BREAKING NEWS
Search

រដ្ឋបាល​រាជធានីភ្នំពេញ ៖ ស្ថាប័ន​ឯក​ជន វិទ្យាស្ថាន​អប់រំ អង្គការ​ សមាគម និង​ក្រុម​ហ៊ុន​នានា​បញ្ឈប់​បន្ទាន់​ការចង​ផ្ទាំង​ផ្សាយ​អនាធិបតេយ្យ​ តាមទី​សាធារណៈ

ភ្នំពេញ ៖ យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់ រដ្ឋបាល​រាជធានីភ្នំពេញ នា​ថ្ងៃចន្ទ ទី០៧ ខែកក្កដា ឆ្នាំ២០២០នេះថា ដើម្បី​រួមចំណែក​លើក​កម្ពស់​សោភណភាព និងកិត្យានុភាព​រាជធានីភ្នំពេញ រដ្ឋបាល​រាជធានីភ្នំពេញ សូមជូន​ដំណឹង​ជាថ្មី​ម្តង​ទៀ​ត​ដល់​គ្រប់​អង្គភាព​ ស្ថាប័ន​ឯកជន វិទ្យាស្ថាន​អប់​រំ អង្គការ​ សមាគម និង​ក្រុម​ហ៊ុននានា ត្រូវបញ្ឈប់​ជាបន្ទាន់​នូវ​ការ​ចង​ផ្ទាំង​ផ្សាយ​អនាធិបតេយ្យ​ ចែក​ខិត្ត​ប័ណ្ណ​តាម​ភ្លើង​ស្តុប​ បិត​ផ្សាយ​ប័ណ្ណ​ព័ត៌មាន​ ប័ណ្ណផ្សាយ​ពាណិជ្ជកម្ម​នៅតាម​បង្គោល​ភ្លើង​ ដើម​ឈើ របង​អគារសាធារណៈ របង​ការដ្ឋាន​ រមណីយដ្ឋាន​គូរគំនូរ​អាហ្វីស​ ការប្រើ​ប្រាស់​ឧបករណ៍​បំពង​សំឡេង​ (ឧគ្ឃោសនាសព្ទ) ផ្សព្វផ្សាយពាណិជ្ជកម្ម ការដង្ហែ​ក្បួន​ផ្សព្វផ្សាយ​ផលិត​ផល​ផ្សេងៗ​នៅតាម​ រថយន្ត​ ម៉ូតូ រ៉ឺម៉ក​និងការដាក់ឆ័ត្រ​តាម​ដង​ផ្លូវ​សាធារណៈចែក​ស៊ីម​កាត ព្រមទាំងចែក​ខិត្តប័ណ្ណ​ផ្សេងៗ..។
សេចក្តី​ជូនដំណឹង​មានដូចខាងក្រោម​នេះ



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114