BREAKING NEWS
Search

ចិនចុះហត្ថលេខាចូលសន្ធិសញ្ញាគ្រប់គ្រងអាវុធពិភពលោកខណៈអាមេរិកដកខ្លួនចេញ

ប្រទេសចិនម្សិលមិញនេះ បានប្រកាសចូលរួមក្នុងសន្ធិសញ្ញាពាណិជ្ជកម្មអាវុធពិភពលោកមួយដែលអាមេរិកធ្លាប់ចូលមុន តែពេលនេះ​រដ្ឋបាលរបស់លោកដូណាល់ត្រាំកំពុងចង់ដកហូត​ឋានៈសហរដ្ឋអាមេរិកដែលជាប្រទេសហត្ថលេខីចេញវិញ។

សន្ធិសញ្ញាគ្រប់គ្រងលើណិជ្ជកម្មសពាហ្វវុធមួយនេះត្រូវបាន​បង្កើតឡើងកាលពីឆ្នាំ២០១៣ ដែលមាន​ប្រធានាធិបតីអាមេរិក បារ៉ាក់អូបាម៉ា បានចុះហត្ថលេខាតំណាងឱ្យអាមេរិក ប៉ុន្តែត្រូវបានប្រឆាំងដោយសមាគមសពាហ្វវុធជាតិអាមេរិក និងមិនទទួលបានការផ្តល់សច្ចាប័នពីព្រឹទ្ធសភាអាមេរិកឡើយ

ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិ លោកZhang Junបាននិយាយថា ចិន​បានសម្រេចចិត្ត​ចុះហត្ថលេខាចូលសន្ធិសញ្ញាមួយដែលធ្វើនិយ័តកម្មពាណិជ្ជកម្មឆ្លងដែនជាសកល លើទំហំទឹកប្រាក់ចំនួន ៧០ ពាន់លានដុល្លារអាមេរិក ក្នុងកិច្ច​ខិតខំប្រឆាំងនិងការទិញអាវុធចូលក្នុងដៃក្រុមរំលោភសិទ្ធិមនុស្ស។ ។

ការសម្រេចចិត្តនេះបានធ្វើឱ្យ​ប្រទេសចិនបានក្លាយជាភាគីទី ១០៧ នៃសន្ធិសញ្ញាដែលត្រូវបានអនុម័តដោយមហាសន្និបាតអង្គការសហប្រជាជាតិក្នុងឆ្នាំ ២០១៣ ។

លោកដូណាល់ត្រាំប្រកាសដកខ្លួនចេញពីសន្ធិសញ្ញាអាវុធមួយនេះ​រូចទៅហើយ ដោយ​បាននិយាយកាលពីខែមេសាឆ្នាំមុនថា លោកមានបំណងដកហូតឋានៈសហរដ្ឋអាមេរិកដែលជាប្រទេសហត្ថលេខីចេញ។

កាលពីខែកក្កដាឆ្នាំ ២០១៩ សហរដ្ឋអាមេរិកបានប្រាប់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ថា ទីក្រុងវ៉ាស៊ីនតោនមិនមានបំណងក្លាយជាភាគីនៃសន្ធិសញ្ញានោះទៀតទេ ហើយថាខ្លួនគ្មានកាតព្វកិច្ចផ្លូវច្បាប់ពីហត្ថលេខាកាលពីឆ្នាំ ២០១៣ឡើយ។

ដោយមិនដាក់ឈ្មោះសហរដ្ឋអាមេរិក ប៉ុន្តែនៅពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងទីក្រុងប៉េកាំងនិងវ៉ាស៊ីនតោន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអង្គការសហប្រជាជាតិ លោកZhang Junបាននិយាយថា លោកចាងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា“ ប្រទេសធំមួយបានដើរចេញពីកិច្ចសន្យាជាអន្តរជាតិ ដែលគេងាយនឹងចាប់ផ្តើមធ្វើសកម្មភាពឯកតោភាគីបង្កើន​ការ​សម្លុតគំរាម” ។

លោកបានមានប្រសាសន៍ថា “បញ្ហានេះបាននាំមកនូវភាពមិនប្រាកដប្រជាដ៏ធំធេងចំពោះតុល្យភាពនិងស្ថេរភាពជាយុទ្ធសាស្ត្រ និងបានធ្វើឱ្យអន្តរាយដល់កិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រទេសទាំងអស់ក្នុងលោក លើការដោះស្រាយបញ្ហាប្រឈមជាសកល” ។

យោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិស្តុកខុល បានឱ្យដឹងថាប្រទេសចិនគឺជាប្រទេសនាំចេញអាវុធធំជាងគេលំដាប់ទី ៥ ក្នុងចន្លោះឆ្នាំ ២០១៤ និង ២០១៨ ។

ប្រទេសចិនមិនបានផ្សព្វផ្សាយតួលេខសម្រាប់ចំនួនអាវុធដែលខ្លួននាំចេញទេ។

ប្រែសម្រួល សុភា

រ៉យទ័រ

ចុចអាន អត់ពាក់ម៉ាស​ ត្រូវឃាត់មិនឱ្យឡើងឡានក្រុងក៏ព្រួតគ្នាវាយអ្នកឃាត់ដល់ដាច់សសៃឈាមខួរក្បាល

ចុចអាន សាលារាជធានី​ភ្នំពេញ ជូន​ដំណឹង​ឲ្យ​បញ្ឈប់​ការ​បិត​ប័ណ្ណ​ព័ត៌មាន​អានាធិបតេយ្យ តាម​ទី​សាធាណរៈ