BREAKING NEWS
Search

ផ្លាស់ប្តូរពីផ្នត់គំនិតបែបបុគ្គលិក ទៅជាផ្នត់គំនិតថ្នាក់គ្រប់គ្រង និងនាយកប្រតិបត្តិ

ដំណើរពីផ្នត់គំនិតថ្នាក់និយោជិក ទៅជាផ្នត់គំនិតគិតបែបនាយកប្រតិបត្តិ មិនតែងតែជាបញ្ហាបន្ទាន់នោះទេ តែប្រសិនអ្នកណាម្នាក់ចិញ្ចឹមចិត្ត​ចង់ក្លាយជាCEO តាមពិតគេគួរចាប់ផ្តើម​ប្តូរការគិតការប្រព្រឹត្តិសន្សឹមៗហើយ។

គ្មានការប្រែប្រួល​សកម្មភាពក៏មិនមាន​ការផ្លាស់ប្តូរលទ្ធផលក្នុងជីវិត​ដូចគ្នា

មានជំហានមួយចំនួនដែលគ្រប់គ្នាអាចអនុវត្តដើម្បីចាប់ផ្តើមមានផ្នត់គំនិតដូចជានាយកប្រតិបត្តិពិតៗ៖

កំណត់ពេលវេលាដើម្បីរៀបចំផែនការ

ស្តាប់ទៅដូចជាសាមញ្ញ ប៉ុន្តែសំខាន់។ គ្មាន​CEOណាត្រូវរំលងជំហាននេះបានទេ ជាពិសេសប្រសិនបើគិតថារវល់ពេកក្នុងការរៀបចំផែនការត្រូវចេះកំណត់ពេលវេលានៅក្នុងប្រតិទិននិងមើលទិសដៅរយៈពេលវែងនៃអាជីវកម្មនានា។ សរសេរយ៉ាងច្បាស់នៅពេលគ្រោងធ្វើអ្វីមួយ ហើយប្រសិនបើកំពុងនៅលើ Google ប្រតិទិននោះគិតថារវល់យើងមិនទាន់មានការគិតបែបស្មោះត្រង់ មិនសមជាCEOនៅឡើយទេ។

គោលដៅរយៈពេលវែង

មានឱកាសនិងសកម្មភាពជាច្រើនដែលគ្រប់គ្នាអាចធ្វើបានថ្ងៃនេះ តែCEOគិតរបៀបទៅ៥ឆ្នាំទៀត។ CEOធម្មតាគិតពីការធ្វើទីផ្សារមិនមែនការលក់ទេ​ដូច្នេះហើយបានជាផ្នែកទីផ្សារ(Branding)​ត្រូវការអ្នកមាន​សមត្ថភាព​ពិត ចំនែកខាងលក់ត្រូវការ​ថ្វីមាត់និងបណ្តាញ។CEOត្រូវដឹងថា ខ្លួនចង់វាយយកទីផ្សារជាមួយផលិតផលអ្វី តម្លៃយ៉ាងណា និងហេតុអ្វី?

ដូច្នេះមុនពេលនាយកប្រតិបត្តិចាប់ផ្តើមគម្រោងថ្មីឬបង្កើតខ្ទង់ចំណូលថ្មី គេតែងមានចម្លើយ​ជាស្រេចថា តើវិធីនោះនឹងជួយឱ្យសម្រេចគោលដៅរយៈពេលវែងរទៅមុខ៥ឆ្នាំទៀត​ដែរទេ?ប្រសិនបើចម្លើយមិនមានទេកុំទាន់ធ្វើ។

ប្រើប្រាស់ភាពខ្លាំងនៃផ្នត់គំនិតគ្រប់ប្រភេទ

គំនិត​និយោជិកគឺបន្ទោស​ផ្នត់គំនិតអ្នកដទៃច្រើនជាង​យកមកប្រើការ។ គន្លឹះពិតប្រាកដគឺត្រូវចេះថ្លឹងថ្លែងទាំងផ្នត់គំនិតអវិជ្ជមាន​និងវិជ្ជមាន​ព្រោះ​យើងនឹង​លក់របស់ឱ្យពួកគេទាំងពីរប្រភេទនោះលើទីផ្សារ។ ចង់ពាក់មួកនាយក ហើយមិនមាន​ចិត្តទូលាយ អួតអាង​ធ្វើតាមតែគំនិតខ្លួន នឹង​មិនអាច​ជោគជ័យ​បាន​វែងឡើយ។

ម៉្យាងវិញទៀត ប្រសិនបើមានផ្នត់គំនិតទាំងបីខាងលើ យើង​ពិតជាដល់ពេលត្រូវចេញរកស៊ីហើយ មិនសមជាបុគ្គលិកគេ​ទៀតទេព្រោះយើងនឹងទើសចំពោះគំនិតខ្លីៗ ឆេវឆាវរបស់មេកោយយើង។

តើអ្នកយល់ថា ខ្លួនផ្នត់គំនិតត្រឹម​និយោជិកឬផ្នត់គំនិតនាយកប្រតិបត្តិ?

ដោយ​៖ សុភា
ប្រភព៖ bloguettes

អត្ថបទពាក់ព័ន្ធ៖