BREAKING NEWS
Search

ទ្រាំនឹង​ការឆ្លងមិនបាន អ៊ីស្រាអែលចាប់ដាក់កម្រិតសង្គមឡើងវិញ

រដ្ឋភិបាលអ៊ីស្រាអែលបានចេញក្រឹត្យដាក់កម្រិតឡើងវិញនូវការរឹតត្បិតខ្លះវិញ ដូចកាលពីខែមិនា ជាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសកូវីដនៅអាមេរិកឡាទីននិងមជ្ឈឹមបូព៌ា។

ខណៈដែលប្រទេសនេះព្យាយាមដោះស្រាយយ៉ាំងសម្ប់មជាមួយនឹងការកើនឡើងនូវករណីឆ្លងវីរុសនេះ នាយករដ្ឋមន្រ្តី Benjamin Netanyahu បេនចាមីនណេ តាន់យ៉ាហ៊ូ បាននិយាយថា “ជំងឺរាតត្បាតកំពុងរីករាលដាលច្បាស់ដូចថ្ងៃនិងកំពុងកើនឡើងជារៀងរាល់ថ្ងៃហើយក៏កំពុងបង្កវិនាសកម្ម ផ្ទុយពីអ្វីដែលយើងត្រូវបានគេប្រាប់។

រដ្ឋាភិបាលបានប្រកាសបិទវិញ ជាបន្ទាន់ នូវបណ្តារង្គសាល កន្លែងហាត់ប្រាណ សាលមហោស្រពនិងព្រឹត្តិការណ៍វប្បធម៌នានា។ ប្រទេសនេះក៏កំពុងកំណត់ចំនួនអាហារពេលល្ងាចដែលអាចមាននៅក្នុងភោជនីយដ្ឋាននានា អាចលក់ ត្រឹម​តែ​ដល់ ២០ កន្លែង បរិវេណខាងក្នុង និង ៣០ កន្លែងសម្រាប់ភ្ញៀវនៅនៅសួនច្បារខាងក្រៅលំហរ។

មានតែអ្នកគោរពបូជាព្រះចំនួន ២០នាក់ចុះប៉ុណ្ណោះដែលអាចមកសំពះនៅតាមសាលាប្រជុំទាំងឡាយ ឯរថយន្តក្រុងត្រូវបានអនុញ្ញាតឱ្យដឹកអ្នកដំណើរ ២០ នាក់។

អ៊ីស្រាអែលទើបតែបានរាយការណ៍ថា មានការឆ្លងសរុបចំនួនជាង ៣០.០០០ នាក់ហើយ ប៉ុន្តែករណីថ្មីៗនេះយមានការសន្និដ្ឋានថា បណ្តាលមកពីការបើកសកម្មភាពសង្គម​ឡើងវិញ។ លោកនេតាន់យ៉ាហ៊ូបាននិយាយថា ប្រទេសនេះនឹងត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីជៀសវាងការធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសនេះធ្លាក់ទៅស្ថានភាព​កាន់តែចលាចល។

ប្រែសម្រួល សុភា

ប្រភព The Atlantic

ចុចអាន ២៤ ម៉ោងកន្លងមកប្រេស៊ីលឆ្លងកូវីដដល់ទៅចំនួន ២០២២៩ ករណី