអាន៖សម្រង់គំនិតនៃ​ទស្សន​វិទូ​ល្បីៗ​លើ​ពិភពលោក​ទាំង៩ដែលអានមិនគួររំលង​

ប្រែសម្រួល៖ សាង ស្រីល័ក្ខ