BREAKING NEWS
Search

កំពុង​ជ្រកភ្លៀង​នៅ​រោង​ពុះដីឡូត៍​មួយ​កន្លែង រន្ទះ​បាញ់​​ស្លាប់​មនុស្ស២នាក់នៅ​នឹងកន្លែង

ខេត្តបន្ទាយមានជ័យ៖ បុរស៥នាក់ក្នុងនោះ ២នាក់ បាន​ស្លាប់ ក្នុងពេលមេឃកំពុងភ្លៀង ហើយ​ពួកគេ​ជ្រកក្នុងរោងកន្លែងពុះដីឡូតិ៍លក់ ស្រាប់តែត្រូវរន្ទះបាញ់ស្លាប់នៅនិងកន្លែង នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នៅចំណុច ដីបង់រំលោះ ស្ថិតក្នុងភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណបានប្រាប់ឲ្យដឹងថា ជនរងគ្រោះទាំង២នាក់មានឈ្មោះ១ សៀក ជីឆូវ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ និងជនរងគ្រោះម្នាក់ទៀត មានឈ្មោះ យ៉ាង លី ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោក វរសេនីយ៍ត្រី យ៉ាន់ សុវណ្ណបានបញ្ជាក់ឲ្យដឹងបន្តទៀតថា នៅពេលកើតហេតុនោះបុរសទាំង៥នាក់ បាននាំគ្នាទៅកន្លែងគំរោងពុះលក់ដីឡូតិ៍នៅក្នុងភូមិទឹកថ្លា លុះដល់ម៉ោងជិត៥ល្ងាច ស្រាប់តែមានភ្លៀងយ៉ាងខ្លាំង អមទៅដោយខ្យល់កន្ត្រាក់ ពេលនោះបុរសទាំង៥នាក់បានរត់ទៅជ្រកក្នុងរោងគំរោងពុះដីឡូតិ៍លក់ ស្រាប់តែត្រូវរន្ទះបាញ់ចំរោងបណ្តាលឲ្យស្លាប់បុរស់២នាក់នៅកន្លែង ដោយមិនអាចជួយសង្គ្រោះបាន។ ចំណែក៣នាក់ទៀត មិនមាន​អ្នកណារងរបួសទេ។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា ក្រោពីកើតហើយសពត្រូវបានក្រុមគ្រួសារដឹកយកមកផ្ទះចាត់តែងធ្វើបុណ្យតាមប្រពៃណីរៀងៗខ្លួន៕គង្គា